ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូវីដ បានធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ផ្នែកវិស័យទេសចរណ៍ នៅតំបន់សត្វស្លាប ទួលព័ន្ធតាឡី ខេត្តព្រៃវែង

3 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង៖ ជំងឺកូវីដ បានធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ផ្នែកវិស័យទេសចរណ៍ នៅតំបន់រមណីយដ្ឋាន សត្វស្លាបទួលព័ន្ធតាឡីបឹងស្នេហ៍ ស្ថិតក្នុងឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង។                       លោក…

ខេត្តព្រៃវែង៖ ជំងឺកូវីដ បានធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ផ្នែកវិស័យទេសចរណ៍ នៅតំបន់រមណីយដ្ឋាន សត្វស្លាបទួលព័ន្ធតាឡីបឹងស្នេហ៍ ស្ថិតក្នុងឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង។                      

លោក ប៉ាន់ យ៉ន គណៈកម្មការសហគមន៍បឹងស្នេហ៍ធាយ និងជាអនុប្រធានសហគមន៍ព្រៃទួលព័ន្ធតាឡី បានរៀបរាប់ថា គណៈកម្មការការពារសត្វស្លាបទួលព័ន្ធតាឡី សរុបមានចំនួន ៣៤នាក់ គឺជាកម្លាំងស្ម័គ្រចិត្ត គ្មានប្រាក់ខែ ដើម្បីចូលរួមថែរក្សាធនធានសម្បត្តិធម្មជាតិសត្វស្លាប ៥៣ប្រភេទ នៅលើទំហំផ្ទៃដី ៣៥៥៧ម៉ែត្រគូប និងសន្តិសុខសណ្តាប់ធ្នាប់ជូនភ្ញៀវ ដែលមកកន្សាន្តនៅទីនេះ។

លោក ប៉ាន់ យ៉ន បន្តថា សហគមន៍សត្វស្លាបទួលព័ន្ធតាឡីបឹងស្នេហ៍ធាយ មានការគាំទ្រពីអង្គការ វ៉ូមែន ចាប់តាំងពីឆ្នាំ២០១២ មកដល់បច្ចុប្បន្ន។ ​សព្វថ្ងៃ គណៈកម្មការជួបការលំបាក ដូចជា​ ខ្វះខាតសម្ភារៈថវិកា ក្នុងការចុះល្បាតលើទំហំដីធំ ដែលជាបញ្ហាមួយសម្រាប់ជីវភាពរបស់ពួកគាត់ ជួបផលលំបាក។

លោក បញ្ជាក់ថា កាលពីមុន គឺមានព្រានព្រៃ ចូលមកលួចបរបាញ់ ឫដាក់អន្ទាក់សត្វច្រើន ប៉ុន្តែឥឡូវតាមរយៈការផ្សព្វផ្សាយ គឺពួកគាត់មានការយល់ដឹង បច្ចុប្បន្ន មានសន្តិភាពទាំងសត្វ និងមនុស្សផងដែរ។

លោក ប៉ាន់ យ៉ន បញ្ជាក់បន្ថែមថា កាលពីមុន ប្រទេសយើង មិនទាន់ផ្ទុះជំងឺកូវីដ មានភ្ញៀវទេសចរ​ជាតិ និងអន្តរជាតិ មកទស្សនាកម្សាន្តលេងនៅតំបន់រមណីយដ្ឋានសត្វស្លាបទួលព័ន្ធតាឡីនេះ ច្រើនលើសលុប។ តែមកដល់អំឡុងខែ៣ ឆ្នាំ២០២០ រហូតមកដល់​ឆ្នាំ២០២១ នេះ ជំងឺកូវីដ បានផ្ទុះរីករាលដាលចូលដល់សហគមន៍ប្រទេសកម្ពុជាយើង ធ្វើអោយកំណើនភ្ញៀវទេសចរ​ធ្លាក់ចុះជាខ្លាំង។ ចំពោះភ្ញៀវ ដែលមកទស្សនាកម្សាន្តលេងនៅតំបន់នេះ ភាគច្រើនភ្ញៀវក្នុងស្រុក បន្ទាប់មកភ្ញៀវតាមបណ្តាខេត្តផ្សេងៗ រីឯភ្ញៀវបរទេសមានមួយៗ។                                                  

លោក ប៉ាន់ យ៉ន់ ក៏សូមសំណូមពរ ទៅដល់អាជ្ញាធរដែនដី អាជ្ញាធរខេត្ត ក្រសួង រាជរដ្ឋាភិបាល អង្គការសម្បុរស​ធម៌នានា ដែលចង់ជួយមកសហគមន៍អភិរក្សធនធានធម្មជាតិបឹងស្នេហ៍ព្រៃទួលព័ន្ធតាឡីនេះ សូមមេត្តាជួយ ដើម្បីអោយទីនេះ ក្លាយទៅជាកន្លែងមួយសម្បូរទៅដោយការអភិវឌ្ឍន៍ អោយក្លាយទៅជាតំបន់អេកូទេសចរណ៍ធម្មជាតិ៕ ដោយ៖ស៊ឹម សាន់​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ