ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្អមើល​​ទៀតហើយ​!​ ​សុទ្ធតែ​ជា​គូ​សងសឹកឡើង​សង្វៀននាចុងសប្តាហ៍នេះ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី​ថ្ងៃ​សៅរ៍ ទី​២៧ មីនា ចុង​ស​ប្ដា​ហ៍​នេះ ការ​ប្រកួត​ប្រដាល់​ដណ្ដើម​ប្រាក់​លាន​នៅ​តែ​ត្រូវធ្វើ​ឡើង​បើ​ទោះជា​មានការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩​ចូល​ក្នុង​សហគមន៍​គួរ​ឱ្យ​បារម្ភ​ក្ដី ។ ប្រឈម​មុខ​នឹង​បញ្ហា​នេះ ស្ថាប័ន​ទូរទស្សន៍​មួយនេះ​ក៏​មានការ​ប្រយ័ត្នប្រយែង​ខ្លាំង​ណាស់​ដែរ…

រាជធានី​ភ្នំពេញ ៖ នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី​ថ្ងៃ​សៅរ៍ ទី​២៧ មីនា ចុង​ស​ប្ដា​ហ៍​នេះ ការ​ប្រកួត​ប្រដាល់​ដណ្ដើម​ប្រាក់​លាន​នៅ​តែ​ត្រូវធ្វើ​ឡើង​បើ​ទោះជា​មានការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩​ចូល​ក្នុង​សហគមន៍​គួរ​ឱ្យ​បារម្ភ​ក្ដី ។ ប្រឈម​មុខ​នឹង​បញ្ហា​នេះ ស្ថាប័ន​ទូរទស្សន៍​មួយនេះ​ក៏​មានការ​ប្រយ័ត្នប្រយែង​ខ្លាំង​ណាស់​ដែរ ដោយ​រក្សា​បាន​វិធានការ​សុវត្ថិភាព​ដែល​ដាក់​ចេញ​ដោយ​ក្រសួងសុខាភិបាល​គឺ​ការ​ប្រកួត​បិទទ្វារ​ដោយ​គ្មាន​អ្នក​ទស្សនា​ផ្ទាល់ ។ មិនតែប៉ុណ្ណោះ​ដើម្បី​ឱ្យ​កម្មវិធី​ប្រដាល់​របស់​ខ្លួន​ទទួល​ការ​ទាក់ទាញ​ពី​សំណាក់​អ្នក​ទស្សនា​តាម​កញ្ចក់​ទូរទស្សន៍​នោះ សុ​ី​អិន​សុ​ី​បាន​ជ្រើសរើស​សុទ្ធតែ​តែ​ជា​កីឡាករ​ជើង​ខ្លាំង​និង​ជា​គូ​សងសឹក​ទៀត​ផង​ឱ្យ​ឡើង​សង្វៀន​ប្រកួត​ដណ្ដើម​ប្រាក់​លាន​។

ជាក់ស្ដែង​នៅ​ថ្ងៃ​សៅរ៍​ស​ប្ដា​ហ៍​នេះ​សុ​ី​អិន​សុ​ី​បាន​ជ្រើសរើស​សមាសភាព​កីឡាករ​៤​រូប​ដែល​មាន​ប្រវត្តិ​ប៉ះ​គ្នា​នា​ពេល​កន្លង​មក​ដូច​ជា​កីឡាករ​ខេ​ម ចាន់ មក​ពី​ក្លិប​ប្រដាល់​បញ្ជាការដ្ឋាន​ទ័ព​ពិសេស ត្រូវ​ប៉ះ​ជាមួយ​កីឡាករ​អេ ណា​រ័​ត្ន មក​ពី​ក្លិប​អេ​ភូ​ថង​កីឡា និង​កីឡាករ លន បញ្ញា​មក​ពី​សមាគម​កីឡាប្រដាល់​កង​យោធពល​ខេរ​ភូមិន្ទ ប៉ះ​ជាមួយ​កីឡាករ សួន ចាន់​នី​មក​ពី​ក្លិប​បក្សី​ស្លាប​ដែក​។

រវាង​ខេ​ម ចាន់ និង​អេ ណា​រ័​ត្ន ធ្លាប់​ប៉ះ​គ្នា​រួច​ម្ដង​មក​ហើយ​កាលពី​ចុងឆ្នាំ​២០២០​ក្នុង​ការ​ប្រកួត​ដណ្ដើម​ជើងឯក​ខ្សែក្រវាត់​កម្ពុជា​សង្វៀន​គុន​ខ្មែរ ដែល​កាល​ណោះ​ខេ​ម ចាន់ បាន​ចាញ់​ពិន្ទុ​អេ ណា​រ័​ត្ន ទាំង​មិន​អស់ចិត្ត ។ លើក​នេះ​គេ​បាន​ណាត់ជួប​ជាមួយ​អេ ណា​រ័​ត្ន​ម្ដងទៀត​ដោយ​សន្យា​ថា មិន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​របស់​ខ្លួន​អស់សង្ឃឹម​នោះ​ទេ ។ តាម​ពិត​ទៅ​គូ​នេះ​មាន​ថ្វិ​ដៃ​ប្រកួត​នៅ​លើ​សង្វៀន​ប្រហាក់ប្រហែល​គ្នា ទាំង​ស្នៀត​កណ្ដាប់ដៃ​និង​ស្នៀត​ជើង​សុទ្ធតែ​អាច​ប្រើ​ការ​បាន​យ៉ាង​ល្អ ។

ជាក់ស្ដែង​ការ​ប្រកួត​កាលពី​លើក​មុន ខេ​ម ចាន់ ចាញ់​ពិន្ទុ​ទាំង​ប្រផិតប្រផើយ​ដោយសារ​តែ​គេ​ធ្វេសប្រហែស​នៅ​ចុង​ទឹក​ទី​៥​បន្តិច​ប៉ុណ្ណោះ បណ្ដោយ​ឱ្យ​អេ ណា​រ័​ត្ន​វាយ​ចូល​ច្រើន​ជាង ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​គេ​ចាញ់​ទាំង​មិន​អស់ចិត្ត​។

រីឯ​លន បញ្ញា និង​សួន ចាន់​នី​វិញ​ធ្លាប់​ប៉ះ​គ្នា​ជា​ច្រើន​លើក​រួច​មក​ហើយដោយ​មាន​ឈ្នះ​ចាញ់​គ្នា​ទៅ​វិញ​ទៅ​មក ។ ទោះបី​លន បញ្ញា
ធ្លាប់​ឈ្នះ​សួន ចាន់​នី​ក៏​ពិតមែន តែ​ក្នុង​ការប្រកួត​ដណ្ដើម​ប្រាក់​លាន​កន្លង​មក កីឡាកររូប​នេះ​តែងតែ​ជួប​នូវ​រឿង​ខកចិត្ត​ជា​ច្រើន​លើក​។

ដូច្នេះ​នៅ​ក្នុង​ការ​ប៉ះ​គ្នា​សា​ជា​ថ្មី​លើក​នេះ គេ​ក៏​កំពុង​តែ​រង់ចាំ​មើល​ថា​តើ​លន បញ្ញា​អាច​ប្រជែង​តំណែង​ជា​ម្ចាស់​ប្រាក់​លាន​ជាមួយ​សួន ចាន់​នី​បាន​ឬ​អត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ