ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សប្បុរសជន នៅភ្នំពេញ ផ្តល់សម្ភារៈ គ្រឿងឧបភោគបរិភោគ ដល់មណ្ឌលបណ្តុះ​បណ្តាល​អភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ ដែលមានអ្នកធ្វើចត្តាឡីស័ក

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ ដោយមានចិត្តសប្បុរស ខ្មែរជួយខ្មែរ ក្រុមហ៊ុនសម្រស់ធម្មជាតិ បានផ្តល់នូវសម្ភារៈ​គ្រឿងឧបភោគ​បរិភោគ ដល់មជ្ឈមណ្ឌលបណ្តុះបណ្តាលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ ដែលមានអ្នកកំពុងធ្វើចត្តាឡីស័ក កាលពីល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១។…

ខេត្តកំពង់ស្ពឺ៖ ដោយមានចិត្តសប្បុរស ខ្មែរជួយខ្មែរ ក្រុមហ៊ុនសម្រស់ធម្មជាតិ បានផ្តល់នូវសម្ភារៈ​គ្រឿងឧបភោគ​បរិភោគ ដល់មជ្ឈមណ្ឌលបណ្តុះបណ្តាលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ ដែលមានអ្នកកំពុងធ្វើចត្តាឡីស័ក កាលពីល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១។ មជ្ឈមណ្ឌលនេះ ស្ថិតនៅក្នុងភូមិផ្គង់ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

លោក ទឹម វិចិត្រា តំណាងឲ្យក្រុមហ៊ុនសម្រស់ធម្មជាតិ បាននិយាយឲ្យដឹងថា ប្រទេសកម្ពុជា កំពុងតែរីករាយរាលជំងឺកូវិដរាល់ថ្ងៃ គួរឲ្យមានការព្រួយបារម្ភ ហើយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន និងកំពុងតែយកចិត្តទុក្ខដាក់ ចំពោះសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ហើយក្រសួង​សុខាភិបាល ក៏មមាញឹក ដុតដៃដុតជើង ដោយឡែកនៅក្នុងខេត្តកំពង់ស្ពឺ ក៏មានអ្នកធ្វើចត្តាឡីស័កជាច្រើន​ ដោយមានការយកចិត្តទុកដាក់ពី​រដ្ឋបាលខេត្តកំពង់ស្ពឺ ដែលមានឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ជានិច្ចការ ឯកឧត្តម តែងតែចុះសួរសុខទុក្ខរបស់ប្រជាជនតាមបណ្តាលស្រុក ភូមិ មិនថាយប់ថ្ងៃនោះឡើយ។

ដោយឃើញបែបនេះ ទើបក្រុមហ៊ុន សម្រស់ធម្មជាតិ បានដែលមានលោកជំទាវ នួន សុន្ទរី (ស្រីអូន) ជាអគ្គនាយិកាក្រុមហ៊ុនសម្រស់ធម្មជាតិ បាន​ផ្តល់ជាសម្ភារៈគ្រឿងឧបភោគ បរិភោគ តាមរយៈលោក ទឹម វិចិត្រា ដើម្បីជួយសម្រួលដល់រដ្ឋបាលខេត្ត ដើម្បី​ទុកសម្រាប់ផ្តល់ឲ្យប្រជាពលរដ្ឋ កំពុងធ្វើចត្តាឡីស័កនៅក្នុងមណ្ឌលនេះ។

លោក ទឹម វិចិត្រា បានបន្តថា សម្ភារៈ គ្រឿងឧបភោគ បរិភោគនេះ រួមមាន៖ ១.អង្ករចំនួន១០តោន ​២.ទឹកត្រី១០០យួរ ៣.ទឹកស៊ីអ៊ីវ ១០០យួរ ៤.មីចំនួន ២៥០កេស និង៥.ត្រីខ ចំនួន១០០យួរ ផងដែរ សរុបជាទឹកប្រាក់ជិត ៧០០០​ដុល្លារ។

លោកបន្តថា សម្ភារៈគ្រឿងឧបភោគ បរិភោគនេះតិចតួចក្តី គ្រាន់បានដោះស្រាយបាននៅពេលដាច់មួយពេលៗដែរ ទោះបីជាមិនច្រើន ប៉ុន្តែជាទឹកចិត្ត ខ្មែរស្រលាញ់ខ្មែរ ខ្មែរជួយខ្មែរ​។

លោកហ៊ុន ប៊ុនរ៉ា អ្នកគ្រប់គ្រងនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ និងជាកន្លែងប្រជាពលរដ្ឋ កំពុងធ្វើចត្តាឡីស័កនោះ បានថ្លែងអំណរគុណ ចំពោះសប្បុរសជន ជាពិសេសលោកស្រី នួន សុន្ទរី នាយិកាក្រុមហ៊ុន​សម្រស់ធម្មជាតិ ដែលបានផ្តល់សម្ភារៈ គ្រឿងឧបភោគ​បរិភោគ​យ៉ាងច្រើននេះ៕ ដោយ៖ វង្ស សន