ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៥ គន្លឹះពិសេសបំផុតនៃការសន្សំ​ប្រាក់ ដើម្បី​បង្កើត​ប្រាក់​សន្សំ​របស់​អ្នក ​!

3 ឆ្នាំ មុន

យោង​ទៅ​តាម​ការ​ស្ទង់​មតិ​របស់ GOBankingRates ថ្មី​ៗ​នេះ បាន​និយាយ​ថា​ចំនួន​ប្រជាជន​អា​មេ​រិ​ក​ប្រមាណ​ជា ៥៧,៤ ភាគរយ មាន​ប្រាក់​សន្សំ​តិច​ជាង ១,០០០ ដុល្លារ​អា​មេ​រិ​ក ​។…

យោង​ទៅ​តាម​ការ​ស្ទង់​មតិ​របស់ GOBankingRates ថ្មី​ៗ​នេះ បាន​និយាយ​ថា​ចំនួន​ប្រជាជន​អា​មេ​រិ​ក​ប្រមាណ​ជា ៥៧,៤ ភាគរយ មាន​ប្រាក់​សន្សំ​តិច​ជាង ១,០០០ ដុល្លារ​អា​មេ​រិ​ក ​។ វា​អាច​មាន​ហេតុផល​ជា​ច្រើន ដែល​ហេតុផល​នោះអាច​បណ្តាល​មក​ពីជំងឺ​រាត ត្បាត​កូ​វី​ដ​-១៩ មាន​បំណុល​ច្រើន​ពេក កំពុង​អត់​ការងារ​ធ្វើ និង​ការ​រស់នៅ​ក្នុង​តំបន់​ដែល​មាន​តម្លៃ​ថ្លៃ​ជាដើម ​។ ប្រសិនបើ​អ្នក​មានការ​សន្សំ​ដោយ​មានការ​កំណត់​ត្រឹមត្រូវ ហើយ​ចង់​រៀន​ពី​របៀប​សន្សំ​ប្រាក់​បាន​លឿន​នោះ សូម​អាន​ការ​ចែករំលែក​ដូច​ខាងក្រោម​នេះ ​៖

អ្នក​ត្រូវ​ចង​ចាំ​ថា ទោះបីជា​អ្នក​បាន​បញ្ចុះបញ្ចូល​ខ្លួន​អ្នកថា ​អ្នក​មិនមែន​ជា​អ្នក​សន្សំ​ប្រាក់​នោះ​ទេ​ក៏​ដោយ ចូរ​អ្នក​គិត​ម្តងទៀត ហើយ​មាន​តែ​អ្នក​នោះ​ទេ ដែល​អាច​ទាញ​យក​អត្ថប្រយោជន៍​ពីវិធី​ដើម្បី​សន្សំ​នៅ​ទី​នេះ​បាន ហើយ​វា​អាច​ជួយ​ឱ្យ​សមតុល្យ​គណនី​សន្សំ របស់​អ្នក​កើនឡើង​រហ័ស​ ។ បើអុីចឹងតោះ ! ​មក​ស្តាប់ពីវិធីសាស្ត្រ​ទាំង ៥ ​ដើម្បី​សន្សំ​ប្រាក់​ឱ្យ​មាន​ប្រសិទ្ធភាព ៖

ទី ​១ ធ្វើ​បញ្ជី​រាយ​គ្រឿងទេស និង​អាហារ​ផ្សេង​ៗ ៖ ប្រាកដ​ណាស់ការ​ចំណាយ​លើ​ម្ហូបអាហារ គឺជា​ចំណុច​មួយ​ដែល​ធំ​បំផុស​សម្រាប់​អ្នក ហើយ​ក៏​ជា​ការ​ចំណាយ​មួយ​ធំ​ផង​ដែរ​ទៅ​លើ​គ្រឿងទេស​នានា​ដែល​ត្រូវ​ប្រើ ដូចនេះ​យើង​ត្រូវ​រៀប​ផែនការ​ក្នុង​ការ​ចំណាយ​ទៅ​លើ​គ្រឿងទេស​ទាំងនោះ​ ។ ពិនិត្យ​ឡើង​វិញ​នូវ​ការ​ផ្សាយពាណិជ្ជកម្ម ក្នុង​ហាង​លក់​គ្រឿងទេស​មួយ​ចំនួន ហើយ​ត្រូវធ្វើ​បញ្ជី​ទិញ​ទំនិញ និង​មុខម្ហូប​ដែល​ត្រូវ​ទិញ ​។ តាម​រយៈ​ការ​ធ្វើ​បែប​នេះ អ្នក​នឹង​អាច​រកបាន​ការ​ទិញ​ដ៏​ល្អ​បំផុត និង​អ្នក​អាច​ជៀសវាង​ការ​ទិញ​ខ្ជះខ្ជាយ​បាន​ផង​ដែរ ​។ លើស​ពី​នេះ​ទៀត នៅ​ពេល​អ្នកមាន​បញ្ជី​ត្រឹមត្រូវ អ្នក​នឹង​ធានា​ថា ​អ្នក​ទទួល​បាន​អ្វី​គ្រប់យ៉ាង ដែល​អ្នក​ត្រូវការ ហើយ​មិន​ចាំបាច់​ធ្វើ​ដំណើរ​ត្រលប់​ទៅ​វិញ​ទេ នោះ​វា​ក៏​អាច​សន្សំ​លុយ​ហ​ថ្លៃ​សាំង​បាន​ផង​ដែរ ​។

ទី ​២ ចៀសវាង​ការ​ខ្ជះខ្ជាយ​អាហារ ៖ ត្រូវ​ចាំ​ថា ប្រសិនជា​អ្នក​មិន​ចង់បាន​កុំ​ទិញ​យក​មក​ទុក​ចោល​រហូត​ខូច​យក​ទៅ​បោះចោល​ ។ យោង​តាម​ក្រសួងកសិកម្ម របស់​សហរដ្ឋអាមេរិក​ប៉ាន់​ស្មានថា ជា​រៀង​រាល់​ឆ្នាំ​គ្រួសារ​ជា​មធ្យម ដែល​មាន​គ្នា​បួន​នាក់បោះចោល​អាហារ បើ​គិត​ជា​ទឹកប្រាក់​ចំនួន ១.៥០០ ដុល្លារ ស្មើរ​នឹង ១២៥ ដុល្លារ​ក្នុង​មួយ​ខែ​ៗ​ ។ ក្រសួង​ក៏​ណែនាំ​ថា ដើម្បី​ចៀសវាងកាក​សំណល់​ពី​អាហារ​មិន​បាន​ញុំា ដោយ​អ្នក​ត្រូវ​រៀបចំ​ទូទឹកកក ទុកដាក់​អាហារ​ដែល​ឆាប់​ផុតកំណត់ និង​ត្រូវ​ដាក់​វា​ទៅ​ខាង​មុខ ហើយ​មិន​ត្រូវ​រុញ​ទៅ​ខាងក្រោយ​នោះ​ទេ ព្រោះ​វា​អាច​ធ្វើ​ឱ្យ​យើង​ភ្លេច​គិត​ពី​វា​ ។ ត្រូវ​ស្វែង​យល់​ពី​កាលបរិច្ឆេទ​អាហារ​ឱ្យ​បាន​ត្រឹមត្រូវ ពីព្រោះ​អាហារ​ជា​ច្រើន​អាច​មាន​រយៈពេល​យូរ​ជាង​កាលបរិច្ឆេទ​ផុតកំណត់ ​។ គួរ​បង្កក​អាហារ ដែល​គិត​ថា ​ទុក​បាន​យូរ ព្រោះ​សម្រាប់​ប្រើ​នៅ​ថ្ងៃក្រោយ​ ។ ប្រើ​អាហារ​ដែល​ផុតកំណត់ ឱ្យទៅ​ជា​អាហារ​ជ្រក់​ជាដើម និង​ទុក​សម្រាប់​បំ​លែង​វា​ឱ្យទៅ​ជា​ជីកំប៉ុស៍​ជាដើម​ ។

ទី ​៣ ញ៉ាំ​អាហារ​នៅផ្ទះ​ ៖ ធ្វើ​បែប​នេះ អាច​ជួយ​អ្នក​សន្សំ​ប្រាក់ និង​បាន​ទទួលទាន​អាហារ​ដែល​មាន​សុខភាព​ល្អ​ទៀត​ផង ​។ ការ​សិក្សា​មួយ​បាន​កត់សម្គាល់​ឃើញ​ថា អ្នក​បរិភោគ​បាយ​ផ្ទះ​កាន់តែ​ច្រើន កាន់តែ​អាច​កាត់​បន្ថយ​ការ​ចំណាយ ក្នុង​ចន្លោះ​ពី ២៧៣ ទៅ ៣៣០ ដុល្លារ​ក្នុង​មួយ​ខែ សម្រាប់​មនុស្ស​ម្នាក់​ៗ ​។ ដូច​យើង​ដឹង​ស្រាប់​ហើយ​អាហារ​នៅ​ក្នុង​ហាង​ឬ​លក់​នៅ​ខាងក្រៅ​អាច​ថ្លៃ​ជាង​អាហារ​ដែល​យើង​ធ្វើ​ខ្លួនឯង ហើយ​ក៏​អាច​ជា​អាហារ​មិន​គាំទ្រ​ដល់​សុខភាព​យើង​ទៀត​ផង ​។

ទី ​៤ កាត់​បន្ថយ​ការ​ចំណាយដែល​មិន​ចាំបាច់ ​៖ ការ​កាត់​បន្ថយ​ចំណាយដែល​កើតឡើង​ដដែល​ៗ ជា​ពិសេស​អ្វី​ដែល​មិន​ចាំបាច់​នោះ​មិន​ត្រូវ​ចាយ​នោះ​ទេ វិធី​នេះ​អាច​ជួយ​ផ្នែក​សន្សំ​របស់​អ្នក​បាន​ច្រើ​ន ។ អ្វី​ដែល​អ្នក​ត្រូវ​គិត​នោះ គឺ​វិ​ក័យ​ប័ត្រ​ទឹក​ភ្លើង ​ឬ​ក៏​ថ្លៃ​ជួល​ផ្ទះសរុប​មក​គឺ​អ្វី​ដែលអ្នក​ត្រូវ​បង់​ប្រចាំខែ​ ។ អ្នក​ត្រូវធ្វើ​ផែនការ និង​កំណត់​របស់​ណា​ដែល​ចាំបាច់​ចាយរបស់​ណា​ដែល​គួរ​ចាយ​ ។ តើ​អ្នក​ភ្ជាប់​អ៊ិ​ន​ធឺ​ណិ​ត​ទូរស័ព្ទ និង​អ៊ិ​ន​ធឺ​ណិ​ត​ប្រើ​ខ្សែ ដើម្បី​អ្វី ? តើ​អ្នក​មានការ​ជាវ​ទស្សនាវដ្តី​ឬ​សេវាកម្ម​តាម​អ៊ិ​ន​ធឺរ​ណែ​ត​ណា ដែល​អ្នក​កម្រ​នឹង​ប្រើ​ដែរ​ឬទេ ? ។ អ្នក​គួរ​ពិចារណា​ថា តើ​អ្នក​អាច​សន្សំ​បាន​ប៉ុន្មាន ប្រសិនជា​អ្នក​កាត់​ចេញ​នូវ​អ្វី​ដែល​មិន​ចាំបាច់​នោះ​ ។ ការ​ស្ទង់​មតិ​ដែល​រៀបចំ​ឡើង​សម្រាប់​ក្រុមហ៊ុន​ធានា​រ៉ាប់រង Ladder ក្នុង​ឆ្នាំ ២០១៩ បាន​រក​ឃើញ​ថា​ជនជាតិ​អា​មេ​រិ​កបាន​ចំណាយ​ប្រាក់​ចំនួន ១,៤៩៧ ដុល្លារ​ក្នុង​មួយ​ខែ​ៗ ទៅ​លើ​របស់របរ​ដែល​មិន​ចាំបាច់ ដែល​រាប់​បញ្ចូល​ទាំង​ការ​ចំណាយ ដូច​ជា ការ​បរិភោគ​នៅ​ភោជនីយដ្ឋាន​អាច​ឈាន​ដល់ ២០៩ ដុល្លារ​ ។ ការ​ពិសារ​ភេសជ្ជៈ​គ្រឿង​នានា​ដែល​ជា​ការ​កម្សាន្ត​ជាមួយ​មិត្តភក្តិ និង​មិត្ត​រួមការ​ងារ​អាច​សល់​ទៅ ១៨៩ ដុល្លារ ​។ ការ​ជាវ​ជា​ប្រអប់​អិន​ធើ​ណេ​ត ៩៤ ដុល្លារ ។​ល​។

ទី ​៥ ការ​សន្សំ​ប្រាក់​ក្នុង​គណនេយ្យ​សន្សំ​មាន​កាលកំណត់ ៖ សូម​ចង​ចាំ​ថា​ការ​សន្សំ គឺជា​ការ​រត់​ម៉ា​រ៉ា​តុង ហើយ​អ្នក​ត្រូវ​ទុក​ឱ្យប្រាក់​របស់​អ្នក​កើនឡើង​ទៅ​តាម​ពេលវេលា​ ។ ប្រសិនបើ​អ្នក​មិន​ទាន់​មាន​ទេ សូម​បើក​គណនី​សន្សំ​មួយ ជាមួយ​ធនាគារ​ក្នុងស្រុក ឬ​សហជីព​ឥណទាន​ណាមួយ ធ្វើ​ដូចនេះ​អ្នក​នឹង​អាច​ទុក​ប្រាក់​សន្សំ​នោះ​ចោល ​។ បន្ទាប់​មក​អ្នក​ត្រូវ​តាមដាន​ការ​សន្សំ​នោះ ថា​ក្នុង​មួយ​ខែ​ៗ​វា​កើន​បាន​ប៉ុន្មាន ? នៅ​ពេល​ដែល​អ្នកមាន​យុទ្ធសាស្ត្រ​សន្សំ​ហើយ អ្នក​នឹង​គួរតែ​ព្យាយាម​សន្សំ​ទៅ​តាម​លទ្ធភាព​ដែល​អ្នកមាន មាន​ន័យ​ថា​សន្សំ​កាន់តែ​ច្រើន​កាន់តែ​ល្អ នោះ​ប្រាកដ​ណាស់​ថា ផែនការ​ជីវិត​របស់​អ្នក​នឹង​ត្រូវ​បាន​ដំណើរ​ទៅ​មុខ​រហូត ដោយ​មិន​ចាំបាច់​កើត​ទុកជា​មួយ​បញ្ហា​អត់​មាន​លុយ​នោះ​ទេ​ ៕ ប្រភព ៖ gobankingrates

អត្ថបទសរសេរ ដោយ