ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​ឡាន​ដឹក​ថ្នាំពេទ្យ​យ៉ាង​សន្ធោសន្ធៅ​នៅ​ក្រុង​សៀមរាប

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ រថយន្ត​ម៉ាក​ស្តា​រិច ( Starex) ជា​កម្ម​សិទ្ធ​របស់ ក្រុមហ៊ុន Medibest បាន​ឆាបឆេះ​ដោយសារ​ឆ្លង​ចរន្តអគ្គិសនី នៅ​មុខ​តា​ប្លូ​មុខ​រថយន្ត…

ខេត្តសៀមរាប ៖ រថយន្ត​ម៉ាក​ស្តា​រិច ( Starex) ជា​កម្ម​សិទ្ធ​របស់ ក្រុមហ៊ុន Medibest បាន​ឆាបឆេះ​ដោយសារ​ឆ្លង​ចរន្តអគ្គិសនី នៅ​មុខ​តា​ប្លូ​មុខ​រថយន្ត នៅ​ចំណុច​ផ្សារ​កណ្ដាល ខាង​មុខ​ឱសថស្ថាន​ព្រះ​វិហារ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង នៅ​វេលា​ម៉ោង​១៤​និង​០០ នាទី​រសៀល ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២១ ស្ថិត​ក្នុងភូមិ​មណ្ឌល​២ សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ។

លោក​វរសេនីយ៍ទោ ដា ចំរើន អធិការ​នគរបាល​ក្រុង​សៀមរាប បាន​ឲ្យ​ដឹង​ថា មាន​ករណី​ឆេះ​ឡាន​មួយ​គ្រឿង​នៅ​ចំនុច​មុខ​ឱសថស្ថាន​ព្រះ​វិហារ ស្ថិត​ក្នុង​ក្រុម​ទី​២ ភូមិ​មណ្ឌល​២​ស​/​ក​ស្វាយ​ដង្គំ ក្រុង​/​ខេត្តសៀមរាប ដែល​បើកបរ​ប​ដោយ​ឈ្មោះ ជ្រែង វៃ ភេទ​ប្រុស អាយុ ២៧​ឆ្នាំ​ស្រ​កំណើត ភូមិ ឈ្លី​ត​លើ ឃុំ​ខ្ជាយ​ខាងត្បូង ស្រុក​ដង​ទង ខេត្តកំពត ។

លោក​បន្ថែម​ថា ការ​ខូចខាត​អស់​រថយន្ត​ចំនួន​០១​ម៉ាក Starex ពណ៌​ទឹកប្រាក់ ផ្លា​ក​លេខ ភ្នំពេញ 2Y_5865 ជា​កម្ម​សិទ្ធ ក្រុមហ៊ុន​Medibest នៅ​ភ្នំពេញ ថ្នាំពេទ្យ​ប្រហែល​២០០០​ដុល្លារ រថយន្ត​ខូចខាត​ទាំងស្រុង ហើយ​រថយន្ត​នេះ​ជា​កម្ម​សិទ្ធ ក្រុមហ៊ុន Medibest នៅ​ភ្នំពេញ ។

លោក​បញ្ជាក់​ថា ករណី​នេះ សមត្ថកិច្ច​បាន​ប្រើប្រាស់រ​យន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​០១​គ្រឿង ។ លោក​បញ្ជាក់​ថា មូលហេតុ​នៃ​ការ​ឆេះ​នេះ បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​នៅ​តា​ប្លូ​ខាង​មុខ​រថយន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ