ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពាណិជ្ជករ​ដ៏​ស្រស់​ប្រឹ​ម​ប្រិ​យ​ត្រូវ​បញ្ជូន​ទៅ​តុលាការ រឿង​សែក​ស្អុយ​ជាង​២​លាន​ដុល្លារ​(​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ពាណិជ្ជករ​ដ៏​ស្រស់​ប្រឹ​ម​ប្រិ​យ​វ័យក្មេង​ម្នាក់ កាលពី​រសៀល​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០២១ ត្រូវ​កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី…

រាជធានី​ភ្នំពេញ ៖ ពាណិជ្ជករ​ដ៏​ស្រស់​ប្រឹ​ម​ប្រិ​យ​វ័យក្មេង​ម្នាក់ កាលពី​រសៀល​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០២១ ត្រូវ​កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី (​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន​) ពោល​គឺ​ចេញ​មូលប្បទានប័ត្រ​អត់​សាច់ប្រាក់ (​សែក​ស្អុយ​) ជាង​២​លាន​ដុល្លារ​អា​មេ​រិ​ក ។

ស្ត្រី​រូប​នេះ​មានឈ្មោះ លី ស៊ីវ​ហ៊ុ​ង អាយុ​៣៣​ឆ្នាំ មុខរបរ​ជា​ពាណិជ្ជករ​នាំ​សម្ភារៈ​ជា​គ្រឿង​តុបតែង​ផ្ទះបាយ មក​ពី​ប្រទេស​កូរ៉េ និង​មាន​អាសយដ្ឋាន​ស្នាក់​នៅ​ភូមិ​៤ សង្កាត់​ច្រាំង​ចំរេះ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។

ដើមចម បណ្តាល​ឲ្យ​សមត្ថកិច្ច​នាំ​ខ្លួន​ពាណិជ្ជករ​វ័យក្មេង​រូប​នេះ ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ បើ​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ដើមបណ្តឹង​ឈ្មោះ ហេង ស្រី​ពៅ បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ប្តឹង​ពី​ឈ្មោះ លី ស៊ីវ​ហ៊ុ​ង ដែល​.​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន​. ដោយ​ចេញ​មូលប្បទានប័ត្រ​អត់​សាច់ប្រាក់​សរុប​ប្រមាណ​ជាង​២​លាន​ដុល្លារ​អា​មេ​រិ​ក (​សែក​ស្អុយ​) ចំនួន​១៥​សន្លឹក ។

តាម​ពាក្យបណ្តឹង​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​បាន​ស្គាល់ឈ្មោះ លី ស៊ីវ​ហ៊ុ​ង តាម​រយៈ​មិត្តភក្តិ​រយៈពេល​ជាង​៥​ឆ្នាំ ។ ក្រោយ​ពី​បាន​ស្គាល់ និង​រាប់អាន​គ្នា​មក ឈ្មោះ លី ស៊ីវ​ហ៊ុ​ង តែងតែ​បង្ហាញ​ពីមុខ​របរ​រកស៊ី​នាំ​ចូល​នូវ​សម្ភារៈ​ផ្ទះបាយ​ទំនើប​ៗ​មក​ពី​ប្រទេស​កូរ៉េ ដូច​ជា ចាន ឆ្នាំង និង​គ្រឿង​ជ័រ​ច្រើន​ប្រភេទ យក​មក​បោះ​ដុំ និង​លក់រាយ​លើ​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា ។

លុះ​អំឡុង​ខែតុលា ឆ្នាំ​២០១៧ ឈ្មោះ លី ស៊ីវ​ហ៊ុ​ង ក៏​បាន​ទៅ​រក​ខ្ចីប្រាក់​ដើមបណ្តឹង​ចំនួន​៤០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​យក​ទៅ​ធ្វើ​ដើមទុន​វិយោគ​​បន្ថែម​លើ​មុខរបរ​នោះ ។ ជាង​៥​ឆ្នាំ​កន្លង​មកនេះ ដោយ​យល់​ឃើញ​ថា លី ស៊ីវ​ហ៊ុ​ង ជា​មនុស្ស​រាប់អាន​គ្នា និង​ពាណិជ្ជករ​ម្នាក់​គួរ​ឲ្យ​ជឿ​ទុកចិត្ត​លើ​មុខ​ជំនួញ​របស់​គាត់ ទើប​ដើមបណ្តឹង​សម្រេចចិត្ត​ឲ្យ​ឈ្មោះ លី ស៊ីវ​ហ៊ុ​ង ខ្ចីប្រាក់ ។ ក្រោយ​ពេល លី ស៊ីវ​ហ៊ុ​ង បាន​ខ្ចីប្រាក់​ពី​ជនរ​គ្រោះ​យក​ទៅ​ប្រកប​មុខរបរ​រកស៊ី​ហើយ ជនសង្ស័យ​តែងតែ​យក​ប្រាក់​នោះ​មក​ទូទាត់​ឲ្យ​ដើមបណ្តឹង​វិញ ដោយ​គ្មាន​ផល​លំបាក​ទេ ទ​ង្វើ​ទាំង​អស់នោះ​ហើយ​បាន​ធ្វើ​ឲ្យ​ជន​រង​គ្រោះ​កាន់តែ​មាន​ទំនុកចិត្ត ។

លុះដល់​អំឡុង​ឆ្នាំ​២០២០ ឈ្មោះ លី ស៊ី​ហ៊ុ​ង បាន​ទៅ​សុំ​ខ្ចីប្រាក់​ពី​ជន​រង​គ្រោះ​ជាង​១​លានដុល្លារ​អា​មេ​រិ​ក​ទៀត ពេល​នោះ​ជន​រង​គ្រោះ​ក៏​យល់ព្រម​ឲ្យ​ខ្ចី​ដែរ ដែល​ជនសង្ស័យ​បាន​អះអាង ធ្វើ​កិច្ចសន្យាធានា និង​ទទួលស្គាល់​លើ​បំណុល​ទាំង​អស់នោះ​ផង​ដែរ ។ បន្ទាប់​មក​ឈ្មោះ លី ស៊ីវ​ហ៊ុ​ង ចេះ​តែ​ទៅ​ខ្ចីប្រាក់​ពី​ដើមបណ្តឹង​បន្ត​ទៀត ដែល​បំណុល​ចាស់​មិន​ទាន់​បាន​សង​មក​វិញ​ផង សរុប​ទាំង​បំណុល​ថ្មី​ប្រមាណ​ជាង​២​លានដុល្លារ​អា​មេ​រិ​ក ខណៈ​ពេល​នោះ​ជនសង្ស័យ​ក៏​បាន​ចេញ​មូលប្បទានប័ត្រ (​សែក​) ចំនួន​១៣​សន្លឹក ឲ្យ​ជន​រង​គ្រោះ​ទៅ​បើក​នៅ​ធនាគារ​មួយ និង​២​សន្លឹក ទៅ​បើក​នៅ​ធនាគារ​មួយទៀត ដោយ​បាន​កំណត់​ថ្ងៃខែ​ត្រឹមត្រូវ ដែល​សែក​នីមួយ​ៗ​មាន​ដាក់​ចំនួន​ទឹកប្រាក់​ខុស​ៗ គ្នា និង​ការ​បរិ​ច្ឆេ​គ​ឲ្យ​ទៅ​បើកប្រាក់​នោះ​ក៏​ខុស​ថ្ងៃខែ​គ្នា​ដែរ ។

លុះដល់​ថ្ងៃ​កំណត់​ជន​រង​គ្រោះ បាន​យក​សែក​ទាំង​១៥​សន្លឹក ដែល​ចេញ​ដោយ​ឈ្មោះ លី ស៊ី​ហ៊ុ​ង នោះ ទៅ​បើក​នៅ​ធនាគារ ស្រាប់តែ​ខាង​ធនាគារ​បញ្ជាក់​មក​វិញ​ថា មូលប្បទានប័ត្រ​ទាំងនេះ​ពុំ​មាន​សាច់ប្រាក់​ទេ ពោល​គឺជា​សែក​ស្អុយ​ទាំងអស់ ។ ក្រោយ​ពេល​ធនាគារ​បញ្ជាក់​មក​វិញ​ដូច្នេះ​ហើយ ជន​រង​គ្រោះ​ក៏​បាន​ទាក់ទង​ទៅ​ជនសង្ស័យ​ឈ្មោះ លី ស៊ីវ​ហ៊ុ​ង ដើម្បី​ជួប​គ្នា​ដោះស្រាយ​ចំពោះ​បំណុល​នោះ​វិញ ប៉ុន្តែ​ជន​សង្ស័យ​បាន​សន្យា​ថ្ងៃនេះ​ថ្ងៃ​នោះ និង​ដល់​ដំណាក់កាល​ចុង​ក្រោយ​ជនសង្ស័យ​បាន​ប្លុក​លេខ​ទូរស័ព្ទ​ជន​រង​គ្រោះ​មិន​អាច​ឲ្យ​ទាក់ទង​បាន និង​ចេតនា​គេចវេស​ពី​បំណុល​នោះ​ទៀត​ផង ។

អង្គហេតុ​ដូច​បាន​រៀបរាប់​ខាងលើ​នេះ​ហើយ ទើប​ជន​រង​គ្រោះ​បាន​ដើរទៅ​រក​ផ្លូវច្បាប់ ដើម្បី ឲ្យ​ជួយ​ចាត់ការ​លើ​សំណុំរឿង​នេះ ក៏​សម្រេច​ទៅ​ប្តឹង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ។ បន្ទាប់​ពី​មាន​ពាក្យបណ្តឹង​សមត្ថកិច្ច​កងរាជអាវុធហត្ថ បាន​កោះ​អញ្ជើញ​ជនសង្ស័យ​ឲ្យ​ចូលខ្លួន​មក​ដោះស្រាយ​លើ​បណ្តឹង​នោះ ប៉ុន្តែ​ដោយ​ការ​មិន​ត្រូវរ៉ូវ​គ្នា ទើប​សំណុំរឿង​បាន​បញ្ជូន​មក​ដល់​ដៃ​លោកស្រី​កញ្ញា សុង ឆ​វ័ន ព្រះរាជ​អាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​លោកស្រី​កញ្ញា​តំណាង​អយ្យការ បាន​និង​កំពុង​បើក​ការ​សាកសួរ ប៉ុន្តែ​ដោយ​ផុត​ម៉ោង​រដ្ឋបាល តំណាង​អយ្យការ​ក៏​បាន​ផ្ញើ​ជនសង្ស័យ​ទៅ​សមត្ថកិច្ច​វិញ និង​តម្រូវ​ឲ្យ​ព្រឹក​ថ្ងៃ​ទី​២១ ខែមីនា នាំ​មក​សាកសួរ​បន្ត​ទៀត​មុន នឹង​សម្រេចសេចក្តី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ