ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ក្រីក្រ​​​៧​គ្រួសារ​ ​ទទួល​​អំណោយ​ពី​​​ក្រុមការងារ​​សហភាព​សហព័ន្ធយុវជន​​កម្ពុជា ​

8 ឆ្នាំ មុន

ខេត្តតាកែវ ​៖ ដោយ​ពិនិត្យ​ឃើញ​ថា​ ប្រជាពលរដ្ឋ​ក្រីក្រ​ជួប​ការ​លំបាក​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​ចំនួន​៧​គ្រួសារ ក្រុមការងារ​យុវជនប្រចាំ​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរណ៍​ស៊ី​វិល​ដឹកនាំ​ដោយ​លោក ​ឡុ​ង ឆេ​ង

ខេត្តតាកែវ ​៖ ដោយ​ពិនិត្យ​ឃើញ​ថា​ ប្រជាពលរដ្ឋ​ក្រីក្រ​ជួប​ការ​លំបាក​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​ចំនួន​៧​គ្រួសារ ក្រុមការងារ​យុវជនប្រចាំ​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរណ៍​ស៊ី​វិល​ដឹកនាំ​ដោយ​លោក ​ឡុ​ង ឆេ​ង ប្រធាន​សហភាព​សហព័ន្ធយុវជន​អាការ​ចរណ៍​ស៊ី​វិល ​និង​ជា​អនុប្រធាន​ក្រុម​ការងារ​ថ្នាក់​កណ្តាល​ចុះ​ជួយ​ឃុំ​អង្គ​កែវ​តំណាងលោក​ ​ម៉ៅ ហាវណ្ណាល់​ រដ្ឋលេខាធិការអាកាសចរណ៍​ស៊ី​វិល​ និង​លោក ​ហ៊ុន ​ម៉ា​នី​ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ បាន​ចុះ​សួរសុខទុក្ខ​ និង​នាំ​យក​អំណោយ​ចែក​ជូន​​​ពលរដ្ឋ​ក្រីក្រ​ចំនួន​៧​គ្រួសារនៅ​តាម​ផ្ទះ ​​កាល​​ពី​ព្រឹក​ថ្ងៃ​ទី​១៩​ កញ្ញា​ ​២០១៤​ ស្ថិត​ក្នុង​ឃុំ​អង្គ​កែវ ស្រុក​ទ្រាំង ​​។

លោក ​ឡុ​ង ឆេ​ង ​​បាន​មាន​ប្រសាសន៍​ថា ​ទីណា​មានការ​លំបាក ​ទីនោះ​តែងតែមាន​ក្រុមការងារ​ និង​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ ​​យកចិត្តទុកដាក់​ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ​ជា​ទូទៅ​ ជា​ពិសេស​ ប្រជាពលរដ្ឋ​​​ដែល​រង​គ្រោះ​ និង​ងាយ​រង​គ្រោះ​ ដោយ​ប្រការ​ផ្សេង​ៗ ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ ជាតិ សាសនា ព​ណ៌ស​ម្បុ​រ អ្វី​ឡើយ ​​។

លោក​ ឡុ​ង ឆេ​ង បាន​​បន្ត​ថា ​សុំឱ្យ​​ប្រជាពលរដ្ឋ​ដែល​នៅ​មាន​កម្លាំង ​សូម​ខិតខំ​ប្រឹងប្រែង​ប្រកបរបរ​រក​ទ​ទូល​ទាន​តាម​លទ្ធភាព​ជា​បន្ត​ទៀត ​ដើម្បី​បង្កើត​ជីវភាព​គ្រួសារ​ឱ្យ​​កាន់តែ​ប្រសើរ​ឡើង​ ក្នុង​នោះ​​ ​​ក៏ ​ត្រូវ​គិតគូ​ពី​សុខភាព​រក្សា​ឱ្យ​​បាន​នូវ​អនាម័យ​ ទាំង​ការ​រស់នៅ​ ទាំង​ការ​ហូប​ចុក ​​ដើម្បី​ចៀសវាង​ពី​ជំងឺ​ដ​ង្កា​ត់​ផ្សេងៗ​មក​បៀតបៀន ​។

​អំណោយ​​ដែល​​យក​ទៅ​ចែក​ជូន​​ទាំង​​៧​គ្រួសារ​​ខាង​លើ​ ក្នុង​១​គ្រួសារ​ៗ​ទ​ទូល​បាន មី​១កេស​ ទឹកស៊ីអ៊ីវ១យួរ​ ​ទឹកត្រី​១​យួរ ប៊ី​ចេ​ង ស្ករស និង​ប្រាក់​​៥​ម៉ឺន​រៀល​ ៕