ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានភាពណុប បាយ៉ារិទ្ធហាក់ធ្ងន់ធ្ងរទទួលអាហារមិនកើត និងក្អកមានស្លេសចេញឈាម

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តារាចម្រៀងជួរមុខនៅកម្ពុជា លោក ណុប បាយ៉ារិទ្ធ បានលាតត្រដាងឲ្យអ្នកគាំទ្រនិងមហាជនបានដឹងថា ស្ថានភាពជំងឺកូវីដ១៩ កំពុងតែធ្វើទុក្ខលោកយ៉ាងខ្លាំង ព្រោះរយៈពេល…

រាជធានីភ្នំពេញ ៖ តារាចម្រៀងជួរមុខនៅកម្ពុជា លោក ណុប បាយ៉ារិទ្ធ បានលាតត្រដាងឲ្យអ្នកគាំទ្រនិងមហាជនបានដឹងថា ស្ថានភាពជំងឺកូវីដ១៩ កំពុងតែធ្វើទុក្ខលោកយ៉ាងខ្លាំង ព្រោះរយៈពេល ៧ ថ្ងៃហើយដែលលោកចូលសម្រាកនៅមន្ទីរពេទ្យ តែរូបកាយរបស់លោកមិនអាចទទួលទានអាហារសមតាមចិត្តចង់ទេ ពិបាកដកដង្ហើមនិងក្អកមានស្លេះចេញឈាមផងដែរ ។

តារាចម្រៀងដែលមានសាច់សខ្ចីដូចសំឡី និងជាតារាចម្រៀងមានទឹកដមសម្លេងពិរោះរណ្តំ ត្រូវបានរកឃើញវិជ្ជមានកូវីដ ១៩ និងត្រូវបានបញ្ជួនទៅសម្រាកព្យាបាលនៅ សណ្ឋាគារ the great Duke Phnom Penh អតីតសណ្ឋាគារ intercontinental រយៈពេល ៧ ថ្ងៃមកហើយគិតត្រឹមថ្ងៃទី ១៧ ខែមីនា​ឆ្នាំ២០២១ នេះ ។



លោកបានអះអាងថា  «សាច់ឈាមរបស់ខ្ញុំ ត្រូវបានមេរោគកូវីដជ្រៀតចូលមករស់នៅជាមួយតាំងតែពីថ្ងៃទី១មិនាម្ល៉េះ ខ្ញុំឈឺ ខ្ញុំពិបាក ខ្ញុំវេទនាដូចបងប្អូនអ្នកជំងឺកូវីដដ៏ទៃដូចគ្នា បើអ្នកអគតិ អ្នកមកឈឺជួសខ្ញុំមក អ្នកនិងបានបុណ្យ ហ៊ានទេ? អោយខ្ញុំយំទៅ ព្រោះខ្ញុំពិបាក អ្នកសើចចំអកអោយខ្ញុំ ខ្ញុំនៅតែបានបុណ្យត្បិតធ្វើអោយអ្នកសើច ខ្លាចតែធ្វើអោយអ្នកយំទើបខ្ញុំបាប» ។

តារាចម្រៀងរូបនេះបានរៀបរាប់អំពីអាការៈជំងឺរបស់លោកថា «រូបកាយខ្ញុំ រងការពិបាកដោយការវាយលុកពីមេរោគ រូបកាយខ្ញុំធ្លាប់ដេកផ្ទាល់ឥដ្ឋក្បែរចានបង្គន់ក្នុងបន្ទប់ទឹក កាលនោះដោយសាររាគនិងក្អួតខ្លាំងពេក សភាពរាងកាយទប់ទល់លែងជាប់ គ្មានកម្លាំងស៊ូ រូបកាយខ្ញុំធ្លាប់សន្លប់ស្តូកស្តឹង២លើកហើយដោយកាលណោះខ្ញុំស៊ូជាមួយការធ្វើទុក្ខរបស់មេរោគផង ថ្នាំផងមិនទាន់បាន»។


លោកបានបន្តរៀបរាប់ថា «រូបកាយខ្ញុំមិនអាចទទួលទានអាហារសមតាមចិត្តចង់ដូចអ្នកទេ មានអាហារបែរលេបមិនចូល មានទឹកបែរជាមិនស្រែក ក្នុងមាត់មានរសជាតិតែ១គឺភ្លាវ ល្វីង ឈឺចាប់ពេញរាងកាយ»

ជាងនេះទៅទៀត លោកបញ្ជាក់ថា «កំដៅឡើងដល់ ៣៨ ៣៩ ដកដង្ហើមមិនបានគឺក្អក ក្អកទល់តែស្លេសចេញឈាមមកជាមួយ ចង់សម្ងំគេងក៍គេងមិនបាន គេងបានបន្តិចបន្ទួចដឹងខ្លួនវិញ ការលំបាកទាំងនេះមិនមែនមានតែខ្ញុំទេដែលជួបគឺគ្រប់បងប្អូនដែលកើតជំងឺនេះ សុទ្ធតែមានករណីដូចគ្នា» ។

ការរៀបរាប់អំពីអាការៈជំងឺរបស់លោក ធ្វើឡើងក្រោយពីមានមនុស្សមួយចំនួនបានធ្វើការរិះគន់និងចោទប្រកាន់រូបលោកថា «សម្តែង» ទាំងដែលលោកកំពុងរងទុក្ខដោយមេរោគកូវីដ ១៩ នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ