ខេត្តបន្ទាយមានជ័យ ៖ ក្រុមអ្នកបើកបររថយន្តក្រុមហ៊ុនដឹកជញ្ជូនឥទ្ទ្រីសនាំគ្នាតវ៉ាបិទផ្លូវ នៅព្រឹកថ្ងៃទី៣១ មីនា ឆ្នាំ២០២១ លើផ្លូវជាតិលេខ៥ ចូលជញ្ចីងថ្លឹងរថយន្តកូនដំរី ក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ។ អ្នកបើកបរ និងព្រូរថយន្តក្រុមហ៊ុនដឹកជញ្ជូនឥទ្រី្ទសបានប្រាប់ថា៖ មូលហេតុដែលពួកគាត់នាំគ្នាធ្វើការតវ៉ាយករថយន្តបិទផ្លូវចូលជញ្ជីងថ្លឹងរថយន្តកូនដំរី នេះព្រោះតែមន្ត្រីក្រុមការងារជញ្ជីងបានឃុបឃិតគ្នាជាប្រព័ន្ធ ព្រោះថារថយន្តដឹកទំនិញចេញពីក្រុមហ៊ុនត្រូវបានថ្លឹង គឺគ្រប់ទំងន់កំណត់របស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនហើយ ។

ក្រុមអ្នកបើកររថយន្ត និងព្រូបានបញ្ជាក់ថា នៅពេលចូលថ្លឹងរថយន្តនៅជញ្ជីងកូនដំរីខេត្តបន្ទាយមានជ័យ ពេលឡើងថ្លឹងរថយន្តចោទថា ដឹកលើសទំងន់ជាង៤៥តោន ពោលគឺលើសជាង៥តោន ហើយទាំងពោលពាក្យដឹកលើសរហូត ដែលប្រើពាក្យខុសពីជញ្ជីងតាមដងផ្លូវដទៃទៀតថា អោយដឹកលើសតែម្តងទេ សុំអោយក្រសួងជំនាញត្រូវមានវិធានការក្រុមការងារជញ្ចីងថ្លឹងរថយន្តកូនដំរី។

លោក សុក ចាន់ថា ប្រធានមន្ទីសាធារណៈការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា៖ មូលហេតុដែលមន្ត្រីជំនាញជញ្ជីងថ្លឹងរថយន្តកូនដំរីឃាត់រថយន្តក្រុមហ៊ុនដឹកជញ្ជូនឥទ្ទ្រីសដែលរថយន្តធុនNISSAN DIESEL.V1 ពាក់ផ្លាក់លេខបាត់ដំបង3A.1526 បានដឹកលើសទំងន់៤៥,០២០គីឡូក្រាម លើស៥តោន២០គីឡូក្រាម ដែលច្បាប់អនុញ្ញាតិដឹកត្រឹមតែ៤០តោនប៉ុណ្ណោះ។
លោកបានបញ្ជាក់ថា៖មូលហេតុដោយអ្នកបើកបរនិងព្រូរថយន្តក្រុមហ៊ុនដឹកជញ្ជូនឥទ្ទ្រីសបើកបរមិនគោរពទៅតាមផ្លាក់សញ្ញាកំណត់ល្បឿន5KM/hនៅក្នុងស្ថាននីយ៍ថ្លឹងរថយន្តអ្នកបើកបរមិនសហការជាមួយមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ក្នុងការផ្ទៀងផ្ទាត់ឯកសារពាក់ព័ន្ធផ្សេងៗ ក្រុមហ៊ុនដឹកជញ្ជូនឥទ្ទ្រីសមិនអនុវត្តតាមតារាងកម្រិតទម្ងន់អតិបរិមានិងកម្រិតអនុគ្រោះមិនលើស៥%តាមនប្រភេទរថយន្តទេ៕
ចែករំលែកព័តមាននេះ