ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​នឹង​មានការ​អនុគ្រោះ​យ៉ាងណា​ចំពោះ​អ្នក​ជំពាក់​ធនាគារ ​ហើយ​ឆ្លង​កូ​វី​ដ​១៩ ?

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​រាលដាល​នៃ ជំងឺ​កូ​វី​ដ​១៩​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាន់តែ​មាន​ទ្រង់ទ្រាយ​ធំ​ទៅ​ៗ និង​បាន​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​ៗ​កាន់តែ​ច្រើន ដែល​ជា​ព្រួយបារម្ភ ហើយ​វិបត្តិ​នៃ​ជំងឺ​នេះ​ដែរ វា​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រាក់​ចំណូល​របស់​ប្រជាពលរដ្ឋ​ជា​ច្រើន និង​ជួប​ហានិភ័យ​កាន់តែ​ខ្លាំង​ទៅ​លើ​ហិរញ្ញវត្ថុ​ទាំង​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ​ផង និង​សម្រាប់​បង់​សង​ទៅ​ធនាគារ​ផង…

រាជធានី​ភ្នំពេញ ៖ ការ​រាលដាល​នៃ ជំងឺ​កូ​វី​ដ​១៩​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាន់តែ​មាន​ទ្រង់ទ្រាយ​ធំ​ទៅ​ៗ និង​បាន​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​ៗ​កាន់តែ​ច្រើន ដែល​ជា​ព្រួយបារម្ភ ហើយ​វិបត្តិ​នៃ​ជំងឺ​នេះ​ដែរ វា​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រាក់​ចំណូល​របស់​ប្រជាពលរដ្ឋ​ជា​ច្រើន និង​ជួប​ហានិភ័យ​កាន់តែ​ខ្លាំង​ទៅ​លើ​ហិរញ្ញវត្ថុ​ទាំង​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ​ផង និង​សម្រាប់​បង់​សង​ទៅ​ធនាគារ​ផង ។​ចុះ​បើសិនជា​អ្នក​ជំពាក់​ធនាគារ​ហើយ​ចៃដន្យ​ក៏​បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​នេះ តើ​នឹង​ទទួល​បានការ​អនុគ្រោះ​យ៉ាងណា​ពី​ធនាគារ​ឬ​មីក្រូហិរញ្ញវត្ថុ​ដែល​ខ្លួន​ជំពាក់​នោះ ?

បើ​តាម​លោក​បណ្ឌិត​អ៊ិ​ន ចាន់​នី​ប្រធាន​សមាគម​ធនាគារ​និង​ជា​ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បានឱ្យ​ដឹង​ថា​មិន​ថា​អតិថិជន​ដែ​ឆ្លង​កូ​វី​ដ​១៩ ឬ​អតិថិជន​ផ្សេង​ទៀត​ទេ ឱ្យ​តែ​ប៉ះពាល់​ពី​វិបត្តិ​កូ​វី​ដ​១៩​នេះ នឹង​ទទួល​បានការ​អនុគ្រោះ​ស្មើ​ៗ​គ្នា ពីព្រោះ​ក្នុង​ដំណាក់កាល​នេះ អតិថិជន​ជា​ច្រើន​បាន​បាត់បង់​ប្រាក់​ចំណូល ប៉ះពាល់​លើ​អាជីវកម្ម​របស់​ខ្លួន ។

លោក​បន្ត​ថា តា​សេចក្តីណែនាំ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ណែនាំ​ឱ្យ​គ្រឹះស្ថាន​ធនាគារ​និង​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ត្រូវ​យោគយល់​ដល់​អតិថិជន អំឡុង​ពេល​វិបត្តិ​នៃ​ជំងឺ​កូ​វី​ដ​១៩​នេះ ដូច​ជា​ការ​រៀបចំ កញ្ចប់​ឥណទាន​ឡើង​វិញ ពន្យារ​ការ​សង​ត្រលប់​ប្រាក់​ដើម​ដែល​ខ្ចី បន្ធូរបន្ថយ​មួយ​ចំនួន ។ សារា​ចរណ៍​នេះ​ណែនាំ គឺ​បាន​ចាប់ផ្ដើម​ឡើង​តាំងពី​ដើមឆ្នាំ ២០២០​មក​ម្ល៉េះ ហើយ​វា​នៅ​តែ​មាន​សុពលភាព សម្រាប់​អនុវត្តន៍​មក​ដល់​ពេល​នេះ ។ លោក​ថា​៖« ការ​រៀបចំ​ឥណទាន​ឡើង​វិញ​ចំពោះ​អតិថិជន គឺ​មាន​សារសំខាន់​ណាស់ ឧទាហរណ៍​ថា​ពី​មុន​ជួប​វិបត្តិ​គាត់​ធ្លាប់​១០០០​ដុល្លារ​ដល់​ពេល​គាត់​ជួប​វិបត្តិ រកស៊ី​លែង​បាន ហើយ​ប៉ះពាល់​ចំណូល យើង​នឹង​រៀបចំ​ឥណទាន​ឡើង​វិញ ដូច្នេះ​គាត់​អាច​បង់​សង​ត្រលប់​ទៅ​វិញ​ក្នុង​ចំនួន​មួយ​តិច​ទៀត​ទៅ​តាម​លទ្ធភាព ១០០​ដុល្លារ​ឬ​២០ ក៏​៣០​ដុល្លារ​តាម​ស្ថានភាព​ជាក់ស្ដែង » ។

លោក​បន្ត​ថា សម្រាប់​ការ​រៀបចំ​ឥណទាន​ឡើង​វិញ​នៅ​ឆ្នាំ​២០២១​នេះ អាច​ច្រើន​ជាង​ឆ្នាំ​២០២០​កន្លង​ទៅ ជាក់ស្ដែង​ធនាគារ​អេ​ស៊ី​លី​ដា​ផ្ទាល់​គ្រាន់តែ​ត្រីមាស​ទី​១​នេះ អាច​ច្រើន​ជាង​ឆ្នាំ​២០២០​ទាំងមូល​បន្តិច​ទៅ​ហើ យ​ដែល​មាន​ជាង​១៥០​លាន​ដុល្លារ​អា​មេ​រិ​ក ។

ស្ថានភាព​វិបត្តិ​កូ​វី​ដ​១៩​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ ២០២១​នេះ កាន់តែ​មាន​ភាពអាក្រក់​ឡើង ដោយ​ចំនួន​អ្នក​ឆ្លង​កូ​វី​ដ​១៩​បាន​ហក់​ឡើង​ដល់​២៤៧៧​នាក់​ក្នុង​នោះ​រាប់​ចាប់តាំងពី​ថ្ងៃ​ទី​២០ កុម្ភៈ ២០២១ ដែល​ជា​ព្រឹត្តិការណ៍​ឆ្លង​សហគមន៍​លើ​ទី​៣ មាន​ចំនួន​១៩៤៩​នាក់ ក្នុង​នោះ​ក៏​មាន​អ្នក​ស្លាប់​ចំនួន​១៤​នាក់​ហើយ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ