អាជ្ញាធរខណ្ឌឫស្សីកែវ រកឃើញបុគ្គលិកកាស៊ីណូ(ប្ដីនិងប្រពន្ធ) ឆ្លងកូវីដ១៩ ទាំង២នាក់
រាជធានីភ្នំពេញ ៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា អាជ្ញាធរខណ្ឌបន្តរកឃើញ ២នាក់ វិជ្ជមានចំពោះមេរោគកូវីដ១៩…
រាជធានីភ្នំពេញ ៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា អាជ្ញាធរខណ្ឌបន្តរកឃើញ ២នាក់ វិជ្ជមានចំពោះមេរោគកូវីដ១៩…
រាជធានីភ្នំពេញ ៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា អាជ្ញាធរខណ្ឌបន្តរកឃើញ ២នាក់ វិជ្ជមានចំពោះមេរោគកូវីដ១៩ វេលាម៉ោង៨យប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ ក្រោយពីការយកសំណាកលើកទី២ រួចមក ។
លោក ជា ពិសី បានឲ្យដឹងទៀតថា ការរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន០២នាក់ គឺជាប្ដីប្រពន្ធនឹងគ្នា រួមមាន ៖ ប្តី អាយុ ២៧ឆ្នាំ និង ប្រពន្ធ អាយុ ២៤ឆ្នាំ ជាបុគ្គលិកនៅក្រុមហ៊ុនកាស៊ីណូមួយទាំង០២នាក់ប្ដីប្រពន្ធ អ្នកទាំងពីរកំពុងស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិមិត្តភាព សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ។
បច្ចុប្បន្ន អ្នកជំងឺទាំងពីរ ត្រូវបានបញ្ជូនទៅព្យាបាល នៅអតីតសណ្ឋាគារអ៊ីនធើខនទីណង់តាល់ (The Great Duke) ផងដែរ ៕




ចែករំលែកព័តមាននេះ