ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងាត់​ៗ Juventus ដាក់ Zidane ជា​គោលដៅ​ទី​១​មក​ជំនួស​តំណែង Pirlo

3 ឆ្នាំ មុន

អ៊ី​តា​លី ៖ Juventus ត្រូវ​បាន​រាយការណ៍​ថា​កំពុង​ចាប់​អា​រម្មណ៍ទៅ​លើ​លោក Zinedine Zidane គ្រូបង្វឹក​ក្រុម Real Madrid ដើម្បី​មក​ជំនួស​តំណែង​គ្រូបង្វឹក​បច្ចុប្បន្ន​គឺ…

អ៊ី​តា​លី ៖ Juventus ត្រូវ​បាន​រាយការណ៍​ថា​កំពុង​ចាប់​អា​រម្មណ៍ទៅ​លើ​លោក Zinedine Zidane គ្រូបង្វឹក​ក្រុម Real Madrid ដើម្បី​មក​ជំនួស​តំណែង​គ្រូបង្វឹក​បច្ចុប្បន្ន​គឺ លោក Andrea Pirlo ដែល​កំពុង​ប្រឈម​មុខ​ខ្ពស់​នឹង​ការ​បណ្តេញ​ចេញពី​តំណែង​។

Pirlo កំពុង​ស្ថិត​ក្រោម​សម្ពាធ​យ៉ាង​ខ្លាំង​ជាមួយ Juventus បន្ទាប់​ពី​បច្ចុប្បន្ន​មាន​គម្លាត​រហូត​ដល់​១០​ពិន្ទុ​តាម​ពីក្រោយ​ក្រុម​កំពូល​តារាង Inter Milan ក្នុង​ក្រប​ខណ្ឌ Serie A​។ ខណៈ​ពួក​គេ​មិន​ទាន់​បាត់​ការ​ឈឺចាប់​នៅឡើយ ក្រោយ​ការ​ធ្លាក់​ចេញពី​ក្រប​ខណ្ឌ UEFA Champions League កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​។

យោង​តាម​របាយការណ៍​ពី​កាសែត AS របស់​អេ​ស្ប៉ា​ញ​បានឱ្យ​ដឹង​ថា Juventus បាន​ដាក់ Zidane ជា​គោលដៅ​ទី ១ មក​ជំនួស​តំណែង Pirlo ។ ហើយ​មួយវិញទៀត ដើម្បី​នាំ​បុរស​ជនជាតិ​បារាំង​រូប​នេះ មក​រួមការ​ងារ​សារ​ជា​ថ្មី​ម្តងទៀត ជាមួយ​កីឡាករ Cristiano Ronaldo ដែល​ធ្លាប់​ធ្វើ​បាន​យ៉ាង​ល្អ​បំផុត​ជាមួយ​គ្នា កាល​នៅ​ក្រុម Real Madrid៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ