ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាបើក​ឱ្យ​ដំណើរការ​ជា​ផ្លូវការ ប្រព័ន្ធសេវា​ទូរ​សព្ទ​ចល័ត​ជំនាន់​ទី​៥ ឬ​សេវា 5G ចាប់ពី​ឆ្នាំ​២០២៦ តទៅ

3 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បញ្ចប់​ពិធី​ផ្លាស់​ប្តូរ​អនុស្សរណៈ នៃ​ការ​យោគយល់​ជាមួយ​ប្រទេស​ជា​មិត្ត​ និង​ដៃគូ​អភិវឌ្ឍន៍ ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍ បាន​រៀបចំ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ គឺការ​បើក​ឱ្យ​ដំណើរការ​ជា​ផ្លូវការ ​នៃ​ការ​ធ្វើ​ប្រតិបត្តិការ​សេវា​ទូរ​សព្ទ​ចល័ត​ជំនាន់​ទី​៥…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បញ្ចប់​ពិធី​ផ្លាស់​ប្តូរ​អនុស្សរណៈ នៃ​ការ​យោគយល់​ជាមួយ​ប្រទេស​ជា​មិត្ត​ និង​ដៃគូ​អភិវឌ្ឍន៍ ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍ បាន​រៀបចំ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ គឺការ​បើក​ឱ្យ​ដំណើរការ​ជា​ផ្លូវការ ​នៃ​ការ​ធ្វើ​ប្រតិបត្តិការ​សេវា​ទូរ​សព្ទ​ចល័ត​ជំនាន់​ទី​៥ ឬ​សេវា 5G ជា​ផ្លូវការ​នៅ​កម្ពុជា ចាប់ពី​ឆ្នាំ​២០២៦ តទៅ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម វ​ង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​ ។

បើតាមក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឲ្យដឹងថា អត្ថប្រយោជន៍​សំខាន់​ៗ​ដែល​សេវា 5G នឹង​នាំ​មក​ឱ្យ​កម្ពុជា ដូច​ខាងក្រោម​ ៖
-ល្បឿន​ទិន្នន័យ​លឿន​បំផុត — លឿន​ជាង​សេវា 4G ដល់​ទៅ ១០ ដង អនុញ្ញាត​ឱ្យ​ទាញ​ឯកសារ ទស្សនា​វី​ដេ​អូ និង​ប្រើ​សេវា​ឌី​ជី​ថ​ល​បាន​រលូន​ជាង​មុន​។
-រយៈពេល​នៃ​ការ​ឆ្លើយ​តប (Latency) ទាប​ខ្លាំង — បណ្តាញ​ឆ្លើយ​តប​ជាក់ស្តែង​សម​ស្រប​សម្រាប់​សេវា​ជា​ច្រើន ដូច​ជា ការ​សង្គ្រោះ​បន្ទាន់ និង​ការ​គ្រប់គ្រង​ចរាចរណ៍​ឆ្លាត​វៃ ជាដើម​។
-ការ​ប្រើប្រាស់​ឧបករណ៍​បាន​ច្រើន​ជាង​មុន — សេវា 5G អា​ចត​ភ្ជាប់​ឧបករណ៍​រាប់​លាន​ក្នុង​មួយ​គីឡូ​ម៉ែត្រការ៉េ ជា​ជំហាន​ដ៏​សំខាន់​សម្រាប់​ទីក្រុង​ឆ្លាត​វៃ កសិកម្ម​ឌី​ជី​ថ​ល និង​រោងចក្រ​ឆ្លាត​វៃ ជាដើម​។
-ការ​ជំរុញ​ឧស្សាហកម្ម​និង​ស្នូល​អេកូឡូស៊ី​ឌី​ជី​ថ​ល — សេវា 5G នឹង​ជួយ​បង្កើន​ប្រសិទ្ធភាព​វិស័យ​ផលិត ដឹក​ជញ្ជូន Fintech e-Commerce និង Startup នវានុវត្តន៍​។
-ការ​លើកកម្ពស់​សេវា​សាធារណៈ — e-Health, e-Education, e-Government និង​សេវា​ឌី​ជី​ថ​ល​រដ្ឋ​ទាំងមូល នឹង​កាន់តែ​មាន​ប្រសិទ្ធភាព និង​លឿន​ជាង​មុន​។
-ការ​ពង្រឹង​ភាពរឹងមាំ​សេដ្ឋកិច្ចជាតិ — សេវា 5G នឹង​ទាក់ទាញ​វិនិយោគ កសាង​ឱកាស​ការងារ និង​បង្កើន​សមត្ថភាព​ប្រកួតប្រជែង​របស់​កម្ពុជា នៅ​ក្នុង​តំបន់ និង​អន្តរជាតិ​។

សេវា 5G មិនមែន​ត្រឹមតែ “​អ៊ីនធឺណិត​ល្បឿន​លឿន​” ប៉ុណ្ណោះ​ទេ តែ​សេវា​នេះ នឹង​ក្លាយជា​ហេដ្ឋារចនាសម្ព័ន្ធ​គ្រឹះ​សម្រាប់​អនាគត​ឌី​ជី​ថ​ល នវានុវត្តន៍ និង​កាលានុវត្តភាព​ថ្មី​ៗ​របស់​ប្រជាជន​កម្ពុជា ​។

សូម​ជម្រាប​ជូន​ថា ក្រសួង​ប្រៃសណីយ៍ ​និង​ទូរគមនាគមន៍ បាន​សិក្សា​យ៉ាង​ស៊ីជម្រៅ​អំពី​វិធីសាស្ត្រ​ក្នុង​ការ​ដាក់​ឱ្យ​ដំណើរការ​សេវា​ទូរ​សព្ទ​ចល័ត​ជំនាន់​ទី​៥ ឬ​សេវា 5G ហើយ​បាន​ប្រមូល​ធាតុ​ចូល​ពី​គ្រប់​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ទាំងអស់ ព្រមទាំង​បាន​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ប្រតិបត្តិ​ករ​នីមួយ​ៗ ដើម្បី​ធានា​បាន​ថា សេវា 5G អាច​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​ជោគជ័យ​នៅ​ក្នុង​ប្រទេស​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ