ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីរបុរស​បាល់ទាត់​ហូ​ឡង់​ម្នាក់​ថា បាល់ទាត់​នឹង​កាន់តែ​ប្រសើរ​ បើ​គ្មាន Offside

3 ឆ្នាំ មុន

អន្តរជាតិ ៖ លោក Marco van Basten អតីត​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ហូ​ឡង់​គិត​ថា បាល់ទាត់​នឹង​កាន់តែ​ល្អ​ប្រសើរ​ជាង​ពេល​បច្ចុប្បន្ន​នេះ ប្រសិនបើ​លុប​ចោល​ច្បាប់​វិន័យ Offside​។…

អន្តរជាតិ ៖ លោក Marco van Basten អតីត​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ហូ​ឡង់​គិត​ថា បាល់ទាត់​នឹង​កាន់តែ​ល្អ​ប្រសើរ​ជាង​ពេល​បច្ចុប្បន្ន​នេះ ប្រសិនបើ​លុប​ចោល​ច្បាប់​វិន័យ Offside​។

អតីត​ខ្សែប្រយុទ្ធ​ឆ្នើម​វ័យ​៥៦​ឆ្នាំ ដែល​ជួយ​ហូ​ឡង់​ឈ្នះ​ជើងឯក Euro កាលពី​ឆ្នាំ ១៩៨៨ រូប​នេះ​បាន​និយាយ​ប្រាប់​ទូរទស្សន៍ Sky Sports ថា «​ខ្ញុំ​ជឿជាក់​ថា​ច្បាប់​វិន័យ Offside មិនមែន​ជា​ច្បាប់​ល្អ​នោះ​ទេ​។ យ៉ាង​ហោច​ណាស់​ខ្ញុំ​ចង់​សាកល្បង​ដើម្បី​បង្ហាញ​ថា បាល់ទាត់​ក៏​នៅ​តែ​អាច​ធ្វើ​ទៅ​បាន​ដែរ បើ​ទោះបី​គ្មាន​ច្បាប់​នេះ​។ ហើយ​ខ្ញុំ​ជឿជាក់​ថា បាល់ទាត់​នឹង​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត​បើ​គ្មាន​វា​»​។

លោក​បាន​បន្ត​ទៀត​ថា «​បាល់ទាត់​ជា​ការ​ប្រកួត​ដ៏​អស្ចារ្យ​។ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​គិត​ថា​យើង​ត្រូវធ្វើ​រឿង​ច្រើន​ថែម​ទៀត ដើម្បី​ឱ្យ​វា​កាន់តែ​ប្រសើរ​ឡើង​ជាង​មុន​ថែម​ទៀត​»៕ (​ដកស្រង់​ចេញពី Skysports)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ