ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូ​ថ្មី​ក្រុម​គោព្រៃ​កម្ពុជា ៖ ខ្ញុំ​នឹង​ទទួលខុសត្រូវ​គ្រប់​បញ្ហា ទោះបី​លំបាក ឬ​ស្មុគស្មាញ​យ៉ាងណា​ក៏​ដោយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រូបង្វឹក​ថ្មី​ក្រុមគោព្រៃ​កម្ពុជា​គឺ​លោក Ryu Hirose ជនជាតិ​ជប៉ុន បាន​បង្ហាញ​អារម្មណ៍​សប្បាយ​រីករាយ បន្ទាប់​ពី​ទទួល​បានការ​ទុកចិត្ត​ពី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា និង​លោក Keisuke…

រាជធានី​ភ្នំពេញ ៖ គ្រូបង្វឹក​ថ្មី​ក្រុមគោព្រៃ​កម្ពុជា​គឺ​លោក Ryu Hirose ជនជាតិ​ជប៉ុន បាន​បង្ហាញ​អារម្មណ៍​សប្បាយ​រីករាយ បន្ទាប់​ពី​ទទួល​បានការ​ទុកចិត្ត​ពី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា និង​លោក Keisuke Hondaអ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​កម្ពុជា ក្លាយជា​គ្រូបង្វឹក​របស់​ក្រុម​គោព្រៃ​កម្ពុជា ។ ជាមួយ​គ្នា​នេះ​លោក​ប្ដេជ្ញា​ថា នឹង​លះបង់​គ្រប់​បែប​យ៉ាង ដើម្បី​ដឹកនាំ និង​អភិវឌ្ឍន៍​ក្រុម​ឆ្ពោះទៅ​រក​ភាព​ខ្លាំង​លើ​ឆាក​អន្ដរជាតិ​។

«​ខ្ញុំ​នឹង​ទទួលខុសត្រូវ​លើ​គ្រប់​បញ្ហា​ដែល​កើត​មាន​ឡើង ទោះបី​មាន​ភាព​លំបាក​ឬ​ស្មុគស្មាញ​យ៉ាងណា​ក៏​ដោយ​»​។ នេះ​គឺជា​សម្ដី​លោក Ryu Hirose គ្រូបង្វឹក​ថ្មី​ក្រុម​ជម្រើសជាតិ​កម្ពុជា​(​ក្រុម​គោព្រៃ​កម្ពុជា​)​បន្ទាប់​ពី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​ប្រកាស​តែងតាំង​លោក​ជំនួស​លោក Felix G.Dalmasកាលពី​ពេល​ថ្មី​ៗ​នេះ​។

លោក Ryu Hirose បាន​បន្ដ​ថា «​ចាប់ពី​ពេល​នេះ​តទៅ ខ្ញុំ​នឹង​លះបង់​ខ្លួនប្រាណ ឆន្ទៈ​របស់ខ្ញុំ និង​យក​បទ​ពិសោធ ដែល​បាន​ពី​អាជីព​ជា​គ្រូបង្វឹក​បាល់ទាត់​របស់ខ្ញុំ​ទាំង​ប៉ុន្មាន ដើម្បី​ជួយ​បណ្ដុះបណ្ដាល​ឲ្យ​កីឡាករ​មានការ​អភិវឌ្ឍ រីក​ចម្រើន​ទៅ​មុខ និង​កសាង​ក្រុម​មួយ​ដែល​ខ្លាំង សម្រាប់​ប្រកួតប្រជែង​ជាមួយ​ក្រុម​នៅ​ក្នុង​តំបន់​អាស៊ី និង​ពិភពលោក​ផង​ដែរ​»​។

គួរ​ឱ្យ​ដឹងផង​ដែរ​ថា លោក Ryu Hirose​វ័យ​៦៥​ឆ្នាំ​រូប​នេះ ត្រូវ​ចាប់ដៃ​ជាមួយ​លោក Keisuke Honda អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​កម្ពុជា ដើម្បី​ដឹកនាំ​ក្រុម​គោព្រៃ​កម្ពុជា រហូត​ដល់​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣ នៅ​កម្ពុជា​។

ប៉ុន្ដែ​ភារកិច្ច​ចំពោះ​មុខ លោក​ត្រូវ​ជ្រើសរើស​កីឡាករ​ប្រមូលផ្ដុំ​ហ្វឹកហាត់ ត្រៀម​ការ​ប្រកួត ៣​ប្រកួត​ចុង​ក្រោយ នៃ​វគ្គ​ជម្រុះ​ពានរង្វាន់ FIFA World Cup Qatar 2022 ជុំ​ទី​២ ពូ​ល C នៅ​ប្រទេស​បា​រ៉ែ​ន នា​ខែមិថុនា ខាង​មុខ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ