ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ Liverpool ​ស្អប់​កន្លែង​ហ្វឹកហាត់​ថ្មី​តម្លៃ​៥០​លាន​ផោន​ ព្រោះ​​មូលហេតុ​​មួយ​

5 ឆ្នាំ មុន

អង់គ្លេស ៖ គិត​មក​ទល់​ពេល​នេះ មាន​រយៈពេល​ជាង​៤​បួន​ខែ​កន្លង​មក​ហើយ ដែល​ក្រុម​កីឡាករ​ឈុត​ធំ​របស់ Liverpool បាន​ផ្លាស់​មក​កាន់​កន្លែង​ហ្វឹកហាត់​ថ្មី​។ ប៉ុន្តែ​ថ្មី​ៗ​នេះ លេចឮ​ដំណឹង​ថា​កីឡាករ​ទាំងអស់​កំពុង​មិន​សប្បាយ​ចិត្តនឹង​កន្លែង​ហ្វឹកហាត់​ថ្មី​របស់​ពួក​គេ ដែល​មាន​តំលៃ…

អង់គ្លេស ៖ គិត​មក​ទល់​ពេល​នេះ មាន​រយៈពេល​ជាង​៤​បួន​ខែ​កន្លង​មក​ហើយ ដែល​ក្រុម​កីឡាករ​ឈុត​ធំ​របស់ Liverpool បាន​ផ្លាស់​មក​កាន់​កន្លែង​ហ្វឹកហាត់​ថ្មី​។

ប៉ុន្តែ​ថ្មី​ៗ​នេះ លេចឮ​ដំណឹង​ថា​កីឡាករ​ទាំងអស់​កំពុង​មិន​សប្បាយ​ចិត្តនឹង​កន្លែង​ហ្វឹកហាត់​ថ្មី​របស់​ពួក​គេ ដែល​មាន​តំលៃ ៥០​លាន​ផោន នៅ​ឯ​តំបន់ Kirkby ដោយសារ​តែ​វា​មាន​ខ្យល់​បក់​ខ្លាំង​ពេក ខុស​គ្នា​ពី​ទីតាំង​ចាស់​នៅ​ឯ​តំបន់ Melwood​។

រំលឹក​ថា កាលពី​ខែវិច្ឆិកា ឆ្នាំ​២០២០ ក្រុម​កីឡាករ​ឈុត​ធំ Liverpool បាន​ផ្លាស់​មក​កន្លែង​ហ្វឹកហាត់​ថ្មី ដែល​ធំ​ទូលាយ​មាន​បំពាក់​បច្ចេកវិទ្យា​ទំនើប​។ ដោយនៅ​ក្នុង​ទីតាំង​ថ្មី​នេះ មាន​ទីលាន​ចំនួន ៣ កន្លែង​ហាត់ប្រាណ ២ កន្លែង​លេង​កីឡា​, អាង​ហែល​ទឹក និង​ព្រមទាំង​ទីលាន​បាល់ទះ​ឆ្នេរ​ខ្សាច់​ថែម​ទៀត​ផង​។

ទោះ​យ៉ាង​យោង​តាម​កាសែត The Sun បាន​ចេញផ្សាយ​ថា កីឡាករ Liverpool កំពុង​ស្អប់​មូលដ្ឋាន​នៅ​ទីនោះ ដែល​ជា​តំបន់​កំពង់​ផែ ហើយ​ក៏​ជា​ឧបសគ្គ​ដ៏​ធំ​សម្រាប់​ការ​ហ្វឹកហាត់ ជា​ពិសេស​អំឡុង​ពេល​រដូវរងារ ដោយសារ​តែ​កម្លាំង​ខ្យល់​បក់​បោក​ខ្លាំង​ពេក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ