ពង្រូល ២ក្បាល សំពោចក្រអូប ១ក្បាល និងកូនខ្លាត្រី ១ក្បាល ត្រូវបានលែង នៅព្រៃធម្មជាតិ
- ព្រះសីហនុ
ខេត្តព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ បាននាំយកសត្វពង្រូល ២ក្បាល សត្វសំពោចក្រអូប ១ក្បាល និងកូនសត្វខ្លាត្រី ១ក្បាល…
ខេត្តព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ បាននាំយកសត្វពង្រូល ២ក្បាល សត្វសំពោចក្រអូប ១ក្បាល និងកូនសត្វខ្លាត្រី ១ក្បាល…
ខេត្តព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ បាននាំយកសត្វពង្រូល ២ក្បាល សត្វសំពោចក្រអូប ១ក្បាល និងកូនសត្វខ្លាត្រី ១ក្បាល លែងនៅព្រៃធម្មជាតិ ដើម្បីអោយសត្វទាំងនេះ បានរស់រានមានជីវិតតាមទម្លាប់ដើមឡើងវិញ។
លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា សត្វព្រៃកម្រទាំង ៤នេះ ត្រូវបានប្រជាពលរដ្ឋផ្សេងគ្នា នាំយកមកប្រគល់ជូនលោកឧកញ៉ា ដើម្បីលែងចូលទៅក្នុងព្រៃធម្មជាតិវិញ។ ក្នុងនោះ ពលរដ្ឋប្រាប់ថា ការដែលនាំយកសត្វទាំងនេះ មកជូនលោកឧកញ៉ា ដោយសារកន្លងមក ឃើញសកម្មភាពលោកឧកញ៉ា ទៀ វិចិត្រ ស្រឡាញ់ អភិរក្សសត្វ និងលែងសត្វជាបន្តបន្ទាប់។
ក្រៅពីថ្លែងអំណរគុណដល់ពលរដ្ឋ ដែលនាំយកសត្វព្រៃទាំងនេះ មកអោយលោកលែងចូលព្រៃវិញ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានអំពាវនាវអោយពលរដ្ឋគ្រប់សហគមន៍ ចូលរួមជួយថែរក្សាការពារសត្វព្រៃ ឬសត្វកម្រគ្រប់ប្រភេទ តាមរយៈកុំប្រមាញ់ និងកុំសម្លាប់សត្វព្រៃ។
លោកឧកញ៉ា បញ្ជាក់ថា ការលែងសត្វ អោយរស់រានមានជីវិតវិញនេះ ក្រៅពីទទួលបាននូវបុណ្យកុសល ក៏បានរួមចំណែកជាមួយសង្គមជាតិ ក្នុងការថែរក្សាសត្វ និងបរិស្ថានធម្មជាតិផងដែរ៕






ចែករំលែកព័តមាននេះ