ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុណ្យចូលឆ្នាំ​ថ្មី​២០២១​ខិតកាន់តែ​ជិត​ហើយ

5 ឆ្នាំ មុន

ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រ​ព​ណី​ជាតិ​កាន់តែ​ខិតចូល​មក​ដល់​ហើយ ជា​បុណ្យប្រពៃណី​ជាតិ​ដ៏​ធំ​មួយ​ត្រូវ​បាន​រៀបចំ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ​មិន​ថា​តែ​នៅ​កម្ពុជា​នោះ​ទេ រីឯ​នៅ​តាម​ប្រទេស​ជិតខាង​មួយ​ចំនួន​ទៀត​ក៏​តែង​ប្រារព្ធ​នូវ​ពិធីបុណ្យ​ធ៏​ធំ​នេះ​ដែរ ទៅ​តាម​បែបបទ លាយ​នឹង​ជំនឿ​ផ្សេង​ៗ​ដូច​គ្នា​ខ្លះ ខុស​គ្នា ។ ប៉ុន្តែ​អ្វី​ដែល​ពិសេស​នោះ​គឺ​ព្រះ​នាម​ទេវតា​ថ្មី ដែល​ជា​ទេព​នៃ​សិរី​សួស្តី ក្នុង​ឆ្នាំ​ថ្មី​នោះ​គឺជា​តួអង្គ​សំខាន់​បំផុត​ត្រូវ​បាន​ប្រើប្រាស់​នាម​ទេវតា​ដូច​ៗ​គ្នា…

ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រ​ព​ណី​ជាតិ​កាន់តែ​ខិតចូល​មក​ដល់​ហើយ ជា​បុណ្យប្រពៃណី​ជាតិ​ដ៏​ធំ​មួយ​ត្រូវ​បាន​រៀបចំ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ​មិន​ថា​តែ​នៅ​កម្ពុជា​នោះ​ទេ រីឯ​នៅ​តាម​ប្រទេស​ជិតខាង​មួយ​ចំនួន​ទៀត​ក៏​តែង​ប្រារព្ធ​នូវ​ពិធីបុណ្យ​ធ៏​ធំ​នេះ​ដែរ ទៅ​តាម​បែបបទ លាយ​នឹង​ជំនឿ​ផ្សេង​ៗ​ដូច​គ្នា​ខ្លះ ខុស​គ្នា ។ ប៉ុន្តែ​អ្វី​ដែល​ពិសេស​នោះ​គឺ​ព្រះ​នាម​ទេវតា​ថ្មី ដែល​ជា​ទេព​នៃ​សិរី​សួស្តី ក្នុង​ឆ្នាំ​ថ្មី​នោះ​គឺជា​តួអង្គ​សំខាន់​បំផុត​ត្រូវ​បាន​ប្រើប្រាស់​នាម​ទេវតា​ដូច​ៗ​គ្នា ។

នៅ​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​រយៈពេល​បី​ថ្ងៃ​គឺ​ថ្ងៃ​ទី​១​ជា​ថ្ងៃ​មហាសង្ក្រាន្ត ថ្ងៃ​ទី​២​វារៈ​វ័ន​បត និង​ថ្ងៃ​ទី​៣ ថ្ងៃ​ឡើងស័ក បើ​ទោះជា​សប្បាយ​នឹង​ការ​លេងល្បែង​ប្រជាប្រិយ​ទៅ​តាម​ប្រពៃណី​ទំនៀមទម្លាប់​យ៉ាង​ក៏​ដោយ ក៏​ជនជាតិ​ខ្មែរ​យើង​មិន​ភ្លេច​ពី​រឿង​ធ្វើបុណ្យ​បំពេញ​ទាន​ក្នុង​កំឡុង​ពេល​បី​ថ្ងៃនេះ​ដែរ ឃើញ​មាន​បុរស​នារី​ទាំងចាស់ទាំងក្មេង​ក្នុង​សម្លៀក​បំ​ពា​ក់​ស្អាត​ៗ​យក​ចង្ហាន់​ទៅ​វត្ត​ដើម្បី​ឧទ្ទិស​បុណ្យ​កុសល​ដល់​បុព្វការី​ជន​ផង ដើម្បី​សុំ​សុខ​ចម្រើន​ដល់​ដំណើរ​ជីវិត​ខ្លួន​ចាប់តាំងពី​ឆ្នាំ​ថ្មី​នេះ​តរៀង​ទៅ ក្រោម​ទឹកមុខ​សប្បាយ​រីករាយ ។

បុណ្យចូលឆ្នាំ​ខ្មែរ​ក៏​មានរឿង​ព្រេង​និទាន​ទាក់ទង​ពិធីបុណ្យ​នេះ​ផង​ដែរ ដែល​ជា​ការ​និពន្ធ​ដោយ​ជនជាតិ​ខ្មែរ​ផ្ទាល់​ក្នុង​ការ​ផ្សារ​ភ្ជាប់​ទៅ​នឹង​ពុទ្ធសាសនា ដែល​និពន្ធ​នៅ​ឆ្នាំ ១៩៤៧ ដោយ​លោក​ឧកញ៉ា ហោរា​ធិ​បតី ញឹ​ម​ប៉ែន នៃ​ព្រះរាជ​បណ្ណាល័យ​ជាតិខ្មែរ ដែល​បាន​ចុះ​ផ្សាយ​ពី​រឿងព្រេង​ទេវៈ​កថា​នេះ​ទៅ​ក្នុង​សៀវភៅ ប្រតិទិន​កម្ពុជា ឆ្នាំ​ទី​១ នៃ​សូ​រិ​យា​ត្រី​ឡើងស័ក ដែល​និយាយ​ពី​ការ​ភ្នាល់​ប្រស្នា ៣​ខ រវាង​អាទិទេព មហាព្រហ្ម​ជាមួយ​និង​ធម្មបាល​កុមារ ជា​អវតា​របស់​ព្រះឥន្ទ្រ ។

ផ្អែក​ទៅ​តាម​ជំនឿ ទំនាយ​នៃ​ព្រះ​ស្ងោ​យ ទំនាយ​ព្រះ​ភិ​រុណ ទំនាយ​ការ​ធ្វើស្រែ​ចម្ការ និង​ទំនាយ​ផ្សេង​ៗ​ទៀត​សុទ្ធ​សឹង​តែ​សម្ដែង​អំពី​ភោគផល​ដែល​នឹង​សម្រេច​បាន​រយៈពេល​ពេញ​មួយ​ឆ្នាំ ។ ជាក់ស្តែង​ក្នុង​ឆ្នាំ​ថ្មី​នេះ គឺ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី ឬ​ហៅ​ថា​ថ្ងៃ​មហាសង្ក្រាន្ត​នឹង​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃ​ពុធ ៣​កើត ខែ​ពិសាខ ឆ្នាំឆ្លូវ ដែល​ត្រូវ​នឹង​ថ្ងៃ​ទី​១៤ ខែមេសា គ្រិស្ត​សក​រាជ​២០២១ វេលា​ម៉ោង ៤:០០​នាទី​ទៀប​ភ្លឺ ។ យោង​ទៅ​តាម​ពេលវេលា​នេះ យើង​ក៏​អាច​កំណត់​បាន​នូវ​ព្រះ​នាម​ទេពធីតា​សង្ក្រាន្ត អាការ​: និង​ព្រះ​ស្ងោ​យ​ទេវតា​បាន​ទៅ​តាម​ក្បួនតម្រា​ពី​បរម​បុរាណ​ជាក់​ប្រាកដ ។

សប្បិ ប្រែ​ថា​ទឹកដោះថ្លា គឺជា​ក្រយាព្រះស្ងោយ​របស់​ទេព្តា​ឆ្នាំ​ថ្មី ឆ្នាំឆ្លូវ ព្រះ​នាម​ម​ណ្ឌា​ទេវី ។ ទឹកដោះថ្លា គឺ​ពិតជា​មាន​អត្ថន័យ​ដ៏​វិសេសវិសាល​ណាស់ ពោល​គឺជា​ប្រស្នា​នៃ​ការ​ដឹង​នូវ​ឧបការគុណ​របស់​មាតា​ពិត​ៗ ។

បើ​តាម​ប្រផ្នូល​ក្នុងឆ្នាំនេះ គឺ​សំដៅ​ដល់​ការ​លើក​រក្សា ការ​លើកតម្កើង​នូវ​គុណមាតា​គ្រប់​រូប ។ កូន​ណា​ដឹងគុណ​មាតា នោះ​គឺជា​កូន​ដែល​តាម​ដោយ​គន្លង កូន​ណា​សំពះ​បម្រើមាតាបិតា កូន​ណា​ដឹកនាំ​ម្តាយ​ឪពុក​ឱ្យ​តាំង​មាំ​ក្នុង​ធម៌ កូន​​នោះ​ឈ្មោះ​ថា​ជា​អតិ​ជាតិ​បុត្រ ជា​កូន​លុះ​ដោយ​ធម៌ ជា​កូន​ដែល​បាន​តម្កល់​នូវ​ព្រះ​រស់​ក្នុងផ្ទះ នោះ​ទេវតា​នឹង​ឱ្យ​សព្វ​សាធុការពរ​បវរ​រុងរឿង​ដល់​កូនចៅ​ប្រុស​ស្រី​ទាំងឡាយ​នោះ​តាំងពី​ឆ្នាំ​ថ្មី​ចូល​មកនេះ ឱ្យ​បាន​សុខសាន្ត បរិបូណ៌​ដោយ​កម្លាំង ពលំ និង​ភោគទ្រព្យ សុខកាយ​សប្បាយចិត្ត​ចម្រុងចម្រើន​តរៀង​ទៅ ៕ សាន សារិន