ខេត្តកណ្តាល៖ ជនសង្ស័យម្នាក់អត់លុយទិញគ្រឿងញៀនជក់ ចេញឆក់ទូរសព្ទពីនារីម្នាក់ កំពុងជិះម៉ូតូតាមផ្លូវ ត្រូវកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដេញបង្ក្រាបបានភ្លាមៗ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១៣ និង ៣០នាទីរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ លើផ្លូវជាតិលេខ១ ស្ថិតនៅភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
លោកវរសេនីយ៍ឯក ព្រំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ បានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាន មានឈ្មោះ ថន រិទ្ធី (វៃ) ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិត មានទីលំនៅភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ជនសង្ស័យរូបនេះ ធ្លាប់ប្រើប្រាស់គ្រឿងញៀនរយៈពេល ៣ឆ្នាំ និងតេស្តទឹកនោមរកសារធាតុញៀន វិជ្ជមាន(+) ។
ក្នុងនោះសមត្ថកិច្ចដកហូតវត្ថុតាងពីជនសង្ស័យបានរួមមាន ម៉ូតូ១គ្រឿង ម៉ាកHONDA HONDA.Dream.Fi(សង់ប៊ិច) ពណ៍ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1CI-7112 (របស់ជនសង្ស័យ) ទូរស័ព្ទដៃចំនួន២គ្រឿង ម៉ាកiPhone.6s ពណ៍ទឹកប្រាក់(របស់ជនសង្ស័យ) និងទូរស័ព្ទដៃ១គ្រឿង ម៉ាកiPhone16Pro Max របស់ជនរងគ្រោះឈ្មោះចាន់ លក្ខិណា ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅបច្ចុប្បន្នភូមិព្រៃគុយ ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង ។
លោកអធិការនគរបាលស្រុកកៀនស្វាយ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ១គ្រឿង ម៉ាកCsoppy ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 1NU-5531 ធ្វើដំណើរមកពីភ្នំពេញទៅអ្នកលឿងពេលជិះម៉ូតូមកដល់ជិតស្តុបកំពង់ផែត្រូវបានម្តាយបង្កើតតេទូរស័ព្ទមកសួរនាំជនរងគ្រោះបានបង្អង់ម៉ូតូដកទូរស័ព្ទចេញពីកាបូបនិយាយជាមួយម្តាយស្រាប់តែមានជនសង្ស័យឈ្មោះថន រិទ្ធី(វៃ) ភេទប្រុស ពាក់អាវសាច់ក្រណាត់ពណ៌ក្រលាការ៉ូប្រផេះលាយខៀវដៃខ្លីស្លៀកខោកាប៊យជើងខ្លីពណ៍ទឹកបុិច(ម្នាក់ឯង) ជិះម៉ូតូ១គ្រឿងម៉ាកHONDA.Dream.Fi(សង់ប៊ិច) ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1CI-7112 បានឆក់យកទូរស័ព្ទដៃពីជនរងគ្រោះបានហើយក៏ជិះម៉ូតូវ៉ាផុតជនរងគ្រោះបត់តាមស្តុបកំពង់ផែទៅផ្លូវ១២A ជិះម៉ូតូគេចខ្លួនបាត់ទៅ ។
ចំណែកជនរងគ្រោះបានជិះម៉ូតូមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ នគរបាលបន្ទាយដែក ពេលទទួលបានពាក្យបណ្តឹងភ្លាមកម្លាំងប៉ុស្តិ៍បានចុះដល់កន្លែងកើតហេតុនិងធ្វើការស្រាវជ្រាវរកមុខសញ្ញាបន្ត រហូតដល់ម៉ោង១៥:៥០នាទី ថ្ងៃខែឆ្នាំដដែល ប៉ុស្តិ៍នគរបាលបន្ទាយដែកបានទទួលទូរស័ព្ទពី ឈ្មោះ សៅរ៍ សុវណ្ណសិលា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ទូរស័ព្ទ មានទីលំនៅភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល បានតេទូរស័ព្ទមកប្រាប់នគរបាលប៉ុស្តិ៍បន្ទាយដែកថា: មានគេយកទូរសព្វ័មកលក់ សង្ស័យមិនស្រួលទេ ទទូលបានពត៏មានកម្លាំងប៉ុស្ដិបានចេញអន្តរាគមន៏តែជនសង្សូយបានគេចចេញ បាត់ពីកន្លែងលក់ទូរសព្វ័។
កម្លាំងនគរបាលប៉ុស្ដិបានសាកសួរពត៍មានពីម្ចាស់ហាង លក់ទូរសព្វ័ នឹងរហូតកំណត់បានលើមុខសញាសង្ស័យ តាមរយៈ រូបភាពដែលម្ចាស់ហាង បានលួចថត រូបជនសង្ស័យដែលបានយកទូរសព្វ័មកចង់ដាក់បញ្ចំ។ កម្លាំងប៉ុស្ដិបន្តតាមនិងស្រោវជ្រាវរហូតដល់ ម៉ោង១៧ និង ៣៥នាទីរសៀលថ្ងៃខែឆ្នាំដដែល ក៏ឃើញជនសង្ស័យនៅចំណុចភូមិកណ្តាលលើ ឃុំបន្ទាយដែកស្រុកកៀនស្វាយ និងបានឃាត់ខ្លួនជនសង្ស័យយកមកប៉ុស្តិ៍ដើម្បីសាកសួរ នៅចំពោះមុខនគរបាលជនសង្ស័យបានឆ្លើយសារភាពថា: ខ្លួនពិតជាបានឆក់យកទូរស័ព្ទដៃ១គ្រឿងពីរជនរងគ្រោះពិតប្រាកដមែន ។មូលហេតុខ្លួនត្រូវការប្រាក់ទិញថ្មាំញៀនប្រើប្រាស់ ។
ក្រោយពីការសាកសួររួច យោងបណ្ដឹងរបស់ជនរងគ្រោះ និងចម្លើយសារភាព របស់ជនសង្ស័យ កម្លាំងជំនាញកំពុងបន្តនីតិវិធីឃាត់ខ្លួនជនសង្ស័យបណ្តោះអាសន្ន និងកសាងសំណុំរឿងចាត់ការតាមច្បាប់បន្តទៀត ៕





ចែករំលែកព័តមាននេះ