ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើងឆេះកញ្ជ្រាំង ផ្អើលដល់នគរបាល និងប្រជាពលរដ្ឋ នាំគ្នាពន្លត់ទាំងយប់

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ ហេតុកាណ៍បង្កឲ្យភ្ញាក់ផ្អើល ដោយសារភ្លើងឆេះកញ្ជ្រាំងស្រូវនេះ បានកើតឡើងនៅវេលាម៉ោង ៧ និង ៣០នាទី យប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១…

ខេត្តបន្ទាយមានជ័យ៖ ហេតុកាណ៍បង្កឲ្យភ្ញាក់ផ្អើល ដោយសារភ្លើងឆេះកញ្ជ្រាំងស្រូវនេះ បានកើតឡើងនៅវេលាម៉ោង ៧ និង ៣០នាទី យប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ នៅចំណុចវាលខាងលិច ភូមិពោធិ៍០២ដើម ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក ស៊ិន ណារ៉ាក់ អធិការនគរបាល ស្រុកមង្គលបូរី បានឲ្យដឹងថា នៅវេលាម៉ោង ៧ និង៣០នាទីយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ មានប្រជាពលរដ្ឋរាយការណ៍ថា មានភ្លើងឆេះស្រូវ នៅវាលខាងលិចភូមិពោធិ៍ពីរដើម​។ ភ្លាមៗនោះ លោកបានដឹកនាំកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំបត់ត្រង់ និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំរហាត់ទឹក ចំ នួន២០នាក់ ចុះទៅដល់កន្លែងកើតហេតុ។ តែតាមពិត ភ្លើងបានឆេះកញ្ជ្រាំងចំនួន ០២កន្លែង ស្មើផ្ទៃដី ០២ហិកតា។

លោកអធិការ បានបញ្ជាក់ថា ដើម្បីទប់ស្កាត់ កុំឲ្យភ្លើងឆេះរាលដាលដល់ស្រូវប្រាំងរបស់ប្រជាពល​រដ្ឋ កម្លាំងនគរបាល បានសហការជាមួយប្រជាពលរដ្ឋ ពន្លត់ រលត់ជាស្ថាពរ មិនបណ្តាលឲ្យរាលឆេះស្រូវពលរដ្ឋ ដែលមិនទាន់បានច្រូតកាត់ជាច្រើនហិកតានៅជិត​នោះឡើយ៕  ដោយ៖ ណុប រក្សា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ