ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ទឹក​ផ្លែ​ខ្វិត​ក្តៅ​ឧណ្ហៗ ជួយបន្សុទ្ធ​ឈាម​ និង​កម្ចាត់​ជាតិពុល!​

13 ម៉ោង មុន

សុខភាព៖ តើអ្នក​ធ្លាប់​ដឹង​ទេ​ថា ភេសជ្ជៈ​ធម្មតា​មួយ​មុខ​អាច​ជួយ​សម្អាត​ឈាម និង​កម្ចាត់​ជាតិពុល​ក្នុង​ខ្លួន​បាន​យ៉ាង​មាន​ប្រសិទ្ធភាព? យោង​តាម​ការ​សិក្សា​ពី​បរទេស ផ្លែ​ខ្វិត ​មិន​ត្រឹមតែ​ជា​ផ្លែ​ឈើ​ដ៏​ឈ្ងុយ​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ជា​ឱសថ​ធម្មជាតិ​ដ៏​អស្ចារ្យ​ផង​ដែរ! អត្ថប្រយោជន៍​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល គ្រាន់​តែ​ប្រើ​ទឹក​ផ្លែ​ខ្វិត​ប្រមាណ…

សុខភាព៖ តើអ្នក​ធ្លាប់​ដឹង​ទេ​ថា ភេសជ្ជៈ​ធម្មតា​មួយ​មុខ​អាច​ជួយ​សម្អាត​ឈាម និង​កម្ចាត់​ជាតិពុល​ក្នុង​ខ្លួន​បាន​យ៉ាង​មាន​ប្រសិទ្ធភាព? យោង​តាម​ការ​សិក្សា​ពី​បរទេស ផ្លែ​ខ្វិត ​មិន​ត្រឹមតែ​ជា​ផ្លែ​ឈើ​ដ៏​ឈ្ងុយ​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ជា​ឱសថ​ធម្មជាតិ​ដ៏​អស្ចារ្យ​ផង​ដែរ!

អត្ថប្រយោជន៍​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល

គ្រាន់​តែ​ប្រើ​ទឹក​ផ្លែ​ខ្វិត​ប្រមាណ ៥០ មិល្លីលីត្រ លាយ​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ និង​ស្ករ អាច​ផ្តល់​អត្ថប្រយោជន៍​ធំៗ​ដូច​ខាង​ក្រោម៖

  • បន្សុទ្ធ​ឈាម​និង​កម្ចាត់​ជាតិពុល​: វា​ជួយ​សម្អាត​ជាតិពុល​ដែល​អាច​បង្ក​គ្រោះថ្នាក់​យ៉ាង​ខ្លាំង​ដល់​កោសិកា និង​រាងកាយ​ទាំងមូល។
  • ការពារ​សរីរាង្គ​សំខាន់ៗ៖ ភេសជ្ជៈ​នេះ​អាច​ជួយ កាត់​បន្ថយ​សម្ពាធ និង​បន្ទុក​ការងារ​លើ​ថ្លើម និង​តម្រងនោម ដែល​ជា​សរីរាង្គ​គន្លឹះ​ក្នុង​ការ​ប្រឆាំង​នឹង​ជាតិពុល​ក្នុង​ខ្លួន។

គន្លឹះ​សុខភាព​ងាយៗ

បន្ថែម​ទឹក​ផ្លែ​ខ្វិត​ក្តៅ​ឧណ្ហៗ​មួយ​កែវ​ទៅ​ក្នុង​របប​អាហារ​របស់​អ្នក ដើម្បី​ជួយ​ឱ្យ​ប្រព័ន្ធ​បន្សុទ្ធ​ជាតិពុល​របស់​រាងកាយ​ដំណើរការ​បាន​ល្អ និង​រក្សា​សុខភាព​បាន​មាំមួន៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ