ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង​មាន​សតិ​មិន​គ្រប់​បង្កគ្រោះ​ដល់​ប្អូន​​​ខ្លួនឯង

3 ឆ្នាំ មុន
  • ក្រចេះ

ខេត្ត​ក្រចេះ ​៖ បុរសជា​​​ប្អូនបង្កើត​ម្នាក់បានរងគ្រោះ ដោយសារ​​ត្រូវ​បង​ប្រុសរបស់​ខ្លួន​​មាន​សតិ​មិន​គ្រប់​យក​ច​ន្ត្រៃ​ចា.ក់​បណ្តាល​ឲ្យ​របួសរងធ្ងន់​ កើត​ឡើងកាលពី​ព្រលប់​ថ្ងៃ​ទី​២១ មីនា ឆ្នាំ​២០២១ ស្ថិតនៅ​ភូមិ​សំពុង ឃុំ​ថ្ម​អណ្ដើក ស្រុក​ចិត្រ​បុរី…

ខេត្ត​ក្រចេះ ​៖ បុរសជា​​​ប្អូនបង្កើត​ម្នាក់បានរងគ្រោះ ដោយសារ​​ត្រូវ​បង​ប្រុសរបស់​ខ្លួន​​មាន​សតិ​មិន​គ្រប់​យក​ច​ន្ត្រៃ​ចា.ក់​បណ្តាល​ឲ្យ​របួសរងធ្ងន់​ កើត​ឡើងកាលពី​ព្រលប់​ថ្ងៃ​ទី​២១ មីនា ឆ្នាំ​២០២១ ស្ថិតនៅ​ភូមិ​សំពុង ឃុំ​ថ្ម​អណ្ដើក ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​ ។

នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​បាន​ឲ្យ​ដឹង​ថា ​ជន​រង​គ្រោះឈ្មោះ​ទីវ បញ្ញា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជាកសិករ និង​ជនសង្ស័យ​ឈ្មោះ ទីវ សាយ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជា​មនុស្ស​មាន​សតិ​មិន​គ្រប់ បាន​យក​កន្ត្រៃ​ចាក់​ចំ​កណ្ដៀតក្អម​ខាងឆ្វេង​រង​របួសធ្ងន់ អ្នក​ទាំង​ពីរ​រស់នៅ​ភូមិ-ឃុំ​ខាងលើ និង​ជា​បងប្អូន​បង្កើត ​និង​គ្នា​រស់នៅ​ផ្ទះ​រួម​គ្នា​ជាមួយ​ឪពុក​ម្ដាយ ​។ ចំណែក​ឈ្មោះ​ទីវ សាយ ត្រូវជា​បង​បង្កើត​មាន​សតិ​មិន​គ្រប់ ​ដោយ​គ្រាន់តែ​អាជ្ញាធរ​មូលដ្ឋាន​បានដឹង​ឮ ប៉ុន្តែ​គ្មាន​ឯកសារ​បញ្ជាក់​ពី​មន្ទីរពេទ្យ​នោះ​ទេ​​។

នគរបាល​បាន​បញ្ជាក់​ទៀត​ថា នៅ​ពេល​កើតហេតុ ឈ្មោះ​ទីវ បញ្ញា បាន​ទៅ​រក​ហូប​បាយ ស្រាប់តែ​ឈ្មោះ​ទីវ សាយ ក៏​យក​កន្ត្រៃ​មក​ចាក់​ទៅ​លើ​ប្អូន​ឈ្មោះ​ទីវ បញ្ញា ត្រូវ​ចំ​កណ្ដៀតក្អម​ខាងឆ្វេង​មុត​ហូរ​ឈាម ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះ​ ។ រីឯ​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ថ្ម​អណ្ដើក​ ។

អត្ថបទសរសេរ ដោយ