ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថភ្លើង​ធ្លាក់​ផ្លូវ​ដែក​​ ​មនុស្ស​យ៉ាងតិច​៤១​នាក់​ត្រូវ​បាត់បង់​ជីវិត​(វីដេអូ)

3 ឆ្នាំ មុន

កោះ​តៃវ៉ាន់ ៖ ក្រសួង​ដឹក​ជញ្ជូន​តៃវ៉ាន់​ បាន​ថ្លែងថា មនុស្ស​យ៉ាងតិច​៤១​នាក់​បាន​ត្រូវ​បាត់បង់ជីវិត ក្រោយ​រថភ្លើង​១​ខ្សែ​ជួប​គ្រោះថ្នាក់​ធ្លាក់​ពី​ផ្លូវដែក កាលពី​ថ្ងៃ​ទី​២ ខែ​មេ​សា ឆ្នាំ​២០២១ នា​ភាគ​ខាងកើត​តៃវ៉ា​ន់…

កោះ​តៃវ៉ាន់ ៖ ក្រសួង​ដឹក​ជញ្ជូន​តៃវ៉ាន់​ បាន​ថ្លែងថា មនុស្ស​យ៉ាងតិច​៤១​នាក់​បាន​ត្រូវ​បាត់បង់ជីវិត ក្រោយ​រថភ្លើង​១​ខ្សែ​ជួប​គ្រោះថ្នាក់​ធ្លាក់​ពី​ផ្លូវដែក កាលពី​ថ្ងៃ​ទី​២ ខែ​មេ​សា ឆ្នាំ​២០២១ នា​ភាគ​ខាងកើត​តៃវ៉ា​ន់ ហើយ​មនុស្ស​៧២​នាក់​ទៀត​រង​របួស ។ ក្នុង​សេចក្ដី​ប្រកាស​មួយ​ក្រុម​អ្នក​ជួយ​សង្គ្រោះ​គូសបញ្ជាក់​ថា រថភ្លើង​បាន​ធ្លាក់​ពី​ផ្លូវដែក​ក្នុង​ផ្លូវរូង​ក្នុង​ដី​មួយ ស្ថិត​នៅ​ក្បែរ​ទីក្រុង HUALIEN ហើយ​ទូរថភ្លើង​មួយ​ចំនួន​បាន​ប៉ះទង្គិច​ជាមួយជញ្ជាំង​រូង ។ រថភ្លើង​នេះ​ដឹក​មនុស្ស​ប្រមាណ​ជា​៣៥០​នាក់ ហើយ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​កំពុង​តែ​ប្រព្រឹត្ត​ទៅ ។

ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​តៃវ៉ាន់ CENTRAL NEWS AGENCY​រៀបរាប់​ថា រថយន្ត​កាំ​មី​ញ៉ុ​ង​១​គ្រឿង​ដែល​បាត់​ការ​គ្រប់គ្រង ប្រហែលជា​រអិល​​មក​លើ​ផ្លូវដែក ។ បណ្ដា​អ្នក​ជួយ​សង្គ្រោះ​បង្ហាញ​រួប​ថត​មួយ​ឃើញ​បំណែក​រថយន្ត​កាំ​មី​ញ៉ុ​ង​នោះ​នៅ​ក្បែរ​ផ្នែក​មួយ​នៃ​រថភ្លើង​ដែល​ធ្លាក់​ពី​ផ្លូវដែក ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ