ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្ត​ព្រះ​សីហ​នុ​ ៖ ទោះ​កាត់​ផ្តាច់​ការ​ចូល​ចេញ​របស់​ពលរដ្ឋ​ តែ លោក សីហា នៅ​តែ​អាច​រក​ចំណូល​ពី​ត្រីប្រលាក់​ជា​ធម្មតា

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ លោក ហោ សីហា ជា​កសិកររស់នៅ​ភូមិ ​១ ឃុំ​ទំនប់​រលក់ ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ…

ខេត្តព្រះសីហនុ ៖ លោក ហោ សីហា ជា​កសិកររស់នៅ​ភូមិ ​១ ឃុំ​ទំនប់​រលក់ ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ លោក​ប្រកប​របរ​ប្រ​លាប់​ត្រី​លក់ ​។ ទោះ​នៅ​ក្នុង​កាលៈទេសៈ​ដែល​កូ​វី​ដ​ ១៩ កំពុង​រាតត្បាត​ក្តី​ តែមុខរបរ​របស់​លោក​មិន​ទទួល​រង​ផល​ប៉ះពាល់​នោះ​ទេ​ ។

កសិករ​ខាងលើ​និយាយ​ថា រាល់​ថ្ងៃនេះលោក​នៅ​តែ​បន្ត​ទៅ​ទិញ​ត្រី​ពី​អ្នកនេសាទមក​ប្រលាក់​ដើម្បី​រក​ចំណូល​ជា​ធម្មតា​ លោក​ថា ត្រី​ដែល​លោក​ប្រលាក់​ទេ​ជា​ត្រី​ស្រស់​ល្អ មាន​ដូច​ជា​ត្រី​ក្ត​ចិន ត្រី​ក្រហម ត្រី​សេក និង​ប្រភេទ​ត្រី​ផ្សេង​ៗ​ទៀត ធ្វើ​ត្រីងៀត​ក្នុង​មួយ​ថ្ងៃ​បាន​ចំនួន ១០​គីឡូក្រាម ដោយ​គាត់​ហាល​រយៈ​មួយ​ថ្ងៃមុន​យក​ទៅ​លក់​លើ​ទីផ្សារ ​។ «ត្រី​ដែល​ខ្ញុំ​ប្រលាក់​មួយ​គីឡូក្រាម​តម្លៃ​ចន្លោះ​ពី ២០,០០០ ទៅ ​៣០ ០០០​រៀល​តាម​ប្រភេទ​ត្រី ។ ខ្ញុំ​តែងតែ​យក​ត្រី​ដែល​ប្រលាក់​នេះ លក់​នៅ​តាម​តំបន់​រោងចក្រ​ដោយ​ខ្លួនឯង ហើយ​ពេល​ខ្លះ មាន​ឈ្មួញ​មក​យក​ទៅ​លក់​បន្ត​» លោក ហោ សីហា បញ្ជាក់ ​។

មន្ត្រី​កសិកម្ម​ខេត្ត​ព្រះ​សីហ​នុ​បាន​វាយតម្លៃ​ថា តាម​ការ​ពិនិត្យ​ឃើញ​ថា​ ត្រីងៀត​របស់​លោក ​សីហា ល្អ មាន​អនាម័យ និង​ធ្វើការ​ហាល​បាន​ត្រឹមត្រូវ ​។ សូម​ជម្រាប​ថា ​ខេត្ត​ព្រះ​សីហ​នុ​ជា​ខេត្ត​មួយ​ដែល​មាន​ហានិភ័យ​ខ្ពស់​នៅ​ក្នុង​ការ​ឆ្លង​ជំងឺ​កូ​វី​ដ ​១៩ ពី​ព្រឹត្តិការណ៍​សហគមន៍​ ២០​កុម្ភៈ អាជ្ញាធរ​ខេត្ត​នេះ​បានផ្អាក​ការ​ធ្វើ​ដំណើរ​ចេញចូល​របស់​ពលរដ្ឋ​ពី​ពី​តំបន់​នានា​ចូល​ខេត្ត​នេះ កាលពី​ថ្ងៃ​ទី ​៤​មីនា ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺឆ្លង​ដ៍​សាហាវ​នោះ​លើកលែងតែ​ការ​ចរាចរណ៍​ទំនិញ​ប៉ុណ្ណោះ ​។ ការ​ផ្តាច់​សកម្មភាព​ចូល​ចេញ​របស់​មនុស្ស​នេះ បាន​ធ្វើ​ឲ្យ​សកម្មភាព​សេដ្ឋកិច្ច ការ​រក​ចំណូល​ជា​ច្រើន​រាំងស្ទះ មិន​អាច​ដំណើរ​បាន រាប់​តាំងពី​ការ​រក​ចំណូល​នានា​របស់​ពលរដ្ឋ នៅ​ក្នុង​នោះ​កន្លែង​អាជីវកម្ម​មួយ​ចំនួន​ធំ​បិទទ្វារ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ