ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រកឃើញស្ត្រី១រូបធ្វើការ​នៅហាងស៊ីនឌីសាឡន​ កើតកូវីដ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩​ជា​ស្ត្រី​ម្នាក់​ទៀត ត្រូវ​បាន​រក​ឃើញនៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ឬ​ស្សី​កែវ​កាលពី​វេលា​ម៉ោង​៤និង​៣០ នាទី​រសៀល​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២១ ក្នុង​មូលដ្ឋាន​ខណ្ឌឫស្សីកែវ​។ លោក​ជា ពិសី…

រាជធានី​ភ្នំពេញ ​៖ ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩​ជា​ស្ត្រី​ម្នាក់​ទៀត ត្រូវ​បាន​រក​ឃើញនៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ឬ​ស្សី​កែវ​កាលពី​វេលា​ម៉ោង​៤និង​៣០ នាទី​រសៀល​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២១ ក្នុង​មូលដ្ឋាន​ខណ្ឌឫស្សីកែវ​។

លោក​ជា ពិសី អភិបាល​ខណ្ឌ​ឬ​ស្សី​កែវ​បានអោយ​ដឹង​ថា អ្នក​វិជ្ជមាន​​កូ​វី​ដ​១៩ ចំនួន​១​នាក់​នោះ ​គឺ​​ជា​ស្ត្រី អាយុ​៣១ឆ្នាំ បច្ចុប្បន្ន​នេះ ស្នាក់​នៅផ្ទះ​ជួល ផ្លូវ​បេតុង ភូមិ​សាមគ្គី សង្កាត់​ប្ញ​ស្សី​កែវ ខណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ បាន​និង​កំពុងធ្វើការ​នៅ​ហាង ស៊ី​ន ឌី សាឡ​ន (​អ្នកជំងឺរូប​នេះ​ជាប់​ពាក់ព័ន្ធ​នឹងបុរស អាយុ​២៦​ឆ្នាំ ដែល​​រកឃើញករណី​វិជ្ជមាន​​កូ​វី​ដ​១៩ កាលពី​យប់មិញ ស្នាក់​នៅផ្ទះ​ជួល​ដូច​គ្នា​ក្នុង​កន្លែង​តែ​មួយ​ខាងលើ​)​។

បច្ចុប្បន្ន​អ្នកជម្ងឺ​នេះ ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល នៅ​អតីត​សណ្ឋាគារ​​អាំងទែរ​​កុង​ទី​ណ​ង់​តា​ល់ (The Great Duke)​។ ដោយឡែក អ្នក​ដែល​ពាក់ព័ន្ធ​ជាមួយ​អ្នកជម្ងឺ​មាន​ចំនួន ០៥ នាក់ (​ស្រី​០១​នាក់​) ជា​ចុង​ក្រោយអាជ្ញាធរ បាន​សម្រេច​បិទ​ទីតាំង​នេះ​ជា​បណ្ដោះអាសន្ន​ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក​។

​គួរ​បញ្ជាក់​ថា​កាលពី​វេលា​ម៉ោង​ប្រមាណ​១០​និង ៥០​នាទី យប់​ថ្ងៃ​ទី​១៦ ខែ មីនា​បុរស​អាយុ ២៦​ឆ្នាំ ម្នាក់​ត្រូវ​បាន​រក​ឃើញ វិជ្ជមាន​កូ​វី​ដ​១៩ នៅ​ចំណុច ទីតាំង​ខាងលើ ។​ អ្នកជំងឺ​នោះ​ជា​បុគ្គលិក​ធ្វើការ​នៅ​ហាង លក់​សំលៀក​បំពាក់​MODE STORE​នៅ​ទួល​គោក ។​បន្ទាប់​ពី​រក​ឃើញ ក្រុម​គ្រូពេទ្យ ក៍បាន​ចុះ​ទៅ​យក​សំណាក់​អ្នក​ពាក់ព័ន្ធ​និង​បាន​រក​ឃើញ​ស្ត្រី​ម្នាក់ នៅ​វេលា​រសៀល ថ្ងៃ​ទី​១៧ ខែ មិ​នា ឆ្នាំ​២០២១​នេះ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ