ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើរ​រក​ឃ្មុំ​ក្នុង​ព្រៃ​ជប់​​ប្រទះ​សត្វ​ទន្សោង​​​​ដេញ​​វ​ធ័​​

3 ឆ្នាំ មុន
  • ក្រចេះ

ខេត្ត​​ក្រចេះ ៖ បុរស​វ័យ​ជាង៦០ឆ្នាំ​ម្នាក់ ​បាន​ដើរ​រក​ឃ្មុំ​ក្នុង​ព្រៃ​ក៏​ជួបនឹង​សត្វ​ទន្សោងមួយ​ក្បាល​ដេញ​វ័ធ​ បណ្ដាល​ឲ្យ​រង​របួ.ស.ធ្ងន់ កាលពីនៅ​រសៀល​ថ្ងៃ​ទី​២៩ ​មីនា ឆ្នាំ ២០២១ ស្ថិត​ត្រង់​ណុ​ច​ព្រៃ​ជប់ក្នុងភូមិ​យាវ…

ខេត្ត​​ក្រចេះ ៖ បុរស​វ័យ​ជាង៦០ឆ្នាំ​ម្នាក់ ​បាន​ដើរ​រក​ឃ្មុំ​ក្នុង​ព្រៃ​ក៏​ជួបនឹង​សត្វ​ទន្សោងមួយ​ក្បាល​ដេញ​វ័ធ​ បណ្ដាល​ឲ្យ​រង​របួ.ស.ធ្ងន់ កាលពីនៅ​រសៀល​ថ្ងៃ​ទី​២៩ ​មីនា ឆ្នាំ ២០២១ ស្ថិត​ត្រង់​ណុ​ច​ព្រៃ​ជប់ក្នុងភូមិ​យាវ ឃុំ​កំពង់ចាម ស្រុក​សំបូរ ខេត្ដក្រចេះ​។

លោក​វរសេនីយ៍ទោ ណ​យ ស៊ី​ថា​ច អធិការរង​យុត្តិធម៌​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ពី​នគរបាល​ប៉ុ​ស្ត៍​រដ្ឋបាល​ឃុំ​កំពង់ចាម​ថា​ មាន​ប្រជាពលរដ្ឋ​បាន​មក​រាយការណ៍​ថា ឈ្មោះ ដូង ឃ​ន ភេទ​ប្រុស អាយុ​៦២​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ចំណុច​ស្រែ​ភ្នី ភូមិ​យាវ ឃុំ​កំពង់ចាម ស្រុក​សំបូរ ខេត្ដក្រចេះ បាន​ដើរក្នុង​ព្រៃ​រក​ដើម្បី​ឃ្មុំ ក៏​ប្រទះ​ជាមួយ​​​សត្វ​ទន្សោង​មួយ​ក្បាល​បាន​ដេញ​វ័ធ​ត្រូវ​ចំពោះ​ខាងឆ្វេង​បណ្តាល​ឲ្យ​រង​របួ.សធ្ងន់ នៅ​ចំណុច​ព្រៃ​ជប់ ភូមិ​យាវ ឃុំ​កំពង់ចាម ស្រុក​សំបូរ ខេត្ដក្រចេះ​។

ប​ច្ចុប្ប​ន្ន ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ប​ញ្ចូ​ន​ទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្ដក្រចេះ​៕​ ដោយ៖ ប៊ុ​ន លី​ន​ណា​​

អត្ថបទសរសេរ ដោយ