សំណាង​១ក្នុង​១​ពាន់​គ្រោះថ្នាក់! ម្ចាស់​ម៉ូតូ​លោត​ចេញ​ទាន់ ពេល​រថយន្ត​ដឹក​ឥដ្ឋ​ត្របាក់ពេញ​ទំហឹង​ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណាង​១ក្នុង​១​ពាន់​គ្រោះថ្នាក់! ម្ចាស់​ម៉ូតូ​លោត​ចេញ​ទាន់ ពេល​រថយន្ត​ដឹក​ឥដ្ឋ​ត្របាក់ពេញ​ទំហឹង​

3 អាទិត្យ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ៖ អ្នក​ឃើញ​ហេតុការណ៍​មានការ​ភ័យ​ព្រលឹង​ចុង​សក់​ជំនួស​បុរស​ម្នាក់​គ្រប់​ៗ​គ្នា ខណៈ​ឃើញ​បុរស​នោះ​កំពុង​ជិះ​ម៉ូតូ​សុខៗ ស្រាប់តែ​មាន​រថយន្ត​ដឹក​ឥដ្ឋ​១​គ្រឿង​បើក​ទៅ​ដល់​បុក​ពីក្រោយ​ពេញទំហឹង រួច​កិន​ម៉ូតូ​ជាប់​នឹង​អូស​ជាង​៣០​ម៉ែត្រ ។ ប៉ុន្តែ​ជា​សំណាង​មួយ​ក្នុង​១​ពាន់​គ្រោះថ្នាក់ ដែល​បុរស​ខាងលើ​លោត​ចេញ​ទាន់ ទើប​មិន​ត្រូវ​រថយន្ត​កិន​ស្លា.ប់…

រាជធានី​ភ្នំពេញ ៖ អ្នក​ឃើញ​ហេតុការណ៍​មានការ​ភ័យ​ព្រលឹង​ចុង​សក់​ជំនួស​បុរស​ម្នាក់​គ្រប់​ៗ​គ្នា ខណៈ​ឃើញ​បុរស​នោះ​កំពុង​ជិះ​ម៉ូតូ​សុខៗ ស្រាប់តែ​មាន​រថយន្ត​ដឹក​ឥដ្ឋ​១​គ្រឿង​បើក​ទៅ​ដល់​បុក​ពីក្រោយ​ពេញទំហឹង រួច​កិន​ម៉ូតូ​ជាប់​នឹង​អូស​ជាង​៣០​ម៉ែត្រ ។ ប៉ុន្តែ​ជា​សំណាង​មួយ​ក្នុង​១​ពាន់​គ្រោះថ្នាក់ ដែល​បុរស​ខាងលើ​លោត​ចេញ​ទាន់ ទើប​មិន​ត្រូវ​រថយន្ត​កិន​ស្លា.ប់ ​ឬ​រង​របួសធ្ងន់​ឡើយ ។

Picture

ឧប្បត្តិហេតុ​គ្រោះថ្នាក់​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៦​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​២៨ខែមីនា ឆ្នាំ​២០២១ នៅ​លើ​កំណាត់​មហាវិថី​ឈ្នះឈ្នះ ស្ថិត​ក្នុងភូមិ​ត្រពាំង​ធ្នង់ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ បុរស​រង​គ្រោះ​មិន​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ឡើយ ជិះ​ម៉ូតូ​ហុងដា​វ៉េវ ពណ៌​ខ្មៅ​លាយ​ក្រហម ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១FX-២៧៤២ ។ ចំណែក​រថយន្ត​ដឹកឥដ្ឋ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ផ្លា​ក​លេខកណ្ដាល ៣A-០៩៦៦ បើកបរ​ដោយ​បុរស​ម្នាក់​។

Picture

អ្នក​ឃើញ​ហេតុការណ៍​និយាយ​ថា បុរស​រង​គ្រោះ​ជិះ​ម៉ូតូ​ធ្វើ​ដំណើរ​ពី​ខាងជើង​ទៅ​ខាងត្បូង ចំណែក​រថយន្ត​ក៏​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ដែរ ។លុះ​ពេល​ទៅ​ដល់​ចំណុច​ខាងលើ ស្រាប់តែ​រថយន្ត​នេះ​ជ្រុល​ទៅ​បុក​ម៉ូតូ​ពីក្រោយ​តែ​ម្តង ប៉ុន្តែ​ពុំ​បាន​ដួល​ភ្លាម​ៗ​ទេ គឺ​ចម្ងាយ​ប្រមាណ​៣​ទៅ​៤​ម៉ែត្រ​ទើប​ដួល ហើយ​បុរស​អ្នក​ជិះ​ម៉ូតូ​បាន​លោត​ចេញ​ទាន់ ។

Picture

ប្រភព​ដដែល​បន្ត​ថា ពេល​នោះ​ម៉ូតូ​បាន​កៀប​ជាប់​ក្រោម​រថយន្ត ហើយ​ត្រូវ​រថយន្ត​អូស​ប្រហែល​ជាង​៣០​ម៉ែត្រ និង​ឮ​សំឡេង​កកិតបែក​ផ្កាភ្លើង​គួរ​ឲ្យ​ខ្លាច ហើយ​គាត់​ពិតជា​មានការតក់ស្លុត​និង​ភិតភ័យ​ខ្លាំង​ណាស់​នៅ​ពេល​ឃើញ​បែប​នេះ ។ មិន​តែ​ប៉ុណ្ណោះ ពុំ​នឹក​ស្មានថា បុរស​អ្នក​ជិះ​ម៉ូតូ​អាច​លោត​ចេញ​ទាន់​រួច​ផុត​ពី​គ្រោះថ្នាក់​ដល់​ជីវិត​បែប​នេះ​ឡើយ ។ នេះ​ពិតជា​សំណាង​មួយ​ក្នុង​១​ពាន់​គ្រោះថ្នាក់ ចំណែក​អ្នក​នៅ​ជិត​ៗ​នោះ​បាន​ស្រឡាំងកាំង​គ្រប់​ៗ​គ្នា​តែ​ម្ដង ។

Picture

ក្រោយ​ពេល​កើតហេតុ នគរបាល​ប៉ុស្តិ៍​សំរោង​ក្រោម​បាន​ទៅ​កាន់​ទីនោះ រួច​ឲ្យ​ភាគី​ទាំង​២​សម្របសម្រួល​គ្នា ហើយ​ភាគី​ខាង​រថយន្ត​ក៏​បាន​ចេញ​សំណង​ថ្លៃ​ជួសជុល​ម៉ូតូ​ដល់​ជន​រង​គ្រោះ​ដើម្បី​បញ្ចប់រឿង ៕