រាជធានីភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាលជំនាញព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ មីនា ឆ្នាំ២០២១ បានបញ្ជូនជនសង្ស័យជាជនជាតិចិនចំនួន៣នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីចាប់ជនជាតិចិនដូចគ្នាធ្វើទារុណកម្មនិងជម្រិតទារប្រាក់ចំនួន២៦ម៉ឺដុល្លារអាមេរិក ។ ជនសង្ស័យ១-ឈ្មោះ wang yong nan ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅខុនដូគ្មានឈ្មោះ ជាន់ទី៤ បន្ទប់លេខ៤១ ១ ផ្លូវ១៣៥ សង្កាត់ទួលទំពួង ខណ្ឌចំ ការមន រាជធានីភ្នំពេញ ។ ២-ឈ្មោះ Cheng Quiang ភេទប្រុ ស អាយុ២៨ឆ្នាំ ជាជាងអគ្គិសនី ស្នាក់នៅខុនដូរជាមួយគ្នា និង៣-ឈ្មោះ Wang yong ហៅ ជីញ អាយុ៣៣ឆ្នាំ មុខរបរជាអគ្គីសនី ស្នាក់នៅខុនដូរជាមួយគ្នា ។

ទាក់ទិននឹងការចាប់ឃាត់ខ្លួនជនសង្ស័យ៣ នាក់ខាងលើនេះ សមត្ថកិច្ចបានឲ្យដឹងថា ដំបូងឡើយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ទទួលបានពាក្យបណ្តឹងផ្ទាល់មាត់ពីជនជាតិចិនដែលរស់នៅក្រៅប្រទេសតាមរយៈទូរស័ព្ទបានប្តឹងថា មានឧក្រិដ្ឋ ជនជាជនជាតិចិន១ក្រុម បានធ្វើសកម្មភាពចាប់ខ្លួនជនជាតិចិនដូចគ្នា ដែលកំពុងរស់នៅភ្នំពេញ យកទៅបង្ខាំងទុកនៅខុនដូមួយកន្លែង ដើម្បីធ្វើទារុណកម្ម ជម្រិតទារប្រាក់ចំនួន២៦ម៉ឺនដុល្លារអាមេរិក ។
ក្រោយពីមានពាក្យបណ្តឹងផ្ទាល់មាត់តាមទូរស័ព្ទនោះ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង នឹងជាស្នងការនគរបាលរាជធានធីភ្នំពេញ ក៏ដូចជាលោកឧត្តមសេនីយ៍ទោ សុង លី ស្នងការរងទទួលផែនកណ្តាលនគរបាយុត្តិធម៌ បានបញ្ជាទៅលោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹងនាំកម្លាំងជំនាញចុះស្រាវជ្រាវជាបន្ទាន់ ក្រោមការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ទើបនៅថ្ងៃទី១៩ ខែមិនា ២០២១ ឈានទៅដល់ការបង្ក្រាប នឹងចាប់ខ្លួនឧក្រិដ្ឋជន៣នាក់ ក្នុងនោះសមត្តកិច្ចក៏បានរំដោះជនរងគ្រោះ២ នាក់ ម្នាក់ឈ្មោះ Ly Quingxing ភេទប្រុស អាយុ២៨ឆ្នាំ ជាជនជាតិចិន មានមុខរបរជាពាណិជ្ជករ នឹងម្នាក់ឈ្មោះ Gnuyen huynh jhang Ghana ភេទស្រី អាយុ២០ឆ្នាំ ជាពាណិជ្ជករ ជនជាតិវៀតណាម ស្នាក់នៅខុមដូ ដឹវាន់ម៉ាសុង បន្ទប់លេខ១២ដេ ជាន់ទី១២ ផ្លូវលេខ២៨២ សង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង ។
សមត្ថកិច្ចឲ្យដឹងទៀតថា ក្រុមឧក្រិដ្ឋជនបានចាប់ជនរងគ្រោះកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ដោយបានយកទៅបង្ខាំងទុក នឹងធ្វើទារុណកម្មប្រព្រឹត្តនៅចំណុចទីតាំងខុនដូមួយកន្លែងឈ្មោះ PAM HOUSE APARTMENT ស្ថិតនៅផ្លូវលេខ១៣៥ កែងផ្លូវលេខ៤៦៨ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្នុងនោះដែរ សមត្ថកិច្ចក៏បានរឹបអូសវត្ថុតាងមួយចំនួននៅបន្ទប់ ឃុំឃាំងជនរងគ្រោះ ដែលធ្វើទារុណកម្ម ដូចជាកាំភ្លើងខ្លី១ដើម ខ្នោះដៃ ខ្សែចង កាំបិត និងដំបងឆក់ ជាដើម ។
ក្រោយពេលចាប់ខ្លួនជន សង្ស័យដែលជាឧក្រិដ្ឋជនទាំង៣ នាក់ បានសារភាពនៅចំពោះមុ ខសមត្តកិច្ចថា ពួកគេជាជនដៃដល់បានចាប់ជនរគ្រោះយកទៅបង្ខាំងទុកធ្វើទារុណកម្ម ដើម្បីជម្រិតទារប្រាក់ពិតប្រាកដមែន ។ ប៉ុន្តែពួកគេបានធ្វើតាមបញ្ជារបស់មេក្លោង ដែលរស់នៅប្រទេសចិននោះទេ ហើយប្រាក់ដែលជម្រិតបានពីជនរងគ្រោះចំនួន ២៦ ម៉ឺនដុល្លារអាមេរិក លទ្ធផលពួកគេនៅមិនទាន់ទទួលបានចំណែកផង ព្រោះលុយនោះត្រូវបានសាច់ញាតិឬក្រុមគ្រួសារជនរងគ្រោះ វេចូលកុងមេក្លោងនៅប្រទេសចិនឯណោះ ទីបំផុតពួកគេបានត្រឹមជាប់គុកដូច្នេះ ៕ ដោយ៖ ឃឹម ប៊ុនណាក់
ចែករំលែកព័តមាននេះ