ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​វៀតណាម ពង្រឹង​កិច្ច​សហប្រតិបត្តិការដើម្បី​ជំរុញ​កំណើន​ភ្ញៀវ​ទេសចរ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ រដ្ឋមន្ត្រី​ទេសចរណ៍ កម្ពុជា​-​វៀតណាម បាន​ចុះហត្ថលេខា​លើ​អនុស្សា​រណៈ​យោគយល់​គ្នាស្តី​ពី​កិច្ច​សហប្រតិបត្តិការ​ទេសចរណ៍រវាង​ប្រទេស​ទាំង​ពីរដើម្បី​ជំរុញ​ឱ្យ​មាន​កំណើន​ក្នុង​វិស័យ​

រាជធានី​ភ្នំពេញ​ ៖ រដ្ឋមន្ត្រី​ទេសចរណ៍ កម្ពុជា​-​វៀតណាម បាន​ចុះហត្ថលេខា​លើ​អនុស្សា​រណៈ​យោគយល់​គ្នាស្តី​ពី​កិច្ច​សហប្រតិបត្តិការ​ទេសចរណ៍រវាង​ប្រទេស​ទាំង​ពីរដើម្បី​ជំរុញ​ឱ្យ​មាន​កំណើន​ក្នុង​វិស័យ​ទេសចរណ៍​ទៅ​វិញ​ទៅ​មក ។

លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា និង​លោក Hoang Tuan Anh រដ្ឋមន្ត្រីក្រសួង​វប្បធម៌ កីឡា និង​ទេសចរណ៍​វៀតណាម​បាន​ចុះហត្ថលេខា​លើ​អនុស្សា​រណៈ​យោគយល់​គ្នា​នោះ កាលពី​រសៀល​ថ្ងៃ​ទី​៩ ​កញ្ញា ​​២០១៥ នៅ​ក្នុង​សណ្ឋាគារ REX Hotel ក្នុង​ទីក្រុង​ហូ​ជី​មី​ញ​។

អនុស្សា​រណៈ​យោគយល់​គ្នា​នេះ ផ្តោត​លើ​ការ​ពង្រឹង និង​ពង្រីក​កិច្ចសហការ និង​សហប្រតិបត្តិការរយៈពេល​វែង ស​ម្តៅ​ធានា​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មកតាម​រយៈ​ការ​ជំរុញ​ឲ្យ​មាន​លំហូរ​ភ្ញៀវ​ទេសចររវាង​ប្រទេស​ទាំង​ពីរ (​កម្ពុជា-វៀតណាម​) ដែល​ក្នុង​នោះកិច្ចសហការ និង​សហប្រតិបត្តិការ​ក្នុង​ការ​សម្រួលការ​ធ្វើ​ដំណើរ និង​ដឹក​ជញ្ជូន​ទេសចរ​ឆ្លងកាត់​ព្រំដែន គឺជា​បញ្ហា​សំខាន់​មួយ រួមចំណែក​បង្កើន​ប្រសិទ្ធភាព​ក្នុងការ​ជំរុញ​កា​រត​ភ្ជាប់​នៅ​ក្នុង​តំបន់​អាស៊ាន ដោយ​ជំរុញ​ឲ្យ​មាន​កំណើន​ភ្ញៀវ​ទេសចរ​នៃ​ប្រជាជាតិ​ទាំង​ពីរ ព្រមទាំង​ភ្ញៀវ​ទេសចរ​មក​ប្រទេស​ទី​៣​។

ទន្ទឹម​នោះ​ដើម្បី​ធានា​ឲ្យ​បាន​នូវ​កំណើន​ទេសចរ​ប្រកបដោយ​និរន្តរភាព ភាគី​ទាំង​ពីរ​នឹង​បន្ត​ជំរុញ​ការ​អភិវឌ្ឍ​ធនធានមនុស្ស និង​ការ​អភិវឌ្ឍ​សមត្ថភាព​ជំនាញ ដោយ​ជំរុញ​ការ​ផ្លាស់​ប្តូរ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ និង​ដំណើរ​ទស្សនកិច្ច​ស្វែង​យល់ ការ​ចូលរួម​សិក្ខាសាលា សន្និសីទ និង​អង្គប្រជុំ​ផ្សេង​ៗ សម្រាប់​ស្ថាប័នរដ្ឋ និង​ឯកជន​ព្រមទាំង​អ្នក​សារព័ត៌មាន​។​ល​។

សូម​បញ្ជាក់​ថា កាលពី​ឆ្នាំ​២០១៤ កម្ពុជា​ទទួល​បាន​ទេសចរ​ណ៍អន្តរជាតិ​សរុប​ចំនួន ៤.៥​លាន​នាក់ ក្នុង​កំណើន ៧% (​ធៀប​នឹង​ឆ្នាំ​២០១៣) ក្នុង​នោះ​ទេសចរ​វៀតណាម​មាន​ជាង​៩០​ម៉ឺន​នាក់ ឈរ​ក្នុង​លំដាប់ថ្នាក់​ទី​១ (​ក្នុង​កំណើន ៦,១% ) បើ​ប្រៀប​នឹង​ភ្ញៀវ​ទេសចរ​ផ្សេង​ៗ​។

ដោយឡែក ក្នុង​រយៈពេល០៧​ខែ ដើមឆ្នាំ​២០១៥​នេះ ទេសចរ​អន្តរជាតិ​មកទស្សនា​កម្ពុជា មាន​ជាង២,៦​លាន​នាក់ ក្នុង​នោះ​ទេសចរ​វៀតណាម​មានជាង៥៦​ម៉ឺន​នាក់ ឈរ​នៅ​លំដាប់​ទី​១ (​ក្នុង​កំណើន ២១,១%) ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៅ​ឆ្នាំ​២០១៤៕