ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាសម្របសម្រួល​ក្រុមសង្កេតការណ៍អាស៊ាន ចុះពិនិត្យបង្គោលព្រំដែនលេខ ៥២-៥៣

13 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ លោក​ជំទាវ ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា អ្នកនាំពាក្យ​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ឲ្យ​ដឹង​ថា នៅ​រសៀល…

រាជធានី​ភ្នំពេញ ៖ លោក​ជំទាវ ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា អ្នកនាំពាក្យ​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ឲ្យ​ដឹង​ថា នៅ​រសៀល ថ្ងៃ​សុក្រ ទី​៥ ខែធ្នូ ឆ្នាំ​២០២៥ វេលា​ម៉ោង​១៤:៥៤​នាទី ក្រុម​សម្របសម្រួល​កម្ពុជា (CLG) នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្របសម្រួល​ជូន​ដល់​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) ចុះ​ពិនិត្យ និង​សង្កេតការណ៍ នៅ​ចំណុច​បង្គោល​ព្រំដែន​លេខ ៥២-៥៣ នៅ​ឃុំ​កំ​រៀង និង​ឃុំ​បឹង​រាំង ស្រុក​កំ​រៀង ខេត្តបាត់ដំបង ទល់មុខ​ខេត្ត​ចន្ទ​បុរី ប្រទេស​ថៃ ។

អ្នកនាំពាក្យ​ក្រសួងការពារជាតិ ជម្រាប​ជូន​ផង​ដែរ​ថា រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន និង​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក (JBC) កម្ពុជា ជា​សេនាធិការ ជា​និច្ចកាល​តែង​ប្រកាន់ខ្ជាប់​នូវ​មនសិការ​វិជ្ជាជីវៈ និង​ការ​ទទួលខុសត្រូវ​ខ្ពស់​បំផុត ដោយ​តម្កល់​ឧត្តម​ប្រយោជន៍​ជាតិ​ជា​ធំ ជា​ពិសេស​ការ​ការពារ​បូរណភាព​ទឹកដី និង​អធិបតេយ្យ​ជាតិ ដោយ​ប្រកាន់ខ្ជាប់​នូវ​ការ​គោរព​ច្បាប់​អន្តរជាតិ គោរព​គោលការណ៍​ព្រំដែន​មិន​កែប្រែ និង​ខ្សែ​ព្រំដែន​អន្តរជាតិ កម្ពុជា​-​ថៃ ដែល​បន្សល់​ទុក ដោយ​គណៈកម្មការ​ព្រំដែន​រវាង ឥណ្ឌូចិន – សៀម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ