ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹទ្ធសភា​ថា ការ​ជំនុំ​ជម្រះក្តី​ប្រឆាំង និង​ជនល្មើស​ច្បាប់​នៅ​កម្ពុជា​របស់​សភា​អឺរ៉ុប​គ្មាន​មូលដ្ឋាន​ច្បាប់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រឹទ្ធសភា​កម្ពុជា​បាន​ថ្កោលទោស​ចំពោះ​សភា​អឺរ៉ុប​ពី ការ​ជំនុំ​ជម្រះក្តី​ប្រឆាំង និង​ជនល្មើស​ច្បាប់​នៅ​កម្ពុជា​ថា គ្មាន​មូលដ្ឋាន​ច្បាប់ ។ យោង​តាម​សេចក្តីថ្លែងការណ៍​របស់​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​ទី​១៧ មីនា…

រាជធានី​ភ្នំពេញ ៖ ព្រឹទ្ធសភា​កម្ពុជា​បាន​ថ្កោលទោស​ចំពោះ​សភា​អឺរ៉ុប​ពី ការ​ជំនុំ​ជម្រះក្តី​ប្រឆាំង និង​ជនល្មើស​ច្បាប់​នៅ​កម្ពុជា​ថា គ្មាន​មូលដ្ឋាន​ច្បាប់ ។

យោង​តាម​សេចក្តីថ្លែងការណ៍​របស់​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​ទី​១៧ មីនា ឆ្នាំ​២០២១ បាន​លើក​ឡើង​ថា ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​សម្តែង​នូវ​ការ​ខកចិត្ត និង​សោកស្តាយ​បំផុត​ចំពោះ​សេចក្តីសម្រេច​របស់​សភា​អឺរ៉ុប នៅ​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០២១ ស្តី​ពី​ការ​ជំនុំ​ជម្រះក្តី​ប្រឆាំង​និង​ជនល្មើស​ច្បាប់ នៅ​កម្ពុជា (២០២១/២៥៧៩(RSP)) ។

ព្រឹទ្ធសភា​បន្ត​ថា សេចក្តីសម្រេច​នេះ​ធ្វើ​ឡើង​ដោយ​គ្មាន​មូលដ្ឋាន​ច្បាប់ មាន​ចរិត​លំអៀង និង​ក្រោម​ហេតុផល​នយោបាយ និង​លើកទឹកចិត្ត​ឱ្យ​ក្រុម​ឧក្រិដ្ឋជន​ប្រឆាំង​ជាមួយ​រាជរដ្ឋាភិបាល​ស្របច្បាប់​តាម​រយៈ​ការ​បម្រើ​របៀបវារៈ​នយោបាយ​របស់​បរទេស​ប្រឆាំង​ជាតិ​ឯង ។ ព្រឹទ្ធសភា​លើក​ឡើង​ថា ការ​ទាមទារ​ឱ្យ​ទម្លាក់​ការ​ចោទប្រកាន់​លើ​ជនជាប់ចោទ និង​លុប​ចោលការ​ផ្ដន្ទាទោស និង​ការ​កាត់ទោស​ជនល្មើស​ដោយ​តុលាការ​កម្ពុជា គឺជា​ការ​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ដែល​ជា​រដ្ឋ អធិបតេយ្យ និង​ជា​ការ​រំលោភ​លើ​ឯករាជ្យ​ភាព​របស់​តុលាការ​កម្ពុជា ដែល​មិន​អាច​ជ្រៀតជ្រែក​បានជា​ដាច់ខាត ។

ការ​ជំនុំ​ជម្រះក្តី​លើ​បុគ្គល​ដែល​ជា​អតីត​មេដឹកនាំ និង​សកម្មជន​ប្រឆាំង ព្រមទាំង​មន្ត្រី​សង្គម​ស៊ី​វិល ដែល​បាន​រំលោភ​បំពាន​ច្បាប់​កន្លង​មក​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​មូលដ្ឋាន​អង្គហេតុ (​ភស្តុ​តាង​រឹង​មាំ​) និង​ស្រប​តាម​ច្បាប់​ជា​ធរមាន​របស់​កម្ពុជា ។ សិទ្ធិ​របស់​ជនជាប់ចោទ​ក្នុង​ការ​ការពារ​ខ្លួន​នីតិវិធី​សវនាការ ប្រព្រឹត្ត​ទៅ​ត្រឹមត្រូវ ធានា​យ៉ាង​ពេញលេញ​ដោយ​ច្បាប់ ហើយ​ការ​ជំនុំជម្រះ​ត្រូវ​បាន​ធ្វើ​ឡើងជា​សាធារណៈ ។

ដោយ​មាន​វត្តមាន​មេធាវី​ការពារ​ចុងចោទ អង្គទូត និង​អង្គការ​សង្គម​ស៊ី​វិល នៅ​ក្នុង​បន្ទប់​សវនាការ​។ ព្រឹទ្ធសភា​បន្ថែម​ថា ដូច​គ្នា​ទៅ​នឹង​ប្រទេស​ប្រជាធិបតេយ្យ​ដទៃ​ទៀត​ដែរ ការ​អនុវត្ត​ច្បាប់​ទៅ​លើ​បុគ្គល​ដែល​ប្រើប្រាស់ សិទ្ធិ​សេរីភាព​ហួស​ដែន​កំណត់​ដោយ​ច្បាប់ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សណ្តាប់ធ្នាប់​សាធារណៈ និង សន្តិសុខ​ជាតិ មិន​ត្រូវ​ចាត់ទុកជា​ការ​រឹតត្បិត​ខាង​នយោបាយ ឬ​លំហ​ប្រជាធិបតេយ្យ​នោះ​ទេ ។

ប្រភព​បន្ត​ថា ព្រះរាជាណាចក្រ​កម្ពុជា ប្តេជ្ញា​បន្ត​គោរព​គោលការណ៍​នីតិរដ្ឋ ប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​ធានា​នូវ​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​ទាំងឡាយ ស្រប​តាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់ ស្ថិរភាព និង​សុខុមាលភាព​របស់​ប្រជាជន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ