ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភូមិ​​២​ទៀត​នៅ​ស្រុក​សំរោង ត្រូវ​បាន​បិទ​ជា​បណ្តោះអាសន្ននៅរសៀលនេះ

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ រដ្ឋបាល​ស្រុក​សំរោង​បាន​សម្រេច​បិទ​ការ​ចេញចូល​ភូមិ​ចំនួន​២​ទៀត ដែល​មាន​អ្នក​ប៉ះពាល់ អ្នកមាន​វិជ្ជមាន​កូ​វី​ដ​-១៩ នៅ​ស្រុក​សំរោង ភូមិ​ពន្លឺ ឃុំ​ជំ​រះ​ពេន និង​ភូមិ​ត្បា​ច ឃុំ​ជើង​គួ…

ខេត្តតាកែវ ៖ រដ្ឋបាល​ស្រុក​សំរោង​បាន​សម្រេច​បិទ​ការ​ចេញចូល​ភូមិ​ចំនួន​២​ទៀត ដែល​មាន​អ្នក​ប៉ះពាល់ អ្នកមាន​វិជ្ជមាន​កូ​វី​ដ​-១៩ នៅ​ស្រុក​សំរោង ភូមិ​ពន្លឺ ឃុំ​ជំ​រះ​ពេន និង​ភូមិ​ត្បា​ច ឃុំ​ជើង​គួ នៃ​ស្រុក​សំរោង ខេត្តតាកែវ ត្រូវ​បាន​បិទ​ជា​បណ្តោះអាសន្ន នា​រសៀល​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២១ នេះ ។

លោក កេ​ត ម៉ៅ អភិបាលស្រុក​សំរោង សូម​អោយ​បងប្អូន​ប្រជាពលរដ្ឋ បង្កើន​ការ​ប្រុង​ប្រយ័ត្ន កុំ​នៅ​ជិត ឬ​ប៉ះពាល់​អ្នក​ដែល​មក​ពី​តំបន់​ផ្សេង ដែល​មាន​ហានិភ័យ​ខ្ពស់ ។

ទាំងនេះ​ជា​ការ​គិត​គួរ​ខ្ពស់​អំពី​បញ្ហា​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន​ឲ្យ​មាន​ប្រសិទ្ធិ​ភាព ហើយ​ងាយស្រួល​ក្នុង​ការ​តាមដាន​នៅ​មុខសញ្ញា​ដែល​ជា​ហានិភ័យ និង​បង្កើន​ការ​ប្រុង​ប្រយ័ត្ន កុំ​នៅ​ជិត ឬ​ប៉ះពាល់​អ្នក​ដែល​មក​ពី​តំបន់​ផ្សេង​ៗ ដែល​មាន​ហានិភ័យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ