ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅយប់ថ្ងៃទី១៧ ខែមីនានេះ បានប្រកាសថា ករណីបុរសជនជាតិ អាយុ២៧ឆ្នាំម្នាក់ បានស្លា.ប់ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បន្ទាប់ពីធ្លាក់ខ្លួនឈឺ ក្នុងពេលធ្វើចត្តាឡីស័ក កាលពីរសៀលថ្ងៃទី១៤មីនាកន្លងមកនោះ លទ្ធផល តេស្តសំណាកចំនួន២លើក នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បញ្ជាក់ថា មិនមានវិជ្ជមាន ជំងឺកូវីដ១៩ នោះទេ ។
សូមជម្រាបថា ខណៈកំពុងធ្វើចត្តាឡីស័ក បុរសជនជាតិចិនម្នាក់ មានអាការមិនស្រួល ក៏បានទទួលមរណភាព នៅវេសាម៉ោង១និង៤៣នាទីរសៀលថ្ងៃទី១៤ មីនា ២០២១នេះ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ។
សេចក្តីប្រកាសរដ្ឋបាលខេត្តព្រះសីហនុ លើកឡើងថា កាលពីថ្ងៃទី២៦ ខែកុម្ភៈ បុរសចិននេះ បានស្នាក់នៅ និងធ្វើចត្តាឡីស័ក នៅបន្ទបប់លេខ៩១៨ ក្នុងអាគារស្នាក់នៅរួមរបស់បុគ្គលិកកាស៊ីណូ មួយកន្លែង ស្ថិតនៅភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ នៅយប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ២០:៤២នាទី ដោយបុរសរូបនេះ មានអាការៈហត់ និងចុះខ្សោយខ្លាំង ក៏ត្រូវបានបញ្ជូនមកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ ។
សេចក្តីប្រកាស បន្តថា ដោយពិនិត្យឃើញថា បុរសរូបនេះ មានអាការៈកាន់តែធ្ងន់ធ្ងរ ដូចនេះ ក្រុមគ្រូពេទ្យ បបានរៀបចំបែបបទ ដើម្បីបញ្ជូនទៅសង្គ្រោះ នៅរាជធានីភ្នំពេញ ប៉ុន្តែដោយបុរសរូបនេះ មានស្ថានភាពសុខភាពចុះខ្សោយពេក ទើបធ្វើឲ្យគាត់ទទួលមរណភាព នៅវេលាម៉ោង ១៣:៤៣នាទី រសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ នៅមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ។ តាមការពិនិត្យវាយតម្លសបឋមរបស់ក្រុមគ្រូពេទ្យ បង្ហាញថា បុរសខាងលើ មានជំងឺរលាកលំពែង និងសួតរ៉ាំរ៉ៃ ព្រមទាំងឡើងជាតិស្ករខ្លាំង ។
សេចក្តីរបស់រដ្ឋបាលខេត្តព្រះសីហនុ មានទាំងស្រុងដូចខាងក្រោម ៖

ចែករំលែកព័តមាននេះ