ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​យក​អំណោយ CPP ​ក្រុង​បាលុង ​ទៅ​ចែក​ជូន​លោកតា​ចាស់ជរានៅ​សង្កាត់​យក្ស​ឡោម

8 ឆ្នាំ មុន

ខេត្តរតនគិរី ៖ លោកតា ​យ៉ៅ ផង អាយុ​៦៥​ឆ្នាំ ជនជាតិ​ទំពួន ប្រពន្ធ​ឈ្មោះ ​វ៉ាន់ ចាង និង​មាន​​កូន​ចំនួន​៥​នាក់ ដោយ​មាន​​ជំងឺ​​ប្រចាំ​កាយ​ផង​នោះ​ ត្រូវ​បាន​គណៈកម្មការ​ដឹកនាំ​ដោយ​លោ​ក ​ប៊ី ជីវ័ន​តារា

ខេត្តរតនគិរី ៖ លោកតា ​យ៉ៅ ផង អាយុ​៦៥​ឆ្នាំ ជនជាតិ​ទំពួន ប្រពន្ធ​ឈ្មោះ ​វ៉ាន់ ចាង និង​មាន​​កូន​ចំនួន​៥​នាក់ ដោយ​មាន​​ជំងឺ​​ប្រចាំ​កាយ​ផង​នោះ​ ត្រូវ​បាន​គណៈកម្មការ​ដឹកនាំ​ដោយ​លោ​ក ​ប៊ី ជីវ័ន​តារា អនុប្រធាន​គណៈកម្មការ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ក្រុង​បាន​លុង លោក ​ផា​ន់ ភី​រុណ ប្រធាន​ក្រុមការងារ​ចុះ​ជួយ​សង្កាត់​យក្ស​ឡោម លោក ​សុខ វុ​ទ្ធី សមាជិក​អចិន្ត្រៃយ៍​ លោក​ ថោ​ង ប៊​ន អនុប្រធាន​គណៈ​កម្មការគណ​បក្ស ព្រមទាំង​លោក​ចៅសង្កាត់​យក្ស​ឡោម ​បាន​​នាំ​យក​អំណោយ​ទៅ​ចែក​ជូន​លោកតា​​​ដែល​កំពុងមាន​ជំងឺ​ប្រចាំ​កាយ ​​កាល​ពី​​ព្រឹក​ថ្ងៃ​ទី​១៣ ​កញ្ញា ​​២០១៥ នៅផ្ទះ​លោកតាផ្ទាល់​​ ស្ថិត​នៅ​ភូមិ​សិ​ល ​សង្កាត់​យក្ស​ឡោម ក្រុង​បាន​លុង ​។

លោក​ ប៊ី ជីវ័ន​តារា បាន​លើក​ឡើង​ថា​ អំណោយ​របស់​គណ​​បក្ស​ប​ជា​ជន​កម្ពុជា​ក្រុង​ ​បាន​​​ផ្ដល់​ជូន​ក្រុម​គ្រួសារ​ដែល​ខ្វះ​ខាត​នា​ពេល​​នេះ គ្រាន់តែ​ជួយ​​ដោះ​ទុក្ខ​មួយ​គ្រា​​​ប៉ុណ្ណោះ សូម​បង​ប្អូន​កូនចៅ​ទាំងអស់​មេត្តា​ជួយ​ថែទាំ​ និង​យកចិត្តទុកដាក់​ដល់​គាត់​ផង អំណោយ​ទាំង​អស់នោះ​ រួម​មាន ​អង្ក​រ៥០​គីឡូក្រាម ត្រីខ​១​យួរ ទឹកត្រី​១​យួរ ស្ករស​កន្លះ​គីឡូក្រាម​ ប៊ី​ចេ​ង​១​កញ្ចប់ អំបិល​១​កញ្ចប់ ទឹកដោះគោ​ខាប់​៦​កំប៉ុង និង​​ប្រាក់​​ចំនួន​៤០​ម៉ឺន​រៀល​ ។

ខណៈនោះ​ដែរ ​លោក​ ប៊ី ជីវ័ន​តារា ក៏​បាន​ដឹកនាំ​ក្រុម​កា​ងារ​​ចុះ​ទៅ​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​ឃុំ​ខាងលើ ហើយ​​ផ្តាំផ្ញើ​ពួក​គាត់​ទាំងអស់​​គ្នា​ទៅ​ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ​ថ្មី​សញ្ជាតិ​ខ្មែរ ព្រោះ​នៅ​ពេល​បោះ​ឆ្នោត​ខាង​មុខ​គេ​តម្រូវ​ឱ្យ​យក​អត្តសញ្ញាណប័ណ្ណ​ទៅ​បោះ​ឆ្នោត ហេតុ​ដូច្នេះ​សូម​​​ប្រជាពលរដ្ឋ​មេត្តា​ទៅ​ចុះ​ឈ្មោះ​ និង​ធ្វើ​អត្ត​សញ្ញាណប័ណ្ណ​ឲ្យ​បាន​គ្រប់​គ្នា​ផងដែរ​ ​៕​