ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ចោរ​ធ្លាប់​ប្ល.ន់​កីឡាករ​ឆ្នើម Arsenal ត្រូវ​កាត់ទោស​ជាប់​ពន្ធនាគារសរុប​​​ជាង​១០០​ឆ្នាំ

2 ឆ្នាំ មុន

អង់គ្លេស ៖ ក្រុម​ចោរប្ល.ន់​ប្រដាប់​អាវុធ​ដែល​សកម្ម​បំផុត និង​កក្រើក​ទីក្រុង​ឡុ​ង​ដ៍​ជា​ច្រើន​នាក់ ដោយ​ក្នុង​នោះ​រួម​មាន​ទាំង​ការ​ប្ល.ន់​លើ​កីឡាករ Mezut Ozil បច្ចុប្បន្ន​ជា​កីឡាករ​ក្រុម Fenerbahce និង​កីឡាករ…


អង់គ្លេស ៖ ក្រុម​ចោរប្ល.ន់​ប្រដាប់​អាវុធ​ដែល​សកម្ម​បំផុត និង​កក្រើក​ទីក្រុង​ឡុ​ង​ដ៍​ជា​ច្រើន​នាក់ ដោយ​ក្នុង​នោះ​រួម​មាន​ទាំង​ការ​ប្ល.ន់​លើ​កីឡាករ Mezut Ozil បច្ចុប្បន្ន​ជា​កីឡាករ​ក្រុម Fenerbahce និង​កីឡាករ Sead Kolasinac ដែល​បច្ចុប្បន្ន​ត្រូវ Arsenal ឱ្យទៅ​ក្រុម Schalke 04 ខ្ចី​ជើង ត្រូវ​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​សរុប​ជាង​១០០​ឆ្នាំ​។

ក្រុម​ចោរប្ល.ន់​ប្រដាប់​អាវុធ​ដែល​មាន​បក្សពួក​សរុប​ចំនួន​៨​នាក់ ដោយ​បាន​ប្រព្រឹត្តិ​បទល្មើស​លួច​ចូល​ទៅ​ក្នុងផ្ទះ និង​ប្ល.ន់​អ្នកដំណើរ​នៅ​ក្នុង​រថយន្ត​ដោយ​ទាមទារ​លុយ ឬ​នាឡិកាដៃ​ព្រមទាំង​វត្ថុ​មាន​តម្លៃ​ជា​ច្រើន​ផ្សេង​ទៀត ចាប់ពី​ខែមេសា ឆ្នាំ​២០១៩ រហូត​ដល់​ខែកក្កដា ឆ្នាំ​២០២០ ។

ក្នុង​ចំណោម​បក្សពួក​ទាំង​៨​នាក់ មាន​២​នាក់​ធ្លាប់​ព្យាយាម​ប្ល.ន់​កីឡាករ Mezut Ozil និង Sead Kolasinac យក​នាឡិកាដៃ និង​រថយន្ត​ស៊េរី​ទំនើប​ដែល​មាន​តម្លៃ​ជាង ២០​ម៉ឺន​ផោន​តែ​មិន​បាន​សម្រេច អំឡុង​ពេល​ដែល​កីឡាករ​ទាំង​២​នាក់​ធ្វើ​ដំណើរ​រួម​គ្នា​។

តុលាការ​បាន​សម្រេច​ប្រកាស​កាត់ទោស​ដាក់​ពន្ធនាគារ ដោយ​ផ្អែក​លើ​បទល្មើស​ប្ល.ន់យ៉ាង​សកម្ម​ជា​ច្រើន និង​កក្រើក​បំផុត​ប្រចាំ​ទីក្រុង​ឡុ​ង​ដ៍​ពី​សំណាក់​ក្រុម​ចោរ​ទាំង​៨​នាក់​ខាងលើ ដែល​មាន​ចាប់តាំងពី​ខែមេសា ឆ្នាំ​២០១៩ រហូត​ដល់​ខែកក្កដា ឆ្នាំ​២០២០ បូក​រួម​បញ្ចូល​គ្នា​សរុប​មាន​រយៈពេល​ជាង​១០០​ឆ្នាំ​៕ (​ដកស្រង់​ចេញពី The Sun)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ