ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​! ជប៉ុន​ចាប់ផ្តើម​រត់​ភ្លើង​គប់​អូ​ឡាំ​ពិ​ក ក្រោយ​ពន្យារពេល​អស់​១​ឆ្នាំ

3 ឆ្នាំ មុន

ជប៉ុន ៖ នៅ​ថ្ងៃ​ទី ២៥ ខែ មីនា ឆ្នាំ ២០២១ នេះ ប្រទេស​ជប៉ុន​បាន​ចាប់ផ្តើម​រត់​ភ្លើង​គប់​អូ​ឡាំ​ពិ​ក​របស់​ខ្លួន…

ជប៉ុន ៖ នៅ​ថ្ងៃ​ទី ២៥ ខែ មីនា ឆ្នាំ ២០២១ នេះ ប្រទេស​ជប៉ុន​បាន​ចាប់ផ្តើម​រត់​ភ្លើង​គប់​អូ​ឡាំ​ពិ​ក​របស់​ខ្លួន សម្រាប់​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​ទីក្រុង​តូ​ក្យូ​ឆ្នាំ ២០២០ ដែល​បាន​ពន្យារពេល​១​ឆ្នាំ ដោយសារ​ការ​ឆ្លង​រាតត្បាត​នៃ​វីរុស​កូ​វី​ដ​១៩​។

ភ្លើង​គប់​បាន​ចាប់ផ្តើម​រត់​ចេញពី​មជ្ឈមណ្ឌល​ជាតិ​បណ្តុះបណ្តាល J-Village នៅ​ក្នុង​ខេត្ត​ហ្វូ​គូ​ស៊ី​ម៉ា (Fukushima) ហើយ​វា​ត្រូវធ្វើ​ដំណើរ​ពាសពេញ​ផ្ទៃ​ប្រទេស ដោយ​ឆ្លងកាត់​ក្រុង​ចំនួន ៨៥៩ ទូ​ទាំង​ខេត្ត​ទាំង ៤៧ របស់​ជប៉ុន​ក្នុង​រយៈពេល​៤​ខែ មុន​ពេល​ទៅ​ដល់​កីឡដ្ឋាន​ជាតិ​ទីក្រុង​តូ​ក្យូ​នា​ថ្ងៃ​ទី ២៣ ខែ កក្កដា ដើម្បី​ប្រារព្ធ​ពិធី​បើក​នៃ​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ​នេះ​។

ដោយសារ​តែ​ការ​រាតត្បាត​នៃ​វីរុស​កូ​វី​ដ​១៩ នៅ​តែ​កំពុង​វាយលុក​ក្នុង​ប្រទេស​ជប៉ុន​។ ពិធី​រត់​ភ្លើង​គប់ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​គ្មាន​វត្តមាន​អ្នកគាំទ្រ​ឈរ​អបអរសាទរ​នៅ​តាម​ដងផ្លូវ​ក្បែរ​នោះ​ឡើយ​។

សូម​បញ្ជាក់​ជា​ថ្មី​ថា ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​ទីក្រុង​តូ​ក្យូ​នឹង​ធ្វើ​ពិធី​បើក​នា​ថ្ងៃ​ទី ២៣ ខែ កក្កដា និង​ពិធី​បិទ​នា​ថ្ងៃ​ទី ៨ ខែ សីហា ឆ្នាំ ២០២១ ខាង​មុខ​នេះ​៕ (​ប្រភព​ពី Olympic Channel)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ