សូមឈ្វេងយល់អំពីពាក្យថា«ស័ក»ដូចតទៅ
ស័ក គឺកាល, សម័យ, ការរាប់លំដាប់ឆ្នាំ ។ ខ្មែរយើងប្រើពាក្យនេះ សម្រាប់ការរាប់លំដាប់ឆ្នាំ តាំងពីស័កទី១ រហូតដល់ស័កទី១០ ហើយត្រឡប់សារមកស័កទី១…
ស័ក គឺកាល, សម័យ, ការរាប់លំដាប់ឆ្នាំ ។ ខ្មែរយើងប្រើពាក្យនេះ សម្រាប់ការរាប់លំដាប់ឆ្នាំ តាំងពីស័កទី១ រហូតដល់ស័កទី១០ ហើយត្រឡប់សារមកស័កទី១…
ស័ក គឺកាល, សម័យ, ការរាប់លំដាប់ឆ្នាំ ។ ខ្មែរយើងប្រើពាក្យនេះ សម្រាប់ការរាប់លំដាប់ឆ្នាំ តាំងពីស័កទី១ រហូតដល់ស័កទី១០ ហើយត្រឡប់សារមកស័កទី១ វិញ។ ស័កទាំង១០នោះគឺ (០) សំរឹទ្ធិស័ក, (១) ឯកស័ក, (២) ទោស័ក, (៣) ត្រីស័ក, (៤) ចត្វាស័ក, (៥) បញ្ចស័ក, (៦) ឆស័ក, (៧) សប្តស័ក, (៨) អដ្ឋស័ក, (៩) នព្វស័ក ។
ដើម្បីងាយស្រួលក្នុងការរាប់ស័កនេះ បុរាណាចារ្យយើងតែងជ្រើសកំណត់យកតួលេខខាងចុងនៃចុល្លសករាជ និងមហាសករាជមកធ្វើជាគោល ព្រោះថាសករាជទាំងពីរនេះនឹងត្រូវផ្លាស់ប្តូរជារៀងរាល់ឆ្នាំគឺចំថ្ងៃទី៣ ឬទី៤នៃថ្ងៃចូលឆ្នាំ ឬហៅថាថ្ងៃឡើងស័ក ឬក៏ហៅថាថ្ងៃបង្ហើយនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនោះឯង ។
ខាងក្រោមនេះជាឧទាហរណ៍ជាក់ស្តែងក្នុងការរាប់ស័កឱ្យបានត្រឹមត្រូវតាមតម្រា៖
(ម.ស.) មហាសករាជ ១៩៣(៨) និង (ចុ.ស.) ចុល្លសករាជ ១៣៧(៨)
បានដល់ឆ្នាំ វក (អដ្ឋស័ក) ។
(ម.ស.) មហាសករាជ ១៩៣(៩) និង (ចុ.ស.) ចុល្លសករាជ ១៣៧(៩)
បានដល់ឆ្នាំ រកា (នព្វស័ក) ។
(ម.ស.) មហាសករាជ ១៩៤(០) និង (ចុ.ស.) ចុល្លសករាជ ១៣៨(០)
បានដល់ឆ្នាំ ច (សំរឹទ្ធិស័ក) ។
(ម.ស.) មហាសករាជ ១៩៤(១) និង (ចុ.ស.) ចុល្លសករាជ ១៣៨(១)
បានដល់ឆ្នាំ កុរ (ឯកស័ក) ។
(ម.ស.) មហាសករាជ ១៩៤(២) និង (ចុ.ស.) ចុល្លសករាជ ១៣៨(២)
បានដល់ឆ្នាំ ជូត (ទោស័ក) ។
(ម.ស.) មហាសករាជ ១៩៤(៣) និង (ចុ.ស.) ចុល្លសករាជ ១៣៨(៣)
បានដល់ឆ្នាំ ឆ្លូវ (ត្រីស័ក) ។
(ម.ស.) មហាសករាជ ១៩៤(៤) និង (ចុ.ស.) ចុល្លសករាជ ១៣៨(៤)
បានដល់ឆ្នាំ ខាល (ចត្វាស័ក) ៕ សាន សារិន
ចែករំលែកព័តមាននេះ