ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លើក​ម្រាមដៃ​៣​អំឡុង​ការ​ប្រកួត កីឡាករ​មី​យ៉ា​ន់​ម៉ា​ម្នាក់​លេង​នៅ​ម៉ា​ឡេ​ស៊ី​ប្រឈម​ពិន័យធ្ងន់ក​

3 ឆ្នាំ មុន

ម៉ា​ឡេ​ស៊ី ៖ យោង​តាម​ការ​ចេញពី​ផ្សាយ​ពី​ទីភ្នាក់ងារសារព័ត៌មាន AFP បានឱ្យ​ដឹង​ថា កីឡាករ​បាល់ទាត់​មី​យ៉ា​ន់​ម៉ា​ម្នាក់ ដែល​កំពុង​ប្រកប​អាជីព​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​រង​ការ​ពិន័យ​ចំនួន​១​ប្រកួត បន្ទាប់​ពី​កីឡាករ​រូប​នេះ​បាន​លើក​ម្រាមដៃ​៣ ដែល​ត្រូវ​បាន​ប្រើ​ដោយ​ក្រុម​បាតុករ​ដើម្បី​ប្រឆាំង​នឹង​រដ្ឋប្រហារ​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា អំឡុង​ពេល​ការ​ប្រកួត​។…

ម៉ា​ឡេ​ស៊ី ៖ យោង​តាម​ការ​ចេញពី​ផ្សាយ​ពី​ទីភ្នាក់ងារសារព័ត៌មាន AFP បានឱ្យ​ដឹង​ថា កីឡាករ​បាល់ទាត់​មី​យ៉ា​ន់​ម៉ា​ម្នាក់ ដែល​កំពុង​ប្រកប​អាជីព​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​រង​ការ​ពិន័យ​ចំនួន​១​ប្រកួត បន្ទាប់​ពី​កីឡាករ​រូប​នេះ​បាន​លើក​ម្រាមដៃ​៣ ដែល​ត្រូវ​បាន​ប្រើ​ដោយ​ក្រុម​បាតុករ​ដើម្បី​ប្រឆាំង​នឹង​រដ្ឋប្រហារ​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា អំឡុង​ពេល​ការ​ប្រកួត​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​ការ​ប្រកួត​ម្នាក់​កាលពី​ថ្ងៃ​ទី ៣០ ខែមីនា​កន្លង​ទៅ​។

ខ្សែបម្រើ​ស្លាប Hein Htet Aung ដែល​លេង​ឱ្យ​ក្រុម Selangor FC II នៅ​លី​គ​លំដាប់​ទី​២ បាន​បង្ហាញ​កាយវិការ​ដែល​ត្រូវ​បាន​គេ​មើលឃើញ​ថា​ពាក់ព័ន្ធ​នឹង​នយោបាយ អំឡុង​ពេល​ការ​ប្រកួត​របស់​ពួក​គេ​ទល់​នឹង​ក្រុម PDRM FC កាលពី​ដើមខែ​នេះ​។

សមាគម​បាល់ទាត់​ម៉ា​ឡេ​ស៊ី​បាន​និយាយ​ថា កាយវិការ​របស់​កីឡាករ​រូប​នេះ បាន​រំលោ.ភ​បំពាន​ច្បាប់​វិន័យ​ហាមឃាត់​លើ​កាយវិការ​ឬ​ភាសា​ផ្សេង​ៗ ដែល​មិន​សម​ហេតុផល​នៅ​ក្នុង​បាល់ទាត់ ដែល​មាន​ចែង​ស្រាប់​ដោយ​សហព័ន្ធ​បាល់ទាត់​ពិភពលោក​ហៅ​កាត់​ថា FIFA​។

Hein Htet Aung ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​បង្ហាញខ្លួន​នៅ​ក្នុង​ការ​ប្រកួត​ទល់​នឹង​ក្រុម Perak FC II នៅ​ថ្ងៃ​សុក្រ​ស​ប្តា​ហ៍​នេះ ហើយ​រូបគេ​អាច​ប្រឈម​ការ​ពិន័យ​ធ្ងន់​ជាង​នេះ ប្រសិនបើ​នៅ​តែ​បន្ត​បង្ហាញ​កាយ​ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​បទល្មើស​។

ការ​លើក​ម្រាមដៃ ៣ ត្រូវ​បាន​បំផុសគំនិត​តាម​រយៈ​ខ្សែភាពយន្ត​ភាព The Hunger Games បាន​ក្លាយជា​និមិត្តរូប​នៃ​ការ​តស៊ូ​នៅ​អាស៊ី ដែល​ត្រូវ​បាន​ប្រើ​ជា​ទូទៅ​ដោយ​ក្រុម​បាតុករ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​របស់​ប្រទេស​ថៃ​កាលពី​ឆ្នាំ​មុន​។

ហើយ​បច្ចុប្បន្ន​វា​ត្រូវ​បាន​អនុម័ត​ដោយ​ក្រុម​បាតុករ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា បន្ទាប់​ពី​របប​សឹក​យោធា​បាន​កាន់កាប់​អំណាច និង​ឃុំខ្លួន​មេដឹកនាំ​ស៊ី​វិល​លោកស្រី អ៊ុ​ង​សាន ស៊ូ​ជី កាលពី​ខែកុម្ភៈ​កន្លង​ទៅ​។

រដ្ឋប្រហារ​យោធា​បាន​បង្ក​ឱ្យ​មានការ​តវ៉ា​ទ្រង់ទ្រាយ​ធំ​នៅ​ទូ​ទាំង​ប្រទេស​។ ខណៈ​ដែល​យោធា​បាន​ប្រើប្រាស់​អំពើ​យ៉ាង​ព្រៃផ្សៃ​កាន់តែ​ខ្លាំង​ឡើង​ៗ​ដើម្បី​បង្ក្រាប​ចលនា​នេះ ដោយ​ក្នុង​នោះ​មនុស្ស​ជាង​៥០០​នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​បង្ក្រាប​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ