ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​នាំ​ចេញ​របស់​កម្ពុជាក្នុង​ឆ្នាំ​២០២០ ​នៅ​តែ​មាន​កំណើន​ទោះបី​ជួប​វិបត្តិ​ដោយសារ​កូ​វី​ដ​១៩

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ ៖ ទោះបីជា​មានការ​រំខាន​ពី​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ក្ដី តែ​កម្ពុជា​នៅ​តែ​សម្រេច​បាន​ទំហំ​ពាណិជ្ជកម្ម​សរុប​សម្រាប់​ឆ្នាំ​២០២០ មាន​ចំនួន​៣៥,៨​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ស្មើនឹង​កំណើន​ប្រមាណ​២,៥៤​ភាគរយ ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៩ ។ សម្រាប់​ការ​នាំ​ចេញ…

ភ្នំពេញ ៖ ទោះបីជា​មានការ​រំខាន​ពី​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ក្ដី តែ​កម្ពុជា​នៅ​តែ​សម្រេច​បាន​ទំហំ​ពាណិជ្ជកម្ម​សរុប​សម្រាប់​ឆ្នាំ​២០២០ មាន​ចំនួន​៣៥,៨​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ស្មើនឹង​កំណើន​ប្រមាណ​២,៥៤​ភាគរយ ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៩ ។ សម្រាប់​ការ​នាំ​ចេញ របស់​កម្ពុជា​សម្រេច​បាន​១៧,២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង​ប្រមាណ​១៦,៧២​ភាគរយ ខណៈ​ការ​នាំ​ចូល​វិញ​មាន​ទំហំ​១៨,៦​ពាន់​លាន​ធ្លាក់​ចុះ​៧,៨៤​ភារ​យ​។ នេះ​បើ​តាម​ឯកឧត្តម​ប៉ាន សួរ​ស័ក្តិ​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា នៅ​ក្នុង​ស​ន្និ​បាទ​បូក​សរុប​ការងារ​ក្រសួងពាណិជ្ជកម្ម​ក្នុង​ឆ្នាំ ២០២០​កាលពី​ថ្ងៃ​ទី​០១ មេ​សា ២០២១​នេះ ។

លោក​បន្ត​ថា នៅ​ក្នុង​ឆ្នាំ​២០២០​កន្លង​ទៅ កម្ពុជា​មិន​បាន​ដាក់​ការ​រឹតត្បិត ឬ​ហាមឃាត់​ការ​នាំ​ចេញ​នោះ​ទេ ដេ​ល​ធ្វើ​ឱ្យ​ការ​នាំ​ចេញ​របស់​កម្ពុជា​ក្នុង​ឆ្នាំ​នោះ នៅ​តែ​ទទួល​បាន​កំណើន​ខ្ពស់​ដដែល ។ ក្នុង​នោះ​ដែរ ក្រសួងពាណិជ្ជកម្ម បាន​ប្ដេជ្ញា​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ជំរុញ​វិស័យ​ពាណិជ្ជកម្ម​ឱ្យ​កាន់តែ​រីក​ចម្រើន តាម​រយៈ​ការ​ធ្វើ​កំណែ​ទម្រ​ង​ស៊ីជម្រៅ កាត់​បន្ថយ​ការ​ចំណាយ និង​ការ​ពង្រឹង​ភាព​ប្រកួតប្រជែង នៃ​ទំនិញ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ដោយ​បង្ក​លក្ខណៈ​ងាយស្រួល និង​បង្កើត​បរិយាកាស​អំណោយផល​ដល់​ការ​ធ្វើ​ធុរកិច្ច និង​ការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

លោក​បន្ត​ទៀត​ថា នៅ​ក្នុង​ឆ្នាំ​២០២០ កម្ពុជា​បាន​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ​និង​បើក​ច្រក​ទីផ្សារ​បន្ថែម​ទៀត តាម​រយ​ការ​ចរចា​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី និង​ពហុភាគី ។ ក្នុង​នោះ កម្ពុជា​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​គ្រប់​ជ្រុងជ្រោយ តំបន់​ហៅ​គាត់​ថា RCEP នៅ​ពាក់កណ្ដាល​ខែវិច្ឆិកា​២០២០​។ តាម​ការ​សិក្សា​កម្ពុជា​រំពឹង​ថា​អាច​មាន​គំ​ណើ​ន​ប្រចាំឆ្នាំ​លើ​ការ​នាំ​ចេញ​ប្រមាណ​៧,៣​ភាគរយ ការ​វិនិយោគ​ប្រមាណ​២៣,៤​ភាគរយ និង​ផលិតផល​ក្នុងស្រុក​សរុប​ប្រមាណ​២​ភាគរយ​បន្ថែម លើ​ផលិតផល​ក្នុងស្រុក​ដែល​កម្ពុជា​មាននៅ​ពេល​បច្ចុប្បន្ន​។ ក្រៅពី​នេះ កម្ពុជា​ក៏​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន នៅ​ដើមខែ​តុលា ២០២០ ដែល​គ្រោង​នឹង​ដាក់​ឱ្យ​ចូល​ជា​ធរមាន​ក្នុង​ឆ្នាំ​២០២១​នេះ​ដែរ ។

លោក​បន្ថែម​ថា នៅ​ពេល​ចូល​ជា​ធរមាន ការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ចិន នឹង​សង្ឃឹមថា​កើនឡើង​២៥​ភាគរយ ក្នុង​មួយ​ឆ្នាំ ក្នុង​នោះ​មាន​កសិផល និង​ផលិតផល​កែ​ច្នៃ​របស់​កម្ពុជា រួម​ផ្សំ​នឹង​ការ​វិនិយោគ​ក្នុងស្រុក​ពី​បរទេស​ក៏​នឹង​កើន​ឡើងជា​លំដាប់​ផង​ដែរ ។ ដោយឡែក​សម្រាប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​កម្ពុជា កូរ៉េ​វិញ ក៏​បាន​ប្រកាស​បញ្ចប់​ការ​ចរចា​នៅ​ថ្ងៃ​ទី​០៣ កុម្ភៈ ២០២១​កន្លង​ទៅ​នេះ និង​គ្រោង​ចុះហត្ថលេខា​ក្នុង​ឆ្នាំ​២០២១​នេះ ដែល​នឹង​ជយ​ជំរុញ​ឱ្យ​មាន​កំណើន​ពាណិជ្ជកម្ម​ទំនិញ សេវាកម្ម និង​វិនិយោគ សម្រាប់​កម្ពុជា​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ