ស្លាកប្រធានក្រុម ដែល Ronaldo បោះចោលជួយស្រោចស្រង់ជីវិតទារកម្នាក់
3 ឆ្នាំ មុន
ស៊ែប ៖ ស្លាកប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ដែលកីឡាករ Cristiano Ronaldo បោះចោល អំឡុងការប្រកួតទល់នឹងក្រុមជម្រើសជាតិស៊ែបបានជួយស្រោចស្រង់ជីវិតទារកម្នាក់។ Ronaldo បានបង្ហាញការខឹងសម្បារយ៉ាងខ្លាំងក្នុងការប្រកួតជម្រុះ World…
ស៊ែប ៖ ស្លាកប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ដែលកីឡាករ Cristiano Ronaldo បោះចោល អំឡុងការប្រកួតទល់នឹងក្រុមជម្រើសជាតិស៊ែបបានជួយស្រោចស្រង់ជីវិតទារកម្នាក់។
Ronaldo បានបង្ហាញការខឹងសម្បារយ៉ាងខ្លាំងក្នុងការប្រកួតជម្រុះ World Cup ដែលធ្វើឡើងកាលពីថ្ងៃទី២៧ ខែមីនា កន្លងទៅ ទល់នឹងម្ចាស់ផ្ទះស៊ែប។ ក្រោយពេលដែលខ្សែប្រយុទ្ធក្រុមសេះបង្កង់ Juventus រូបនេះ មានឱកាសរកគ្រាប់បញ្ចូលទីយកឈ្នះនៅចុងម៉ោង ប៉ុន្តែត្រូវបដិសេធដោយអាជ្ញាកណ្តាល ដែលធ្វើឱ្យការប្រកួតបញ្ចប់ទៅដោយលទ្ធផល ២-២។
Ronaldo បានដោះស្លាកប្រធានក្រុមហើយបោះចោល និងដើរចេញពីទីលានប្រកួតមុនអាជ្ញាកណ្តាលផ្លុំកញ្ចែបញ្ចប់ការប្រកួត។ ភ្លាមៗនោះស្លាកប្រធានក្រុមនេះ ត្រូវបានបុគ្គលិកក្នុងកីឡដ្ឋានម្នាក់រើសវាទុក។
ចែករំលែកព័តមាននេះ