ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃឹម បូ​រ៉ា​ នៅ​តែ​មានការ​ព្រួយបារម្ភ​​ ពេល​​ប៉ះ​សោម វិ​ឆ័​យ​ លើក​នេះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​រវាង​កីឡាករ​ឃឹម បូ​រ៉ា​មក​ពី​ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ ​ដែល​ត្រូវ​បាន​គេ​រៀបចំ​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​សោម វិ​ឆ័​យមក​ពី​ក្លិប​កីឡាប្រដាល់​បញ្ជាការដ្ឋាន​ទ័ព​ពិសេស​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី​ថ្ងៃ​សៅរ៍​ ទី​២៧​ មិ​នា​ខាង​មុខ​នេះ គេ​នៅ​តែ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ថា​គូប្រកួត​របស់​គេ​គឺជា​ជើង​ខ្លាំង​មួយ​រូប​ដែល​ពី​បាក​ទប់ទល់​បំផុត​។ បើ​តាមតែ​គេ​ធ្លាប់​ដឹង​គូ​នេះ​ធ្លាប់​ប៉ះ​គ្នា​ចំនួន​៣​លើក​រួច​មក​ហើយ…

រាជធានី​ភ្នំពេញ​ ៖ ​រវាង​កីឡាករ​ឃឹម បូ​រ៉ា​មក​ពី​ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ ​ដែល​ត្រូវ​បាន​គេ​រៀបចំ​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​សោម វិ​ឆ័​យមក​ពី​ក្លិប​កីឡាប្រដាល់​បញ្ជាការដ្ឋាន​ទ័ព​ពិសេស​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី​ថ្ងៃ​សៅរ៍​ ទី​២៧​ មិ​នា​ខាង​មុខ​នេះ គេ​នៅ​តែ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ថា​គូប្រកួត​របស់​គេ​គឺជា​ជើង​ខ្លាំង​មួយ​រូប​ដែល​ពី​បាក​ទប់ទល់​បំផុត​។

បើ​តាមតែ​គេ​ធ្លាប់​ដឹង​គូ​នេះ​ធ្លាប់​ប៉ះ​គ្នា​ចំនួន​៣​លើក​រួច​មក​ហើយ ៗ​គេ​ថែម​ទាំង​បាន​យកឈ្នះ​ទាំង​៣​លើក​ជាប់​គ្នា​តែ​ម្ដង​។​នេះ​ជា​លើក​ទី​៤​ហើយ​ដែល​គេ​ទាំង​ពីរ​ត្រូវ​បាន​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ធ្វើការ​ផ្គូផ្គង​ឱ្យ​ជួប​ប្រកួត​គ្នា​ម្ដងទៀត​។​ហើយ​អ្វី​ដែល​សំខាន់​នោះ​គេ​ក៏​មាន​បំណង​ចង់ឱ្យ​សោម វិ​ឆ័​យ​មានឱកាស​បាន​ជួប​ប្រកួត​សងសឹក​ផង​ដែរ​។​ជាមួយនឹង​ការ​ប៉ះ​គ្នា​លើក​នេះ ឃឹម បូ​រ៉ា​បានឱ្យ​ដឹង​ថា​គេ​នៅ​តែ​គិត​ថា សោម វិ​ឆ័​យ​ គឺជា​ដៃគូ​ប្រកួត​មួយ​រូប​ដែល​សមត្ថភាព​បច្ចេកទេស​ប្រកួត​នៅ​លើ​សង្វៀន​ល្អ​បំផុត​។​

ម្យ៉ាងវិញទៀត បូ​រ៉ា ទើបតែ​ចាក់​វ៉ា​ក់​ការពារ​ជម្ងឺ​កូ​វី​ដ​-១៩​បាន​តែ​ប៉ុន្មាន​ថ្ងៃនេះ​ប៉ុណ្ណោះ មិនសូវ​មានឱកាស​ក្នុង​កា​ហ្វឹកហាត់​ឱ្យ​បាន​ពេញដៃពេញជើង​នោះ​ទេ​។​កត្តា​ទាំងនេះ​ហើយ​ដែល​ជា​ក្ដី​បារម្ភ​របស់​គេ មិនដឹង​ថា​អាច​ទប់ទល់​ជាមួយ​វិ​ឆ័​យ​បាន​ឬ​អត់​នោះ​ទេ​។​បូ​រ៉ា បានឱ្យ​ដឹង​ទៀត​ថា សម្រាប់​ការ​ប្រកួត​ទាំង​៣​លើក​មុន​ៗ​ទោះបីជា​គេ​ធ្លាប់​យកឈ្នះ​មែន​តែ​ឈ្នះ​ទាំង​វេទនា​បំផុត​។​

ទោះជា​យ៉ាងណា​ក៏​ដោយ​ឃឹម បូ​រ៉ា​គេ​បាន​តាំងចិត្ត​រួច​ហើយ ត្រូវ​តែ​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព មិន​ឱ្យ​អ្នកគាំទ្រ​របស់​ខ្លួន​ខកបំណង​នោះ​ទេ​។​តាមតែ​គេ​ធ្លាប់​ដឹង សោម វិ​ឆ័​យ​គឺជា​កីឡាករ​ប្រដាល់​ជើង​ចាស់​មានឈ្មោះ​បោះ​សំឡេង មួយ​រូប​ដែល​មានបទពិសោធន៍​ប្រកួត​នៅ​លើ​សង្វៀន​យូ​ឆ្នាំ​មក​ហើយ មាន​ល្បិច​ប្រយុទ្ធ​ក្រាស់​ពេញ​ខ្លួន​តែ​ម្ដង​។​ប៉ុន្តែ​ដោយសា​តែ​គេ​មាន​វ័យ​រាង​ជ្រេ​បន្តិច​ទៅ​ហើយ​នោះ កម្លាំង​សុ​ហ្វ​របស់​គេ​ក៏​រាង​ចុះ​ខ្សោយ​បន្តិច​ទៅ​ហើយ​ដែរ​។​តែ​កំ​មើល​ស្រាល​ឱ្យ​សោះ​គេ​គឺជា​ខ្លា​ចាស់​កំពូល​ល្បិច​មួយ​រូប​ដែល​មិន​ងាយស្រួល​នឹង​ផ្ដួល​នោះ​ឡើយ​។

នៅ​មាន​អ្នក​ប្រដាល់​ជើង​ខ្លាំង​ចំនួន​២​គូ​ទៀត​ដែល​ត្រូវ​ឡើង​មក​ង​បង្ហាញខ្លួន​លើ​សង្វៀន​នា​ចុង​ស​ប្ដា​ហ៍​នេះ​។​ហើយ​ក៏​ជា​គូប្រកួត​ដែល​ធ្វើ​ឱ្យ​អ្នក​និយម​តាមដាន​ការ​ប្រកួត​មានការ​ចាប់អារម្មណ៍​ផង​ដែរ​។​កីឡាករ​សូត្រ ខេ​វិ​ន​មក​ពី​ក្លិប​បក្សី​ស្លាប​ដែក​ប្រកួត​ជាមួយ​កីឡាករ​សេក គឹ​ម​រួន​ក្លិប​ពុទ្ធ​សេរី​វង្ស​ពោធិ​សែន​ជ័យ ខណៈ​កីឡាករ​វ៉ា​ន់ វឿ​ន​អ្នក​ប្រដាល់​ជើង​ខ្លាំង​មក​ពី​ក្លិប​ឃ្លាំង​មឿ​កីឡា​ប្រកួត​ជាមួយ​កីឡាករ​យ៉​ន ពិសី​ក្លិប​សាល​វ័​ន្ត​កីឡា​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ