ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ភាព​ក្រីក្រធ្វើ​ឱ្យ​ក្មេងស្រីថ្នាក់ទី១២ម្នាក់​​មិន​បាន​​ប្រឡង​​បាក់ឌុប​ ​ឥឡូវ​ភ្លើង​ឆេះផ្ទះ​ទៀត​ អំពាវនាវសប្បុរសជន​ជួយ

8 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ «យីអ៊ុន​ដាក់ អារ័ក្សជាន់​ទៀត»​ នេះ​ជា​ពាក្យ​ដែល​ចាស់​ៗ​បាន​និយាយត​ៗគ្នា ​នៅពេល​នរណា​ម្នាក់ ឬ​គ្រួសារ​ណាមួយជួប​គ្រោះ​ស្ទួន​លើ​គ្រោះបន្ត​គ្នា ។ ​យ៉ាងណា​មិញ គ្រួសារ​ក្រីក្រមួយដែល​មាន​តែ​ស្រី​ៗ៣​នាក់

ខេត្តកំពង់ឆ្នាំង ៖ «យីអ៊ុន​ដាក់ អារ័ក្សជាន់​ទៀត»​ នេះ​ជា​ពាក្យ​ដែល​ចាស់​ៗ​បាន​និយាយត​ៗគ្នា ​នៅពេល​នរណា​ម្នាក់ ឬ​គ្រួសារ​ណាមួយជួប​គ្រោះ​ស្ទួន​លើ​គ្រោះ​ ។ ​យ៉ាងណា​មិញ គ្រួសារ​ក្រីក្រមួយដែល​មាន​តែ​ស្រី​ៗ៣​នាក់ ក្នុង​នោះ ​ជីដូន​ចាស់ជរា ម្តាយ​ជា​ស្ត្រី​មេម៉ាយ និង​កូនស្រី​អាយុ​១៧ឆ្នាំ​ ដោយសារ​​តែ​ជីវភាព​ក្រីក្រ​​​ធ្វើ​ឱ្យ​​នាង​គ្មាន​ល​ទ្ឋ​ភាព​បន្ត​ការ​សិក្សា​ និង​បាន​​ទៅ​ប្រឡង​សញ្ញា​ប​ត្រ​មធ្យម​សិក្សា​ទុតិយភូមិ​​​នឹង​គេ​ ក្នុង​ពេល​ថ្មី​ៗ​​កន្លង​មក​នេះ បើ​ទោះ​​បី​​ជា​ពិន្ទុ​រៀន​​ថ្នាក់​ទី​១២ បាន​ល្អ​បង្គួរ​ក្តី ហើយ​អ្វី​ដែល​​ជា​គ្រោះ​អកុសល​នោះ កូន​ផ្ទះ​ស្លឹក​​ដ៏​តូច​មួយ​នេះ​ត្រូវ​​​ព្រះអគ្គី​បំផ្លាញ​​អស់​ជញ្ជាំង និង​ដំបូលទៀត កាលពី​​វេលា​ទៀប​ភ្លឺថ្ងៃ​ទី​២១ ​កញ្ញា ​​២០១៥​ ខណៈជីដូន​ជរាង​ងឹ​ត​ភ្នែកដុត​ចង្កៀង​សូត្រ​ធ​ម៌​ថ្វាយ​បង្ខំ​ព្រះពេល​ព្រលឹម​ស្រាង​ៗនោះ ។ ​គ្រួសារ​ដ៏​កម្សត់​ខាងលើ មានទីលំនៅភូមិ​ស្នោ ឃុំ​ខុន​រ៉​ង ស្រុក​បរិបូរ​ណ៏​ ។

​លោក លន់ គង់ មេ​ភូមិ​ស្នោ ដែល​​បាន​​ជួយ​ឧ​ប​ត្ថ​ម្ភ​ប្រាក់​ចំនួន​១០​ម៉ឺន​រៀល ដល់​គ្រួសារ​រង​គ្រោះ​​​ដោយ​​ភ្លើង​ឆេះ​ផ្ទះ​ខាងលើ​នេះ​ បាន​ឱ្យ​ដឹង​​ថា គ្រួសារ​នេះ​មាន​គ្នា​៣​នាក់ មាន ​ជីដូន ​ឈ្មោះ ជូ អៀន អាយុ៧៦​ឆ្នាំ ​កូន​ស្រី​ឈ្មោះ តេ​ង ស៊ីនួន អាយុ​៤៦ឆ្នាំ និង​ចៅស្រី​ដែល​ជា​កូន​ស្ត្រី តេ​ង ស៊ីនួន ឈ្មោះ ប៉ិច ស្រី​ណា អាយុ​១៧ឆ្នាំ រៀន​​ថ្នាក់​ទី​១២ នៃ​​វិទ្យាល័យ​បរិបូរ​ណ៏​ជើង តែ​នាង​មិន​បាន​ទៅ​​ប្រឡង​បាក់​ឌុ​ប​ឆ្នាំ​២០១៥​​ កាលពី​ពេលថ្មី​ៗនេះ​​ទេ ដោយសារ​តែ​ជីវភាព​ក្រីក្រ​ខ្លាំង​ពេក ។

លោក​មេ​ភូមិ​ បាន​បន្ត​ថា សព្វថ្ងៃ បាន​ស្ត្រី​ឈ្មោះ​ តេ​ង ស៊ីនួន ​ដែល​​ជា​ស្ត្រី​មេម៉ាយ ​ដើរ​ស៊ីឈ្នួល​ដក​ស្ទួ​ងឱ្យ​​គេ បាន​ប្រាក់​ចិញ្ចឹម​ម្តាយ និង​កូនឱ្យ​​រៀនសូត្រ តែ​ពេល​ខ្លះ​ក៏​ដាច់​​បាយ​ម្តង​ៗ​ដែរ គាត់​បាន​ឱ្យ​អង្ករ​ខ្លះ​ៗ​យក​ទៅ​​ដាំបាយ​ហូប​ដើម្បី​រស់​មួយ​ពេល​ៗ​​ទៅ ។ ចំណែកឯ​លំនៅ​ឋាន​​ដែល​ត្រូវភ្លើង​ឆេះអស់​ជញ្ជាំង​ និង​ដំបូល​នោះ​មាន​ទំហំ៤​​ម៉ែត្រគុណ​​​៥​ម៉ែត្រ ធ្វើ​ពី​ឈើ​ប្រក់និង​បាំងជញ្ជាំង​ស្លឹកក្រាល​រនាប​ឫ​ស្សី ។

​មូលហេតុ​​ដែល​បង្ក​ឱ្យ​មាន​អគ្គិភ័យ​កើត​ឡើង​នេះ ​​​ដោយ​សារ​តែ​ជីដូន​​ចាស់​​ងងឹត​ភ្នែក​ងើប​ដុត​ភ្លើងចង្កៀង​សូត្រ​ធម៌​ថ្វាយបង្គំ​ព្រះ ​ប៉ះ​ចំ​ចង្កៀងដួល​កំពប់​ប្រេង​ទើប​បណ្តាល​ឱ្យ​​ឆេះ​តែ​ម្តង ​ហើយ​បាន​អ្នកស្រុក​​នាំ​គ្នា​ទៅ​ជួយ​ពន្លត់​​ទាន់​ពេល​ ។

លោក​​មេភូមិ​​ដែល​យក​ចិត្ត​​ទុក​ដាក់​​ខាង​លើ​ បាន​បញ្ជាក់ថា កេ្ម​ង​ស្រី ប៉ិច ស្រី​ណា រៀន​បាន​ពិ​ន្ទុល្អ​គ្រាន់បើ លោកគ្រូ អ្នកគ្រូ ​តែង​តែ​ស​រសើរ​ប្រាប់​គាត់​ជា​និច្ច ​ប្រការ​ដែល​​​គួ​រឱ្យ​​សោក​ស្តាយនោះ​ មិនដឹង​ថាយ៉ាងម៉េច​​នាង​មិន​បាន​ទៅ​ប្រឡង ​ហើយ​​គាត់​​ទើបតែ​ដឹងពេល​នេះ​ទេ ​​​។

យុវតី ប៉ិច ស្រី​ណា បាន​រៀបរាប់​​ទាំង​ក្តីក្តុកក្តួរ​​ក្នុង​ចិត្ត​ថា នាង​ចង់​រៀន​បន្ត នាង​​មាន​ការ​សោក​ស្តាយ​ខ្លាំង​ណាស់​ដោយ​មិន​បាន​ទៅ​ប្រឡងសញ្ញាប​ត្រមធ្យម​សិក្សា​​​ទុតិយ​ភូមិ​​ឆ្នាំ​២០១៥​ នឹង​គេ ​ដោយ​សារ​តែ​​​ជីវភាព​ក្រុម​គ្រួសារ​​បាន​ព្រឹក​ខ្វះលា្ងច​ បាន​ល្ងាច​ខ្វះព្រឹក ទើប​​បង្ខំ​ចិត្ត​ឱ្យ​នាង​បញ្ឈប់​ការ​សិក្សា​ទាំង​ក្តី​សោក​ស្តាយ​បំផុត ​នាង​សូម​អំពាវ​នាវ​ដល់​សប្បុរសជនទាំងអស់ ពិសេស ​​ឯកឧត្តម ​លោក​ជំទាវ សូម​មេត្តា​ជួយ​ដល់​​ក្រុម​គ្រួសារ​នាង​ផង ហើយ​បើ​អាច​​ ​សូម​ជួយ​ឱ្យ​​រូប​នាង​បាន​បន្ត​ការសិក្សា ឬ​អាច​ជួយ​​រក​ការងារ​ណា​​​មួយ​ឱ្យ​​ធ្វើ​​តាម​លទ្ឋ​ភាព​របស់​នាង ដើម្បី​បាន​ប្រាក់​ជួយ​ចិញ្ចឹម​​ជីដូន​ចាស់​​ជ​រា​​ងងឹត​​ភ្នែក និង​​ម្តាយ​​ជា​ស្ត្រី​មេម៉ាយ​​នេះ​ផង ​៕