ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាហាន បើករថយន្តពាក់ស្លាកលេខខេមរភូមិន្ទ ទាំងរថយន្តបែកកង់ ត្រូវសមត្ថកិច្ចដេញឃាត់ ៤ខណ្ឌ

3 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ នាយទាហាន នៅអគ្គបញ្ជាការ បាន​បើករថយន្តម៉ាកលុចស៊ីស RX 330 ពាក់ស្លាកលេខ ខេមរភូមិន្ទ02 2-9488 មិនដឹងបង្កហេតុ…

ភ្នំពេញ៖ នាយទាហាន នៅអគ្គបញ្ជាការ បាន​បើករថយន្តម៉ាកលុចស៊ីស RX 330 ពាក់ស្លាកលេខ ខេមរភូមិន្ទ02 2-9488 មិនដឹងបង្កហេតុ នៅឯណា ត្រូវ​សមត្ថកិច្ច ដែល​កំពុងជិះម៉ូតូល្បាត តាមដងផ្លូវ ប្រទះឃើញ ក៏ឃាត់។ តែបុរសអ្នក​បើករថយន្ត មិនព្រមឈប់ ក៏​បន្តដំណើរទៅមុខ រហូតសមត្ថកិច្ច សហការចំនួន ៤ខណ្ឌ ទើបដេញ​តាមឃាត់បាន កាលពីម៉ោង ១០ និង ២០​នាទី យប់ថ្ងៃទី២០​ ខែមីនា ឆ្នាំ២០២១ នៅចំណុចមុខផ្ទះលេខ45A ផ្លូវ228 សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

បុរសអ្នកបើកបរឡានបែកកង់ ដែលបើករត់នោះ ជាវរសេនីយ៍ទោ ឈ្មោះ លឹម ជី អាយុ ៤០​ឆ្នាំ ជា​ទាហាន នៅអគ្គបញ្ជាការ។ ទាហាននេះ បានប្រាប់អ្នកសារព័ត៌មាន ដែលចុះមកថតឡាយ​ថា លោកបាន​បើករថយន្ត បុកខឿនផ្លូវ នៅតាមផ្លូវ ៦០ម៉ែត្រ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងខណ្ឌមានជ័យ ហើយមិនបានបង្កការប៉ះពាល់ដល់​រថយន្ត ឬម៉ូតូណាទេ គ្រាន់តែខូចតែរថយន្តខ្លួនឯងទេ។ លោក​បានដឹងថា រថយន្តខាងឆ្វេងបែកកង់។

ទាហាននេះ បន្តថា គាត់ទើបចេញពីជួបមិត្តភ័ក្រ្ត ផឹកស្រាបៀរតិចតួច ហើយ​បើករថយន្តទាំងបែកកង់ បន្តដំណើរមក​​រហូត រង់ចាំដល់ផ្ទះ អោយកូនដូរកង់វិញ។ តែមិនបានចាប់អារម្មណ៍​ថា មាន​សមត្ថកិច្ច ដេញតាមឃាត់នោះទេ។ លោកដឹងតែបើកមើលផ្លូវ កុំអោយតែបុកគេ ព្រោះរាង​ស្រវឹង និង​វិលមុខផង។

សមត្ថកិច្ចខណ្ឌទួលគោក បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ ប៉ូលិស​បានសហការជាមួយកម្លាំងនគរបាល​ខណ្ឌមានជ័យ ខណ្ឌចំការមន ខណ្ឌបឹងកេងកង តាម​ឃាត់រថយន្ត ម៉ាកលុចស៊ីស RX 330 ពាក់ស្លាកលេខ ខេមរភូមិន្ទ02 2-9488 បើកបរបុរសម្នាក់ មានស្ថានភាពស្រវឹង។ សមត្ថកិច្ចដេញឃាត់ មិនព្រមឈប់ទាំងរថយន្តបែកកង់មុខខាងឆ្វេង បើកលើផ្លូវសាធារណ:បែកផ្កាភ្លើង សំបក់កង់ អស់រហូតដល់យ៉ាន់កង់រថយន្ត កាប់ទៅលើផ្លូវ ហើយសំខាន់ សមត្ថកិច្ច ខ្លាចរថយន្តឆាបឆេះគ្រោះថ្នាក់ ដល់អ្នកបើករថយន្តបានយកឈើ ទៅកល់កង់រថយន្ត បើកទៅមុខលេងរួច និងហាមមិនអោយប្រជាពលរដ្ឋណា ប្រើអំពើហិង្សាលើបុរសអ្នកបើករថយន្តទេ។ ប្រសិនប្រជាពលរដ្ឋណា ហ៊ានបំពាន នឹងត្រូវឃាត់ខ្លួន រង់ចាំសមត្ថកិច្ច សួរនាំសិន។

សមត្ថកិច្ចបន្តថា ក្រោយពីឃាត់រថយន្តបានហើយ សាកសួរនាំបុរសបើកបរថា រថយន្តគាត់បុកអ្វី បានជាសមត្ថកិច្ច ឃាត់មិនព្រមឈប់ ហើយបើកបរទាំងរថយន្ត បែកកង់ វាអាចបង្កហានីភ័យអាចឆាបឆេះរថយន្ត ធ្វើឲ្យ​ខ្លួនឯង មានគ្រោះដល់អាយុជីវិត និងអ្នកដទៃ។ បុរសនោះ បានឆ្លើយថា គាត់បុកខឿន តាមផ្លូវ ៦០ម៉ែត្រ ក្នុងខណ្ឌមានជ័យ។

សមត្ថកិច្ចខណ្ឌមានជ័យ បានឆែកក្នងមូលដ្ឋានថា មិនមានបង្កគ្រោះថ្នាក់ ដល់រថយន្ត ឬម៉ូតូ បណ្តាល​ឲ្យ​របួស ឬស្លាប់ទេ ហើយទ្រូងផ្លូវ និងបង្គោលភ្លើង ក៏រកមិនឃើញស្នាមបុកដែរ​។

ចុងក្រោយ សមត្ថកិច្ច សម្រចទំនាក់ទំនងទៅខាងសមត្ថកិច្ចការិយាល័យចរាចរណ៍ របស់​ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដើម្បីយករថយន្តស្ទួច មក​រថយន្តលុចស៊ីសនោះ ទៅរក្សាទុកបណ្ដោះអាសន្ន រង់ចាំ ក្រែងមានប្រជាពលរដ្ឋណា មកដាក់ពាក្យបណ្ដឹង ពាក់ព័ន្ធនឹង​គ្រោះថ្នាក់ចរាចរណ៍៕ ដោយ៖ គួន ចំរើន 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ