ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំអំណោយជូនពលរដ្ឋទីទ័លក្រ​ដែលដង្ហោយរក​ការ​ជួយ​​ជីវិតក្នុង​សម័យ​​កូវីដ១៩

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយ​មាន​ជ័យ ​៖ ​ស្រប​ពេល​ពលរដ្ឋ​ទីទ័ល​ក្រ​កំពុង​ជួប​កា​រខ្វះខាត ​និង​ដង្ហោយ​រក​ជំនួយ​ក្នុង​សម័យ​កូ​វី​ដ ​នាយ​ប៉ុស្តិ៍​អូរ​ជ្រៅ​នៃ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨៩១​ និង​ភរិយា​យ​បាន​ជួយ​ឧបត្ថម្ភ​នៅ​អំណោយ​ និង​ថវិកា​ចែក​ជូន​គ្រួសា​ក្រីក្រ​ចំនួន​៦​ នៅ​ភូមិ​ក្បាលស្ពាន​១​ សង្កាត់​ប៉ោយ​ប៉ែ​ត ​តាម​រយៈ​ភ្នាក់ងា​កោះសន្តិភាព​កាលពី​ព្រឹក​ថ្ងៃ​ទី​៣១​…

ខេត្តបន្ទាយ​មាន​ជ័យ ​៖ ​ស្រប​ពេល​ពលរដ្ឋ​ទីទ័ល​ក្រ​កំពុង​ជួប​កា​រខ្វះខាត ​និង​ដង្ហោយ​រក​ជំនួយ​ក្នុង​សម័យ​កូ​វី​ដ ​នាយ​ប៉ុស្តិ៍​អូរ​ជ្រៅ​នៃ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨៩១​ និង​ភរិយា​យ​បាន​ជួយ​ឧបត្ថម្ភ​នៅ​អំណោយ​ និង​ថវិកា​ចែក​ជូន​គ្រួសា​ក្រីក្រ​ចំនួន​៦​ នៅ​ភូមិ​ក្បាលស្ពាន​១​ សង្កាត់​ប៉ោយ​ប៉ែ​ត ​តាម​រយៈ​ភ្នាក់ងា​កោះសន្តិភាព​កាលពី​ព្រឹក​ថ្ងៃ​ទី​៣១​ មីនា ​២០២១ ​។​

ពលរដ្ឋ​ទាំង​៦​គ្រួសារ​ខាងលើ​ សុទ្ធតែ​ជា​អ្នក​ទីទាល់​ក្រ ​រស់​អាស្រ័យ​លើ​កា​ររើស​អេ​ត​ចាយ​លក់​ខ្លះ​ ថែម​ទាំង​គ្មាន​លំនៅ​ឋាន​​រស់នៅ​ត្រឹមត្រូវ​ ហើយ​គ្មាន​ទាំង​ប័ណ្ណ​ក្រីក្រ​ថែម​ទៀត ​។​ ពួក​គាត់​៤​គ្រួសារ​ ទទួល​បាន​អំណោយ​ម្នាក់​ៗ​ អង្ក​រ២០​គីឡូក្រាម​,​ មី​១​កេស​,​ ទឹក​ត្រី​១​យួរ​,​​ ទឹកស៊ីអ៊ីវ​១​យួរ​ ព្រមទាំង​ថវិកា​៥​ម៉ឺន​រៀល ​។​​ ដោយឡែក​ ២​គ្រួសារ​ទៀត​ម្នាក់​ៗ​ទទួល​បាន​អង្ក​រ១០​គីឡូក្រាម ​ទឹកត្រី​១​យួរ​,​ទឹកស៊ីអ៊ីវ​១​យួរ ​និង​ថវិកា​៣​ម៉ឺន​រៀល​។

​អំណោយ​និង​ថវិកា​ទាំងអស់​ខាងលើ ​ជា​របស់​លោក​អនុសេនីយ៍ឯក​ យី​វ វី​រ៉ា​ នាយ​ប៉ុស្តិ​អូរ​ជ្រៅ​នៃ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨៩១​និង​ភរិយា​។ ​ពលរដ្ឋ​ដែល​ទទួល​បាន​អំណោយ​ទាំង​៦​គ្រួសារ​ខាងលើ បាន​សម្តែង​នៅ​ក្តី​ត្រេកអរ​យ៉ាង​ខ្លាំង ​និង​បាន​ជូនពរ​ដល់​ម្ចាស់​អំណោយ ក៏ដូច​ជា​គ្រួសា​កោះសន្តិភាព​ទាំងមូល​ឲ្យ​មាន​សុខភាព​ល្អ​និង​ជោគជ័យ​រាល់​ភារកិច្ច​។

​គួរ​បញ្ជាក់​ថា ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ ដោយសារ​តែ​ស្ថានភាព​រីក​រាលដាល​នៃ​មេរោគ​កូ​វី​ដ​ឆ្លង​ក្នុង​សហគមន៍​កាន់តែ​ខ្លាំង ​បាន​ធ្វើ​ឲ្យ​ជីវភាព​ពលរដ្ឋ​ក្រីក្រ​កាន់តែ​ជួប​កា​លំបាក​ព្រោះ​មិន​ហ៊ាន​ចេញពីផ្ទះ​រកស៊ី​។ ​ជាមួយ​គ្នា​នេះ ​សម្រាប់​អ្នក​ទីទ័ល​ក្រ​ខ្លាំង ​ដូច​ជា​ពលរដ្ឋ​ខាងលើ ​តែងតែ​ទាក់ទង​តាម​ទូរស័ព្ទ​រក​ភ្នាក់ងា​កោះសន្តិភាព​ឲ្យ​ជួយ​ផ្សព្វផ្សាយ​ពី​ជីវភាព​របស់​ពួក​គាត់​ ដើម្បី​អំពាវនាវ​រក​អំណោយ​សង្គ្រោះ​ទៀត​ផង​៕​ ដោយ៖ ​មុត​ សា​រុន

អត្ថបទសរសេរ ដោយ