ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​លឿន​ផ្លូវ​កោង​មិន​បន្ថយល្បឿន បុក​បង្គោល​បែកក្បាល​ស្លា​.​ប់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​វ័យ​កណ្តាល​ម្នាក់​ជិះ​ម៉ូតូ​តែ​ម្នាក់ឯង​ក្នុង​ល្បឿន​លឿន​ដល់​ផ្លូវ​កោង​មិន​បន្ថយល្បឿន និង​បួង​ចង្កូត​មិន​ទាន់​ជ្រុល​ទៅ​បុក​ផ្ទប់​បង្គោល​ភ្លើង​ពេញទំហឹង បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​បោក​ដួល​បោក​ក្បាល​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ កាលពី​វេលា​ម៉ោង​១ និង​៣០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២១…

រាជធានី​ភ្នំពេញ ៖ បុរស​វ័យ​កណ្តាល​ម្នាក់​ជិះ​ម៉ូតូ​តែ​ម្នាក់ឯង​ក្នុង​ល្បឿន​លឿន​ដល់​ផ្លូវ​កោង​មិន​បន្ថយល្បឿន និង​បួង​ចង្កូត​មិន​ទាន់​ជ្រុល​ទៅ​បុក​ផ្ទប់​បង្គោល​ភ្លើង​ពេញទំហឹង បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​បោក​ដួល​បោក​ក្បាល​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ កាលពី​វេលា​ម៉ោង​១ និង​៣០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២១ នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​១០៣ ចំណុច​បង្គោល​ភ្លើង​លេខ P004-690 ស្ថិត​នៅ​សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ​។

សព​រង​គ្រោះ​ត្រូវ​បាន​សាច់ញាតិ​ប្រាប់​ឲ្យ​ដឹង​ថា មានឈ្មោះ ឆឹង ចាន់​ធី ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មុខរបរ​អ្នកបើកបរ​រថយន្ត​ស្ទូច ស្នាក់​នៅផ្ទះ​ផ្លូវ​បេតុង ភូមិ​ទួល​ថ្ងា​ញ សង្កាត់​ភ្នំពេញ ទួល​សង្កែ​ទី​២ ខណ្ឌឫស្សីកែវ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក suzuki nex ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1CH-4882 រង​ការ​ខូចខាត​ខ្ទេច​មួយ​កំណាត់​ទាំងស្រុង ហើយ​មុន​កើតហេតុ ពួក​គាត់​ជា​សាច់​មិនដឹង​ថា សព​រង​គ្រោះ​ជិះ​ម៉ូតូ​ត្រលប់​មកពីណា​នោះ​ទេ​។

ប្រភព​ព័ត៌មាន​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​កើតហេតុ​ពួក​គាត់​ឃើញ​សព​បុរស​ខាងលើ ជិះ
ម៉ូតូ​តែ​ម្នាក់ឯង​ក្នុង​ល្បឿន​យ៉ាង​លឿន តាម​បណ្តោយ​ផ្លូវ​លេខ​១០៣ ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​លឿន​មែនទែន មក​ដល់​ចំណុច​កើតហេតុ ផ្លូវ​មាន​ស្ថានភាព​កោង​ខ្លាំង ហើយ​អ្នកបើកបរ​ម៉ូតូ​មិន​បន្ថយល្បឿន​ក៏​ជ្រុល​បុក​ផ្ទប់​បង្គោល​ភ្លើង​ពេញទំហឹង​លាន់​ស្នូរ​ដូច​រន្ទះ និង​បណ្តាល​ឲ្យ​ជន​រង​គ្រោះ​បោក​ក្បាល និង​បង្គោល​ភ្លើង​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​យ៉ាង​អាណោចអាធ័ម ចំណែក​ម៉ូតូ​វិញ​រង​ការ​ខូចខាត​ខ្ទេច​មួយ​កំណាត់​ទាំងស្រុង​។

ក្រោយ​កើតហេតុ​សព​ត្រូវ​បាន​សាច់ញាតិ ដឹក​យក​ទៅ​តម្កល់​ធ្វើបុណ្យ​នៅ​ស្រុក​កំណើត នៅ​ភូមិ​ចាន់​ឧទ្ទិស ឃុំ​ពញាឮ ស្រុក​ឧត្តុ​ង ខេត្តកណ្ដាល ទាំង​ក្តី​ស្រណោះស្រណោក​ពន់ពេក ចំណែក​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​យក​ទៅ​រក្សា​ទុក​ឲ្យ​បណ្តោះអាសន្ន​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទួល​សង្កែ​ទី​១៕ ដោយ ៖ យឹ​ម ឈឿ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ