ហ្វីលីពីន ៖ ស្តេចប្រដាល់ហ្វីលីពីន Manny Pacquiao បានបង្ហោះសារប្រឆាំងទៅនឹងអ្នកវា.យប្រហារឧក្រិដ្ឋកម្មប្រកាន់ពូជសាសន៍លើជនជាតិអាស៊ី ដោយបានសរសេរថា «ប្រយុទ្ធជាមួយខ្ញុំជំនួសវិញ» ក្រោយមានព្រឹត្តិការណ៍ជាបន្តបន្ទាប់ទាក់ទងនឹងការប្រកាន់ពូជសាសន៍លើជនជាតិអាស៊ី ដែលកំពុងកើនឡើងខ្លាំងនៅសហរដ្ឋអាមេរិក។

ចលនា #StopAsianHate (#បញ្ឈប់ការស្អប់ជនជាតិអាស៊ី) កំពុងតែកក្រើក និងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង។ ក្រោយពេលមានការបា.ញ់ប្រហារមួយកើតឡើងនៅកន្លែងស្ប៉ាមួយក្នុងទីក្រុង Atlanta រដ្ឋ Georgia កាលពីល្ងាចថ្ងៃទី១៦ ខែមីនា កន្លងទៅ ដែលបណ្តាលឱ្យមនុស្ស៨នាក់បានស្លា.ប់ ដែលភាគច្រើនគឺជាស្ត្រីជនជាតិអាស៊ី។

Pacquiao បានផ្តល់ការគាំទ្រសម្រាប់ចលនាមួយនេះ តាមរយៈការបង្ហោះរូបភាពលើបណ្តាញសង្គម Instagram ដែលមានអ្នកគាំទ្រជាង៦លាននាក់ថា «ឈប់វា.យប្រហារជនជាតិអាស៊ី ដែលមិនអាចការពារខ្លួនបាន។ ប្រយុទ្ធជាមួយខ្ញុំជំនួសវិញ»។
កីឡាការិនី Tennis នាង Naomi Osakaបន្ថែមពីលើរូបភាពនោះ បុរសវ័យ៤៧ឆ្នាំរូបនេះបានសរសេរថា «យើងមានពណ៌តែមួយនៅក្នុងឈាមរបស់យើង! ឈប់រើសអើ.ង។ ផ្តល់ការស្រលាញ់ និងសេចក្តីសុខដល់មនុស្សគ្រប់រូប!!»។

មិនមែនតែស្តេចប្រដាល់ហ្វីលីពីនរូបនេះប៉ុណ្ណោះទេ ដែលគាំទ្រចលនា #StopAsianHate ក្នុងនោះកីឡាការិនី Tennis នាង Naomi Osaka និងកីឡាករបាល់អោបអាមេរិកាំង Taylor Rapp ដែលសុទ្ធតែជាប់មានឈា.មជ័រជាជនជាតិអាស៊ី ក៏បានប្រកាសពីការប្រឆាំងនឹងការប្រកាន់ពូជសាសន៍លើជនជាតិអាស៊ីផងដែរ៕ (ដកស្រង់ចេញពី The Sun)
កីឡាករបាល់អោបអាមេរិកាំង Taylor Rapp




ចែករំលែកព័តមាននេះ