រាជធានីភ្នំពេញ ៖ នៅមុននេះតារាចម្រៀងនាង វី ឌីណែត បានប្រកាសនៅលើបណ្តាញសង្គមថា ម្តាយរបស់នាងកំពុងត្រូវបានក្រុមគ្រូពេទ្យបញ្ជូនទៅសង្គ្រោះបន្ទាន់ ដោយសារតែអ្នកម្តាយរបស់តារាចម្រៀងស្រីក៏មានផ្ទុកកូវីដ ១៩ ខណះពេលប្អូនស្រីពៅរបស់នាងក៏ត្រូវបានរកឃើញថាបានឆ្លងជំងឺកូវីដនេះដូចគ្នា ។
វី ឌីណែត បានសសេរសារបង្ហោះតាមគណនេយ្យហ្វេសប៊ុករបស់ខ្លួនថា «នាងខ្ញុំពេលនេះបានធូរស្បេីយច្រេីនហេីយអរគុណបងប្អូនទាំងអស់ដែលបានបារម្ភ សួរនាំ ។ ហើយអ្វីដែលពិបាក គឺការពិសារបាយ ជំងឺនេះគឺធ្វេីអោយយេីងខ្ពេីមបាយដល់ម៉ោងញ៉ាំបាយម្ដងៗ ខ្ញុំត្រូវញ៉ាំទាំងទឹកភ្នែកក៏មាន ខំបន្លប់អារម្មណ៍ខ្លួនឯងថាឆ្ងាញ់ណាស់ ខំបន្លប់រាំផងអីផង ព្រោះខ្ញុំត្រូវតែញ៉ាំទោះជាលេបពិបាកយ៉ាងក៏ដោយដេីម្បីទប់ទល់ជំងឺនឹងថ្នាំ » ។

នាងបញ្ជាក់ថា «អ្វីដែលគួរបារម្ភពេលនេះគឺប្អូនស្រីពៅខ្ញុំក៏វិជ្ជមានកូវីត ១៩ ដែរ ហេីយគ្នានៅពេទ្យម្នាក់ឯងទៀតមិនដឹងម៉េចម៉ាទេ» ។ នាងបានបន្ថែមថា «ហេីយអ្វីដែរកាន់តែគួរបារម្ភ គឺម៉ាក់របស់ខ្ញុំពេលនេះគាត់ធ្វេីទុក្ខខ្លាំងណាស់ ហេីយពេលនេះគេបានប្ដូរគាត់ទៅសង្រ្គោះបន្ទាន់ហេីយ សូមទេវតា តាមថែរក្សាពួកគាត់ផង» ។
យ៉ាងណានាងក៏បង្ហាញការអរគុណដល់បងបងក្រុមគ្រូពេទ្យជំនាញដែលបានយកចិត្តទុកដាក់ព្យាបាលពួកគាត់ក៏ដូចជារូបនាងផ្ទាល់ ហើយនាងក៏សុំកំលាំងចិត្តអោយម៉ាក់របស់នាងផងដែរ ៕


គួររំលឹកថា តារាចម្រៀងស្រីប្រចាំផលិតកម្មហង្សមាស នាង វិ ឌីណែត ម្តាយ និងប្អូនស្រីពៅរបស់នាងត្រូវបានគេរកឃើញវិជ្ជមានកូវីដ១៩ ខណះឪពុករបស់នាងគឺតារាចម្រៀងចាស់វស្សា លោក ហ៊ួ ឡាវី ក៍កំពុងត្រូវបានក្រុមគ្រូពេទ្យពិនិត្យនិងតាមដាមសុខភាព និងយកសំណាកធ្វើតេសត៏ស្វែងរកជំងឺកូវីដនេះដូចគ្នាផងដែរ៕


ចែករំលែកព័តមាននេះ