ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

iPhone 7 នឹង​លេច​រូបរាង​ចុងឆ្នាំ​2016

8 ឆ្នាំ មុន

យោង​តាម​ប្រភព​ព័ត៌មាន​ចចាមអារ៉ាម​ពី​គេហទំព័រ PC Advisor ឱ្យ​ដឹង​ថា ក្រុមហ៊ុន Apple នឹង​បញ្ចេញ​អាវុធ​ថ្មី​មួយ​ប្រភេទ​ទៀត​គឺ iPhone 7 ប្រកួតប្រជែង​ជាមួយ​ក្រុមហ៊ុន​សាំ​សុង ក្រោយ​ពី​លេចដំណឹង​ថា Galaxy S7

យោង​តាម​ប្រភព​ព័ត៌មាន​ចចាមអារ៉ាម​ពី​គេហទំព័រ PC Advisor ឱ្យ​ដឹង​ថា ក្រុមហ៊ុន Apple នឹង​បញ្ចេញ​អាវុធ​ថ្មី​មួយ​ប្រភេទ​ទៀត​គឺ iPhone 7 ប្រកួតប្រជែង​ជាមួយ​ក្រុមហ៊ុន​សាំ​សុង ក្រោយ​ពី​លេចដំណឹង​ថា Galaxy S7 នឹង​លេច​រូបរាង​ឆ្នាំ​២០១៦​ដែរ ។

iPhone 7 នឹង​រួម​បញ្ចូល​លក្ខណៈ​ពិសេស​កាន់តែ​ទំនើប​ជាង iPhone 6 និង iPhone 6S ទៅ​ទៀត ពោល​គឺ​មាន​ទម្ងន់​ស្តើង​ជាង​៦,៥ មី​លី្ល​ម៉ែត្រ និង​បំពាក់​ដោយ​បន្ទះ Chip A10 ទៀត​ផង ។ បន្ទះ Chip A10 នឹង​ផលិត​មុន​នៅ​ខែមីនា ២០១៦ ខណៈ iPhone 7 នឹង​ប្រកាស​នៅ​ខែកញ្ញា ២០១៦ ។ ក្រោយ​ពី​បាន​បញ្ចេញ iPhone 6 ដែល​ជា​ការ​រចនា​ឈាន​ទៅ​រក​ការ​អភិវឌ្ឍភាព​ស្រាល និង​ស្តើង​របស់​វា ក្រុមហ៊ុន Apple នៅ​តែ​បន្ត​ផលិត​ផលិតផល​ស្តើង​សម្រាប់​ការ​ប្រើប្រាស់​ក៏​ដូច​ជាយ​កតាម​ខ្លួន​ផង​ដែរ ៕