ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ចម្រុះ​ឃាត់​រថយន្ត​លួច​ដឹក​អង្កាម​ពេល​យប់ ដែល​ត​ទ្រុង​ខុស​បច្ចេកទេស

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រី​ចម្រុះ​ឃាត់​រថយន្ត​លួច​ដឹក​អង្កាម​ពេល​យប់​ដែល​ត​ទ្រុង​ខុស​បច្ចេកទេស​ដើម្បី​ធ្វើ​សន្យា​កាត់​ចោល​យប់​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២១ ទុក​នៅ​មុខ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​។ លោក សុក ចាន់​ថា ប្រធាន​មន្ទី​សាធារណៈការ​និង​ដឹក​ជញ្ជូន​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹង​ថា​៖…


ខេត្តបន្ទាយមានជ័យ ៖ មន្ត្រី​ចម្រុះ​ឃាត់​រថយន្ត​លួច​ដឹក​អង្កាម​ពេល​យប់​ដែល​ត​ទ្រុង​ខុស​បច្ចេកទេស​ដើម្បី​ធ្វើ​សន្យា​កាត់​ចោល​យប់​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២១ ទុក​នៅ​មុខ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​។ លោក សុក ចាន់​ថា ប្រធាន​មន្ទី​សាធារណៈការ​និង​ដឹក​ជញ្ជូន​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹង​ថា​៖

ជា​ការ​ណែនាំ​ពី​ឯកឧត្តម ស៊ុន ចាន់​ថុ​ល ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន ឯកឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ ហើយ​មន្ត្រី​សាធារណៈការ និង​ដឹក​ជញ្ជូន​ខេត្តបន្ទាយមានជ័យ បាន​សហការ​ជាមួយ​មន្ត្រី​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ឃាត់​រថយន្ត​ធុន​ធំ​ចំនួន​៧​គ្រឿង​ដែល​ត​ទ្រុង​ដឹក​អង្កាម​ទៅ​លក់​ព្រំដែន​ដែល​ខុស​ពី​លក្ខណៈ​បច្ចេកទេស​។

លោក​បាន​បញ្ជាក់​ថា​៖ ក្រោយ​ពេល​ឃាត់​រថយន្ត​ចំនួន​៧​គ្រឿង​ដែល​សង្ស័យ​ត​ទ្រុង​ដឹក​អង្កាម​ខុស​លក្ខណៈ​បច្ចេកទេស​ហើយ​មន្ត្រី​ចម្រុះ​បាន​នាំ​យក​រថយន្ត​មក​ទុក​នៅ​មុខ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ មន្ត្រី​ជំនាញ​បាន​ធ្វើការ​វាស់​ទ្រុង​រថយន្ត​ដែល​ត​ទ្រុង​រថយន្ត​ដឹក​អង្កាម​ខុស​លក្ខណៈ​បច្ចេកទេស​ដែល​ត​លើស​មាន​ប្រវែង​១​ម៉ែ​ត្រក​ន្លៈ​ទៅ​២​ម៉ែត្រ​ដែល​ប្រឈម​គ្រោះថ្នាក់​កើតឡើង​គ្រប់ពេល​។ លោក សុក ចាន់​ថា បាន​បញ្ជាក់​ថា​៖

ចំពោះ​រថយន្ត​ដែល​ត្រូវ​ឃាត់​ចំនួន​៧​គ្រឿង​ដែល​ត​ទ្រុង​ខុស​លក្ខណៈ​បច្ចេកទេស ហើយ​ត្រូវ​បាន​រក្សា​ទុក​មុខ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ចំណែក​ម្ចាស់​រថយន្ត​អ្នកបើកបរ​ត្រូវ​ឲ្យ​ធ្វើ​សន្យា​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ដើម្បី​ឲ្យ​ម្ចាស់​ដឹក​អង្កាម​ទៅ​ទម្លាក់​ហើយ​យក​រថយន្ត​ដែល​ត​ទ្រុង​ខុស​លក្ខណៈ​បច្ចេកទេស ហើយ​យក​មក​ឲ្យ​មន្ត្រី​ជំនាញ​កាត់​ទ្រុង​ចោល​ឲ្យ​បាន​ត្រឹមត្រូវ​បច្ចេកទេស ដើម្បី​ចូលរួម​គោរព​ច្បាប់​ការពារ​សុវត្ថិភាព​ចរាចរណ៍​ឲ្យ​បាន​គ្រប់​គ្នា​៕ ដោយ ៖ ប៊ុ​ន ធឿ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ