ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ មានករណីជនជាតិចិនម្នាក់បានបាត់បង់ជីវិត ក្រោយធ្លា.ក់ពីលើសណ្ឋាគារជាន់ទី១៦ ស្ថិតនៅក្រុមទី១២ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ជនរងគ្រោះឈ្មោះ CHEN YUEBING ភេទប្រុស អាយុ៣២ឆ្នាំ ជាជនជាតិចិន កាន់លិខិតឆ្លងដែនលេខEA7825494 ។
ពាក់ព័ន្ធនឹងករណីខាងលើនេះ គេពុំដឹងពីមូលហេតុនៅឡើយទេ ។ បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចយកទៅតម្កល់ទុក ដើម្បីរង់ចាំធ្វើការពិនិត្យកោសល្យវិច្ច័យ និងស៊ើបអង្កេតស្រាវជ្រាវនៅពេលក្រោយទៀត ៕
ចែករំលែកព័តមាននេះ